Energy-
ទោះបីជាមានការកើនឡើងយ៉ាងខ្លាំងក្នុងការដាក់ទណ្ឌកម្មនិងហាមឃាត់ការនាំចូល ការនាំចេញរបស់រុស្សីមានតម្លៃទឹកប្រាក់ប្រហែល ៩៧,៧ពាន់លានដុល្លារនៃប្រេងឥន្ធនៈនៅក្នុងរយៈពេល១០០ថ្ងៃចាប់តាំងពីមានការឈ្លានពានទៅលើអ៊ុយក្រែន ដែលគិតជាមធ្យមភាគគឺ ៩៩៧ លានដុល្លារក្នុង១ថ្ងៃ។ ដូច្នេះតើប្រេងនិងថាមពលប្រភេទណាដែលរុស្សីនាំចេញ ហើយតើប្រទេសណាខ្លះដែលនាំថាមពលទាំងអស់នោះចូលប្រទេសរបស់ខ្លួន។ ព័ត៌មានក្រាហ្វីកនៅខាងលើបានបង្ហាញនូវប្រទេសដែលនាំចូលនៃថាមពលនិងប្រេងធំជាងគេជាបន្តបន្ទាប់ក្នុងអម្លុងរយៈពេល១០០ថ្ងៃនៃសង្រ្គាមដោយឈរទៅលើទិន្នន័យដែលចេញមកពីមជ្ឍមណ្ឌលស្រាវជ្រាវថាមពលនិងអាកាសធាតុស្អាត (CREA)។
រុស្សីគឺជាប្រទេសដែលផលិតធំជាងគេទី៣ និងធំជាងគេទី២ក្នងការនាំចេញនៃប្រេងឆៅ។ នៅក្នុងរយៈពេល១០០ថ្ងៃចាប់តាំងពីមានការឈ្លានពាន ប្រេងរបស់រុស្សីរហូតមកដល់ពេលនេះមានតម្លៃថ្លៃជាងគេ ដែលទទួលបានចំណូល៤៨ពាន់លានដុល្លារដែលជាចំនួនពាក់កណ្តាលនៃប្រាក់ចំណូលដែលបានមកពីការនាំចេញសរុប នៅពេលដែលប្រេងឆៅរបស់រុស្សីដែលដឹកតាមកុប៉ាល់ និងបណ្តាញបំពង់បង្ហូរឧស្ម័នដែលបញ្ជូនទៅកាន់អឺរ៉ុប។ ដែលជាការពិត គណនេយ្យរបស់រុស្សីប្រហែលជា៤១% នៃឧស្ម័នធម្មជាតិដែលនាំចូលទៅអឺរ៉ុប និងប្រទេសខ្លះទៀតដែលពឹងពាក់អាស្រ័យទៅលើឧស្ម័នពីរុស្សី ក្នុងតួរលេខនេះទឹកប្រាក់ចំនួន២៥ពាន់លាដុល្លារអាមេរិក ត្រូវបាននាំចេញដោយបំពង់បង្ហូរ។
គណនេយ្យប្លុកសហគមន៍អឺរ៉ុបប្រហែលជា៦១%នៃចំណូលសម្រាប់រុស្សីក្នុងការនាំប្រេងចេញក្នុងរយះពេល១០០ថ្ងៃដែលចាប់ផ្តើមមានសង្រ្គាម។ អាល្លឺម៉ង់ អុីតាលី ហុល្លង់ ដែលជាសមាជិកសហគមន៍អឺរ៉ុបផងនិងជាសមាជិក NATO ផងក៏ស្ថិតនៅក្នុងចំណោមអ្នកដែលនាំប្រេងចេញច្រើនជាងគេ ដែលមានតែចិនទេដែលច្រើនជាងប្រទេសទាំង៣។ ចិនច្រើនជាងអាល្លឺម៉ង់ ក្នុងការនាំប្រេងចូលច្រើនជាងគេ ជិត២ពាន់លានធុងក្នុង១ថ្ងៃនៃតម្លៃប្រេងដែលរុស្សីលក់បញ្ចុះតម្លៃ ដែលមានអត្រាខ្ពស់ជាងកាលពីឆ្នាំមុន ៥៥%។ ស្រដៀងគ្នានេះដែររុស្សីបានឈានមុខអារ៉ាប់ប៊ីសាអ៊ូឌីត ក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រេងឲ្យចិន។
ការកើនឡើងក្នុងការនាំចូលធំជាងគេគឺ មកពីឥណ្ឌា ដែលបានទិញប្រេងប្រហែល១៨% នៃប្រេងទាំងអស់ដែលនាំចេញពីរុស្សីក្នុងរយៈពេល១០០ថ្ងៃ។ ចំនួនដ៏សំខាន់បំផុតនៃប្រេងដែលចូលទៅឥណ្ឌាគឺបាននាំចេញបន្តទៀតដែលបានប្រែក្លាយទៅជាប្រេងចំរ៉ាញ់រួចហើយ ដឹកទៅកាន់អឺរ៉ុបនិងអាមេរិក ដែលបានព្យាយាមធ្វើខ្លួនឲ្យក្លាយជាទៅជាអ្នកឯករាជ្យពីការនាំចូលប្រេងរបស់រុស្សី។ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់អ៊ុយក្រែន ប្រទេសជាច្រើនបានប្រកាន់យកនូវសកម្មភាពដ៏តឹងរ៉ឹងប្រឆាំងនឹងរុស្សីតាមរយះការដាក់ទណ្ឌកម្មលើការនាំចេញ រួមបញ្ចូលទាំងថាមពលប្រេង។