BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងក្រុងសៀមរាប សម្រេចបានជាង២៣ភាគរយ

ថ្ងៃសៅរ៍, 02 ខែកក្កដា 2022 12:03  លាង ឡា

photo_2022-07-02_11-58-25

សៀមរាប៖ គម្រោងស្ថាបនាធ្វើឱ្យប្រសើឡើងនូវស្ថានីយ៍ប្រព្រឹត្តិកម្ម ទឹកកខ្វក់ (MPWT-CW4) ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានក្រុមមន្រ្តីចុះត្រួតពិនិត្យ ខណៈអ្នកជំនាញខាងសាងសង់កំពុងអនុវត្តការងារ ដើម្បីសម្រេចតាមផែនការនាពេលខាងមុខ។

កាលពីថ្ងៃព្រហស្បតិ៍ទី៣០ ខែមិថុនា ឆ្នាំ ២០២២ ក្រុមមន្រ្តី នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់បានចុះត្រួតពិនិត្យការអនុវត្តគម្រោងនេះ ដើម្បីតាមដានវាយតម្លៃលើវឌ្ឍនភាពការងាររបស់ក្រុមហ៊ុន ដែលកំពុងសាងសង់ និងដើម្បីធានាដល់ការសម្រេចបាននូវប្រសិទ្ធភាពការងារ ប្រកបដោយទំនួលខុសត្រូវ សមស្របទៅតាមកិច្ចសន្យា។

យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២ គម្រោងស្ថាបនាធ្វើឱ្យប្រសើឡើងស្ថានីយ៍ប្រព្រឹត្តិកម្ម ទឹកកខ្វក់(MPWT-CW4) នៅក្នុងក្រុងសៀមរាប សម្រេចបានជាង២៣ភាគរយហើយ ដោយទទួលបានការសាទរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។ 

របាយការណ៍ដដែលបានឱ្យផងដែរថា ក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពទីតាំងស្ថានីយ៍បូមថ្មីចំនួន០២កន្លែង ដោយផ្តោតលើលក្ខណៈបច្ចេកទេស ដើម្បីឈានដល់ការសិក្សាលម្អិតលើផ្នែកផ្សេងៗផងដែរ៕

photo_2022-07-02_11-58-28

photo_2022-07-02_11-58-32

អត្ថបទ៖លាង ឡា


ថ្ងៃសៅរ៍, 02 ខែកក្កដា 2022 12:03  លាង ឡា