BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើមានទូរស័ព្ទម៉ាកល្បីៗណាខ្លះដែលនឹងត្រៀមខ្លួនចេញមកប្រកួតក្នុងទីផ្សារអន្តរជាតិឆ្នាំ២០២២? 

ថ្ងៃចន្ទ, 04 ខែកក្កដា 2022 17:42  BeeTube News

២០២១ គឺជាឆ្នាំល្អសម្រាប់ទូរស័ព្ទ ប៉ុន្តែឆ្នាំ ២០២២ អាចនឹងល្អប្រសើរជាងនេះ។ សម្រាប់ឆ្នាំ ២០២២នេះមានក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូ៊នជាច្រើនបានប្រកួតប្រជែងគ្នាផលិតទូរស័ព្ទម៉ាកថ្មីៗជាច្រើនដើម្បីចេញលក់នៅក្នុងទីផ្សារអន្តរជាតិ។ដូច្នេះខាងក្រោមនេះគឺជាបញ្ជីនៃទូរស័ព្ទម៉ាកល្បីៗដែលនឹងត្រៀមចេញលក់នៅក្នុងឆ្នាំ ២០២២នេះ។ 

iPhone 14 Range 

iPhone 14 ត្រូវបានគេព្យាករណ៍ទុកថា នឹងអាចចេញនៅក្នុងកំឡុងខែកញ្ញា ឆ្នាំ ២០២២ ជាមួយនឹងការឌីហ្សាញថ្មី ប្លែក ហើយពិសេស ព្រមទាំងមានច្រើនប្រភេទទៀតផង។ លើកនេះ វាមានអេក្រង់ធំជាងមុន។ 

OnePlus 10 Pro 

OnePlus 10 Pro បានប្រកាសរួចហើយតែគ្រាន់តែមិនទាន់បញ្ជាក់ជាផ្លូវការថានឹងត្រូវចេញថ្ងៃណា ដូច្នេះគេរំពឹងទុកថា វាអាចនឹងចេញក្នុងឆ្នាំ ២០២២នេះ។ ទូរស័ព្ទនេះមាន អេក្រង់ AMOLED ១៤៤០ x ៣២១៦​ ដែលមានទំហំ ៦.៧ អុីញ ជាមួយនឹងកម្រិតធ្វើឲ្យរូបភាពស្រស់ ១២០Hz បន្ទះឈីប Snapdragon 8 Gen 1 ដែលមានថាមពលខ្លាំង ថាមពលថ្ម៥០០០ mAh (milliamp Hour) និងកាមេរ៉ាបីគ្រាប់ ដែលមានកាមេរ៉ាគោល ៤៨ MP និង Ultra-Wide ៥០​MP ហើយនិង telephoto 8 MP។​

Samsung Galaxy Z Fold 4 

Samsung Galaxy Z Fold 4 ត្រូវបានគេរំពឹងទុកថា វានឹងអាចជាទូរស័ព្ទបត់ដ៏ល្អមួយ ហើយមានលក្ខណៈពិសេសជាងមុន ជាមួយនឹងទម្ងន់ស្រាលជាងមុន ភាពធន់នឹងទឹក ថ្មធំជាងមុន និងកាមេរ៉ាអេក្រង់កាន់តែប្រសើរ។ 

Sony Xperia 1 IV 

សម្រាប់ Sony Xperia 1 IV ត្រូវបានគេរំពឹងទុកថា នឹងល្អប្រសើរជាង Sony Xperia 1 III ដែលធ្លាប់ជាម៉ាកទូរស័ព្ទដ៏ល្អបំផុតមួយដែលបានចេញលក់ការពីមុន។ វាត្រូវបានគេចេញលក់តាំងពីខែមេសា។ វាមានកាមេរ៉ាទំហំ ៥០​ MP ដូចគ្នាទៅនឹង Google Pixel 6។

Huawei P50 Range 

ទូរស័ព្ទដៃម៉ាក Huawei P50 Range បានប្រកាសចាប់ផ្តើមលក់ហើយនៅក្នុងប្រទេសចិន តែគេកំពុងទន្ទឹងរងចាំការចេញលក់ជាសកល។ ម៉ូដែលកំពូលរបស់ Huawei គឺ Huawei P50 Pro ដែលមានអេក្រង់ OLED ១២២៨ x ២៧០០ ទំហំ ៦.៦ ជាមួយនឹងកម្រិតធ្វើឲ្យស្រស់ ១២០Hz បន្ទះឈីប Snapdragon 888 ហើយមានរែ៉មដល់ទៅ ១២ GB និងកាមេរ៉ា លេន បួនគ្រាប់។ 

Google Pixel Fold 

សម្រាប់​ ទូរស័ព្ទGoogle Pixel Fold បើតាមឮដំណឹងថ្មីៗនេះថា វាអាចនឹងចេញនៅចុងឆ្នាំ ២០២២។ មកទល់នឹងពេលនេះ អ្វីដែលគេធ្លាប់បានដឹងនោះគឺ ម៉ូដែលនេះ អាចមាន អេក្រង់ OLED ដែលអាចបត់បានទំហំ ៧.៦ អុីញ និងបន្ទះឈីប Tensor ដូចគ្នាទៅនឹងជួរ Pixel ៦។​

Xiaomi 12 Ultra 

Xiaomi 12 បានចេញរួចហើយ ប៉ុន្តែនៅ Xiaomi 12 Pro និង Xiaomi 12 Ultra។ សម្រាប់ពត៏មានលម្អិតអំពីម៉ាកទូរស័ព្ទដៃថ្មិរបស់Xiaomiនេះមិនទាន់មានព័ត៏មានច្បាស់ការចេញនៅឡើយទេ ប៉ុន្តែគេសង្ឃឹមថាវានឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ ហើយកាន់តែពិសេសទៀតនោះ គេរំពឹងថា កាមេរ៉ាខាងក្រោយរបស់វានឹងធំជាងមុន ដែលភ្ជាប់មកជាមួយនឹង​ Lenses ដូច្នេះបើអ្នកមានគម្រោងចង់ទិញវា ចាប់ផ្តើមសន្សំលុយឲ្យហើយទៅ។ 

Nokia 10 

ទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia ថ្មីដែលត្រៀមនឹងចេញ គឺ Nokia 10 ហើយដែលកាលពីមុន វាត្រូវបានគេគិតថា វានឹងបង្ហាញខ្លួនត្រឹមតែជា Nokia 9.1 ប៉ុន្តែយូរៗទៅវាបានផ្លាស់ប្តូរទៅជា Nokia 9.2, Nokia 9.3 និងបន្ទាប់មក Nokia 10 ហើយមិនតែប៉ុណ្ណោះ វាអាចនឹងវិវឌ្ឍទៅដល់ NokiaX60ទៀតផង។ទោះបីជាយ៉ាងណាក៏ដោយពត៏មាននៃការចេញលក់គឺមិនទាន់ច្បាស់ការនៅឡើយទេតែគេសង្ឃឹមថានៅពេលដែលវាចេញមកវានឹងអាចក្លាយជាទូរស័ព្ទដែលមានតម្លៃថ្លៃបំផុតមួយ ដោយសារតែវាមាន កាមេរ៉ា Selfie នៅលើអេក្រង់ អេក្រង់កញ្ចក់ Sapphire កាមេរ៉ា Penta-lens មួយ ជាដើម។ 

បកប្រែដោយ៖​ ម៉ៅ​ គុយដង់ 


ថ្ងៃចន្ទ, 04 ខែកក្កដា 2022 17:42  BeeTube News