The Guardian-
នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានអះអាងនូវជំនួយខាងយោធាជាង១០០លានដុល្លារសហរដ្ឋអាមេរិកសំរាប់អ៊ុយក្រែន បន្ទាប់ពីបានទស្សនកិច្ចនៅទីកន្លែងខ្លះ ដែលមានភាពចម្រូងចម្រាស់សង្រ្គាមខ្លាំងជាងគេ នៅក្នុងការធ្វើទស្សនកិច្ចជើងចុងក្រោយនៅអឺរ៉ុប។ Albanese បានទៅធ្វើទស្សនកិច្ចនៅ Bucharest, Hostomel, និង Irwin ទីក្រុង៣ នៅក្នុងទីក្រុង Kyiv ដែលក្លាយជាទីក្រុង ដែលមានភាពដូចគ្នា ដោយសារភាពច្រងេងច្រងាង ដោយសារការឈ្លានពានរបស់ Putin នៅពេលដែលភ័ស្តុតាងនៃការសម្លាប់យ៉ាងរង្គាល និងការធ្វើទណ្ឌកម្មត្រូវបានគេបើកបង្ហាញ បន្ទាប់ពីការដកចេញនៃកងទ័ពរុស្សី។
អភិបាលនៃតំបន់ Kyiv Oleksii Kuleba បានប្រកាសនូវទស្សនកិច្ចលើ Facebook ដោយនិយាយថា លោក Albanese មានភាពស្លុតចិត្តដោយបានឃើញអ្វីដែលលោកបានឃើញ រួមបញ្ចូលទាំងការកំទេចផ្ទះសម្បែង ការបង្កៃមីននិងអាកាសយានដ្ឋាន ដែលត្រូវបានបផ្លិចបំផ្លាញ។ រូបថតដែលបង្ហោះនៅលើ Facebook បានបង្ហាញ Albanese និងអ្នកដ៏ទៃទៀត ដែលបានដើរកាត់អគាររបស់ប្រជាពលរដ្ឋ ដែលត្រូវខ្ទេចខ្ទាំនិងឈរនៅចំពោះមុខ អ្វីដែលបង្ហាញថា ខ្ទេចខ្ទាំដោយ សារការទម្លាក់គ្រាប់បែក។ ថ្លែងបន្ទាប់មកក្នុងសន្និសិទ្ធកាសែតនាទីក្រុង Kyiv ជាមួយលោកប្រធានាធិបតី Volodymyr Zelensky, លោក Albanese បាននិយាយថា អូស្ត្រាលីនឹងផ្តល់ឲ្យ អ៊ុយក្រែនចំនួន១៤រថពាសដែក និងរថយន្ត Bushmaster ២០គ្រឿងទៀត។
លោកក៏បានប្រកាសផងដែរថា ការហាមឃាត់នូវការនាំមាសចូលរបស់រុស្សី ក៏ដូចជាទណ្ឌកម្មនិងការហាមឃាត់នូវការធ្វើដំណើរចំពោះរដ្ឋមន្ត្រីចំនួន១៦រូប និងក្រុមសេដ្ឋី ដែលនាំឲ្យចំនួនសរុបនៃការដាក់ទណ្ឌកម្មលើឯកជន ដោយអូស្ត្រាលីបានកើនដល់៨៤៣នាក់ហើយ។ Albanese បានហៅការឈ្លានពានរបស់រុស្សី ថាជាការរំលោភយ៉ាងធំសម្បើមនៃច្បាប់អន្តរជាតិ "ខ្ញុំបានឃើញជាដំបូងនូវការបំផ្លិចបំផ្លាញ និងការប៉ះទង្គិចដែលធ្វើឲ្យប៉ះពាល់លើប្រជាពលរដ្ឋអ៊ុយក្រែន" លោកនាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីទស្សនកិច្ច។
"ទស្សនកិច្ចរបស់ខ្ញុំទៅកាន់ទីក្រុង Kyiv និងការធ្វើទស្សនកិច្ចថ្មីៗ ដោយមេដឹកនាំពិភពលោកបានបង្ហាញសារមួយដ៏ច្បាស់លាស់ថា ប្រជាជាតិប្រជាធិបតេយ្យដូចអូស្ត្រាលីនឹងឈរកៀកស្មាគ្នាជាមួយនឹងអ៊ុយក្រែន នៅក្នុងពេលវេលាដែលគេត្រូវការ"។ Albanese បានអះអាងនូវទឹកប្រាក់ចំនួន ៩៩,៥លានដុល្លារ ដែលជាជំនួយយោធា និង៨,៧លាន ដើម្បីជួយអ៊ុយក្រែនបង្កើននូវការចាត់ចែងសម្ភារះតាមព្រំដែន សន្តិសុខផ្នែកកុំព្យូទ័រ និងប្រតិបត្តិការតាមព្រំប្រទល់នៅតាមទីកន្លែង។ អូស្ត្រាលីក៏មានចិត្តចង់ផងដែរ ក្នុងការធ្វើអន្តរាគមន៍នៅក្នុងតុលាការអន្តរជាតិនៃយុត្តិធម៌ក្នុងការគាំទ្រអ៊ុយក្រែនក្នុងរឿងក្តីប្រឆាំងនិងរុស្សី៕