BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព្រះពុទ្ធបដិមា ស្ថិតនៅរួតបាកាណប្រាសាទអង្គរវត្ត ជួសជុលសម្រេចបាន ៩០ភាគរយហើយ 

ថ្ងៃសៅរ៍, 02 ខែកក្កដា 2022 09:48  មានជ័យ

photo_2022-07-02_09-38-52

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ព្រះពុទ្ធបដិមាមួយអង្គ ដែលស្ថិតនៅរួតបាកាណ ជួសជុលសម្រេចបានប្រមាណ៩០ ភាគរយហើយ បន្ទាប់ពីបានចាប់ផ្ដើមកាលពីពាក់កណ្ដាលខែមករាឆ្នាំនេះ ហើយគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។

លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកដឹកនាំគម្រោងជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គ នៅជាន់បាកាណ នៃប្រាសាទអង្គរវត្ត បានថ្លែងថា គម្រោងជួសជុល ខាងលើនេះគ្រោងនឹងបញ្ចប់ឆាប់ៗខាងមុខ ខណៈបច្ចុប្បន្នក្រុមការងារជួសជុលកំពុងលាបម្រ័ក្សណ៍លើរូបដែលជាការងារចុងក្រោយ។

លោក សុភារិន្ទ បានអះអាងថា ដើមឡើយព្រះពុទ្ធបដិមានេះ គឺមានស្ថានភាពខូចខាតច្រើន ដែលត្រូវជួសជុលនិងអភិរក្សជាបន្ទាន់។ លោកពន្យល់ថា លើរូបបដិមាមានស្នឹមខ្មៅ ក្តាំងធូលី ក្តាំងអំបិល កំណកអាចម៍ប្រចៀវ និងទឹកនោមប្រចៀវជាដើម ដែលដក់លើរូប។ លោកបន្តថា ការសម្អាតចែកជាពីរ គឺសម្អាតស្ងួតដោយយកធូលីដែលកកក្តាំងលើផ្ទៃព្រះកាយបដិមាចេញសិន ដោយប្រើជក់ស្តើងទន់ៗបោសចេញឱ្យបានស្អាត។ 

លោកថា បន្ទាប់មកត្រូវសម្អាតសើម មុនដំបូងត្រូវយកទឹកមកសម្អាតសិន ដោយយកសំឡីរុំនឹងឈើតូចៗ ហើយជ្រលក់នឹងទឹកដែលគ្មានជាតិរ៉ែ មកជូតកន្លែងដែលស្នឹមខ្មៅ ក្តាំងធូលី ក្តាំងអំបិល កំណកអាចម៍ប្រចៀវ និងទឹកនោមប្រចៀវ ហើយវានឹងដាច់កំណកនោះមក ប៉ុន្តែពណ៌ដើមនៅរក្សាដដែល។ 

បើតាមលោក សុភារិន្ទ បច្ចុប្បន្នការងារនេះ សម្រេចបានប្រមាណ៩០ភាគរយហើយ។ លោកឲ្យដឹងដែរថា កាលពីឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានជួសជុលព្រះពុទ្ធបដិមា១អង្គ នៅទិសខាងត្បូង ហើយនៅឆ្នាំ២០២២នេះ ក៏បានជួសជុលព្រះពុទ្ធបដិមាចំនួន ៣អង្គ បន្ថែមទៀត នៅទិសខាងជើង ខាងលិច និងខាងកើត ព្រមទាំងព្រះពុទ្ធចូលនិព្វានចំនួន២អង្គ នៅទិសខាងកើត និងខាងជើង។ ក្នុងនោះក៏បានជួសជុលពង្រឹងចម្រឹងបង្អួច និងរចនាសម្ពន្ធមួយចំនួនទៀតនៅជុំវិញបដិមានោះផងដែរ។ 

សូមបញ្ជាក់ថា គម្រោងជួសជុលនេះ ទទួលបានការឧបត្ថម្ភថវិកាពីលោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍៕ (មានជ័យ)

photo_2022-07-02_09-38-45

photo_2022-07-02_09-38-56

photo_2022-07-02_09-38-59

photo_2022-07-02_09-39-02

 


ថ្ងៃសៅរ៍, 02 ខែកក្កដា 2022 09:48  មានជ័យ