Politico-London-
អង់គ្លេសត្រូវបានព្រមានថា តៃវ៉ាន់គឺជាផ្នែកមួយ “ដែលមិនអាចបំបែកចេញបានពីចិន បន្ទាប់ពីបានជជែកគ្នាមួយទល់នឹងមួយលើបញ្ហាពាណិជ្ជកម្មជាមួយនឹងមន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មតៃវ៉ាន់”។ ប្រធានចរចារផ្នែកពាណិជ្ជកម្មតៃវ៉ាន់ បានជួបជាមួយសមភាគីអង់គ្លេសនៅពាក់កណ្តាលខែមិថុនា ដើម្បីជជែកអំពី ពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំង២ និងទទួលនូវដំបូន្មានអំពីគោលបំណងរបស់ប្រទេសកោះមួយនេះ ក្នុងគោលបំណងចូលរួមជាមួយប្រទេសទាំង១១ ក្នុងប្លុកកិច្ចព្រមព្រៀងជាដៃគូរអន្តរប៉ាស៊ីហ្វីកដ៏ជឿនលឿន និងទូលំទូលាយ (CPTPP)។ ប៉ុន្តែទីក្រុងប៉េកាំងបានបញ្ចេញនូវការព្រមានមួយ សំដៅទៅរកទីក្រុងឡុងដ៏ បន្ទាប់ពីរដ្ឋមន្ត្រីក្រុងតៃប៉ីលោក John Deng’s ជួបជាមួយមន្ត្រីអង់គ្លេស។
“តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចបំបែកចេញបានពីចិន ហើយវាក៏មិនមែនជាប្រទេសមួយដែរ ដែលបានទទួលស្គាល់ជាសាកល ដោយសហគមន៍អន្តរជាតិ” មន្រ្តីអ្នកនាំពាក្យការទូតចិនម្នាក់បាននិយាយ។ បក្សកុម្មុយនិស្តចិន បានពិចារណា អំពីការរួបរួមជាមួយតៃវ៉ាន់ ដែលជាកោះមួយដែលត្រួតត្រាដោយខ្លួនឯង ដែលជាគោលនយោបាយមួយដ៏សំខាន់។ Deng បានជួបជាមួយរដ្ឋាភិបាលអង់គ្លេស “មន្ត្រីសេដ្ឋកិច្ចនិងពាណិជ្ជកម្ម” ក្នុងអម្លុងពេលធ្វើទស្សនកិច្ចទៅកាន់ទីក្រុងឡុងដ៏ក្នុងចន្លោះថ្ងៃទី១៦-១៨ អ្នកនាំពាក្យតៃវ៉ាន់ម្នាក់នៅក្នុងការិយាល័យតំណាងប្រចាំប្រទេសអង់គ្លេសបាននិយាយប្រាប់ Politico ។ ការជជែករបស់ពួកគេបានផ្តោតទៅលើរបៀបវារះនៃ CPTPP និងទំនាក់ទំនងពាណិជកម្ម។
ក្រសួងពាណិជ្ជកម្មអង់គ្លេស ដែលមិនបានផ្សព្វផ្សាយជាសាធារណៈនៃកិច្ចប្រជុំ បានបញ្ជាក់ថា Deng បានជួបជាមួយមន្ត្រីសេដ្ឋកិច្ចនិងពាណិជ្ជកម្មអង់គ្លេស ប៉ុន្តែមិនបានបរិយាយអំពីការពិភាក្សានេះទេ។ ប្រទេសទាំង២កំពុងតែធ្វើការបង្កើននូវទំនាក់ទំនងពាណិជ្ជកម្ម និងតៃវ៉ាន់កំពុងតែស្វែងរកដំបូន្មានពីអង់គ្លេស ខណៈដែលខ្លួនកំពុងធ្វើការផងដែរ ដើម្បីបានចូលជាសមាជិក CPTPP ។ ប្រទេសអង់គ្លេសកំពុងតែធ្វើការឆ្លងកាត់តំណាក់កាលជាបន្តបន្ទាប់ ដើម្បីចូលជាសមាជិក CPTPP ចាប់តាំងពីខ្លួនបានដាក់ពាក្យស្នើរសុំកាលពីដើមឆ្នាំ២០២១។ ការជជែកគ្នានៅក្នុងកំរិតមន្ត្រី អំពីការដាក់ពាក្យចូលជាសមាជិក ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Sydney ក្នុងខែមិថុនា និងការប្រជុំជាច្រើនទៀត ត្រូវបានគេរំពឹងថា នឹងធ្វើនៅក្នុងទីក្រុងតូក្យូ ក្នុងខែកក្កដា។
តៃវ៉ាន់បានដាក់ពាក្យជាផ្លូវការណ៍ក្នុងការសុំចូលរួមជាមួយ CPTPP កាលពីខែកញ្ញាមុន មួយសប្តាហ៍បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ពាក្យ ដើម្បីចូលរួមនៅក្នុងក្រុម។ ចិនបានអះអាងបញ្ជាក់លើរឿងតៃវ៉ាន់ ចាប់តាំងពីគូរប្រជែងរបស់គណបក្សកុម្មុយនិស្តចិនបានរត់គេចមកដល់ទីនោះ ហើយបានបញ្ជាក់អះអាងថា កោះនោះគឺជារដ្ឋអធិបតេយ្យ បន្ទាប់ពីបានចាញ់សង្រ្គាមស៊ីវិលក្នុងប្រទេសក្នុងឆ្នាំ១៩៤៩៕