BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រថយន្តក្រុងប្រណិតហើយដែលមានតម្លៃថ្លៃជាងគេបំផុតទាំង៥នៅលើពិភពលោក​ក្នុងឆ្នាំ២០២២​

ថ្ងៃចន្ទ, 04 ខែកក្កដា 2022 16:20  BeeTube News

សព្វថ្ងៃការធ្វើដំណើរកម្សាន្តនៅលើពិភពលោកប្រហែលជា ៦០% គឺធ្វើឡើងតាមរថយន្តក្រុង។ ដើម្បីធ្វើឲ្យការធ្វើដំណើរនេះកាន់តែមាន ផាសុកភាព ភាពងាយស្រួល រំភើប និងប្រណិតជាងមុន គេបានឌីហ្សាញនូវរថយន្តក្រុងទាំងនេះឡើង។ វាគឺជាប្រភេទរថយន្តក្រុងដែលទំនើប និងឡូយជាងគេបំផុតនៅលើពិភពលោកដូច្នេះវាធ្វើឲ្យអារម្មណ៍របស់អ្នករំភើប សប្បាយ និងចង់ជិះតែម្តងនៅពេលអ្នកបានឃើញវា​។ខាងក្រោមនេះគឺជាប្រភេទរថយន្តក្រុងដែលទំនើបជាងគេបំផុតទាំង ៥នៅលើពិភពលោក។ 

5. Foretravel IH-45 Luxury Motor Coach ($1,300,000 million)

នេះគឺជាយានជំនិះដ៏អស្ចារ្យដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ដូចជាស្តេចអញ្ចឹងនៅពេលអ្នកបានជិះវា។ ជាមួយនឹងកន្លែងអង្គុយដ៏ប្រណីត បង្អួចដ៏ធំ និងផ្នែកខាងក្រៅដ៏រលោងទន់ល្មើយ បទពិសោធន៍នៃការធ្វើដំណើរនៅក្នុងរថយន្តនេះគឺពិតជាអស្ចារ្យហួសពីការស្មាន។ វាមានតម្លៃថោកជាងគេក្នុងចំណោមរថយន្តទាំង៥ គឹ ១,៣០០,​០០០ ដុល្លា ។ ការរចនាដ៏ប្រណីតនេះគឺគេធ្វើឡើងសម្រាប់អ្នកដែលចូលចិត្តស្វែងរកការធ្វើដំណើរលំដាប់VIP ហើយនិងទំនើបៗ។ វាត្រូវបានគេចាត់ទុកថាជារថយន្តក្រុងដែលទំនើប និងដែលមានតម្លៃថ្លៃបំផុតមួយនៅលើពិភពលោកក្នុងឆ្នាំ ២០២២។ វាកាន់តែពិសេសទៀតនោះ គឺរថយន្តនេះមានម៉ាស៊ីនភ្លើងភ្ជាប់នឹងរថយន្តស្រាប់ (Generators for Uninterrupted Electricity) ម៉ាស៊ីនត្រជាក់ (Air Conditioner) ប្រព័ន្ធហ្រ្វាំងការពាររអិល ABS (Ant-Lock Or Skid Braking Systems) ឧបករណ៍ចាប់សញ្ញាសម្ពាធសំបកកង់ (Tire Pressure Sensors) ឧបករណ៍ចាប់កាបូនម៉ូណូអុកស៊ីត (Carbon Monoxide Detectors) និង ការការពារការផ្ទុះកង់ (Blowout Protection)។

4. Prevost H3-45 VIP ($1,500,000 million) 

Prevost H3-45 VIP គឺជាប្រភេទរថយន្តក្រុងដែលទំនើប និងមានតម្លៃថ្លៃបំផុតទីបួនរបស់ពិភពលោក ហើយតម្លៃរបស់វាគឺ​ ១,៥០០,០០០​ លានដុល្លារ។ វាមានកម្ពស់ ៣.៨១ ម៉ែត្រ (១២.៥ ហ្វីត)​ ហើយនេះគឺជាមូលហេតុដែលធ្វើឲ្យវាក្លាយជារថយន្តដែលមានលក្ខណៈធំទូលាយបំផុត និងធ្វើឲ្យទាំងអ្នកបើកបរ និងអ្នកជិះអាចមើលឃើញទេសភាពនូវតាមដងផ្លូវបានយ៉ាងច្បាស់។ វាមានលក្ខណៈពិសេសជាច្រើនដូចជា ផ្ទៃខាងក្នុងធំទូលាយ ដែលងាយស្រួលក្នុងការផ្ទុកអ្នកដំណើរ ការគ្រប់គ្រងសីតុណ្ហភាព មានពន្លឺភ្លឺច្បាស់ គ្មានសម្លេងរំខាន និងកន្លែងសម្រាប់ដាក់ឥវ៉ាន់ធំទូលាយជាដើម។ 

3. Featherlite Vantare Platinum Plus ($2,600,000 million)

នេះគឺជាប្រភេទរថយន្តឯកជនលំដាប់ខ្ពស់ ដែលផលិតដោយក្រុមហ៊ុន ហ្វីឌឺលាយត៍ (Featherlite)។ វាមានតម្លៃ ២,៦០០,០០០ លានដុល្លារ ហើយ វាអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១៦នាក់ និងមានល្បឿនជាអតិបរមា ១៣១៨.០៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ទាំងផ្នែកខាងក្នុង និងខាងក្រៅរបស់វា គឺផលិតឡើងពីវត្ថុធាតុប្រណីតៗដូចជា ទីតានីញ៉ូម (Titanium) អាលុយមីញូ៉ម (Aluminium or Aluminum) និងសរសៃកាបូន។ ផ្នែកខាងក្នុងរបស់វារួមមាន កាំជណ្តើរ និងកម្រាលថ្មម៉ាប (Marble Steps & Floor) កម្រាលស្បែកអុីតាលី (Italian Leatherette) និង គ្រីស្តាល Swarovski។ វាភ្ជាប់មកជាមួយនូវទូរទស្សន៍ LED កណ្តឹង និងស៊ីផ្លេ ព្រមទាំង ផ្ទះបាយ បន្ទប់ទឹក និង​បន្ទប់គេង។ 

2. Marchi Mobile Element Palazzo bus ($3,000,000 million)

Marchi Mobile Element Palazzo មានតម្លៃសរុបគឺ ៣ លានដុល្លារ ហើយជារថយន្តក្រុងដ៏ទំនើប ប្រណីត និងមានតម្លៃថ្លៃបំផុតលំដាប់ទីពីរនៅលើពិភពលោក។វាជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកមាន ឬ មហាសេដ្ធី។ វាភ្ជាប់មកជាមួយនូវ Wi-Fi ទូរទស្សន៍ខ្សែកាប និងការរចនាខាងក្នុងដ៏ប្រណីត។ វាត្រូវបានរចនានិងផលិតឡើងដោយក្រុមហ៊ុន​Gondola។​វាមានលក្ខណៈពិសេសជាច្រើនផ្សេងទៀតដូចជា កន្លែងទទួលភ្ញៀវ ផ្ទះបាយ បន្ទប់ទឹក និងទូរទស្សន៍ផ្កាយរណបចាប់ពី ពីកម្រាលដល់ពិដាន។ 

1. Superbus, Dubai bus ( $18,000,000 million)

នេះគឺជារថយន្តក្រុងដែលមានតម្លៃថ្លៃ​និងទំនើបជាងគេបំផុតនៅលើពិភពលោកដែលលោកអ្នកមិនធ្លាប់បានឃើញពីមុនមក។ អ្នកអាចសាកល្បងទិញវាមកជិះម្តង​ដើម្បីកាត់បន្ថយអារម្មណ៍ស្រ្តេស និងទទួលបានរសជាតិថ្មីៗ ហើយប្លែកពិសេសដែលអ្នកមិនធ្លាប់បានជួបពីមុនមក។ វាជាផលិតផលរបស់ទីក្រុងឌូបៃ ដែលជាទីក្រុងដ៏ប្រណីតរបស់ ប្រទេស អេមីរ៉េត អារ៉ាប់រួម។ វាមានតម្លៃត្រឹមតែ ១៨ លានដុល្លារ​សហរដ្ធអាមេរិកតែប៉ុណ្ណោះ។ វាត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើន។ 

បកប្រែដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃចន្ទ, 04 ខែកក្កដា 2022 16:20  BeeTube News