The Guardian-
ទីក្រុងមូស្គូបានប្រាប់គ្រូបង្រៀនអ៊ុយក្រែននៅក្នុងទឹកដីដែលខ្លួនកាន់កាប់ ឲ្យចុះហត្ថលេខាលើឯកសារមួយក្នុងរយះពេលប៉ុន្មានសប្តាហ៍នេះ ដោយប្រកាសជាលាយលក្ខ័អក្សរនូវឆន្ទះរបស់ខ្លួនក្នុងការផ្លាស់ប្តូរការបង្រៀនតាមកម្មវិធីសាលារបស់រុស្សី។ ទង្វើរនេះបានធ្វើឲ្យពួកគេជាច្រើននាក់ស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាក។ បើសិនជាពួកគេមិនព្រមចុះហត្ថលេខា ពួកគេនឹងបាត់បង់ការងារ និងទទួលនូវការតបតពីកងទ័ពរុស្សី។ បើសិនជាពួកគេព្រមចុះហត្ថលេខា ពួកគេនឹងប្រឈមនឹងការចោទប្រកាន់ពីអាជ្ញាធរអ៊ុយក្រែន ដែលត្រូវបានគេមានការយល់ឃើញថាក្នុងការបង្រៀនកម្មវិធីសិក្សាររបស់រុស្សីវាជាទម្រង់មួយនៃការសហការជាមួយសត្រូវ។
សារព័ត៌មាន The Guardian បាននិយាយជាមួយគ្រូបង្រៀននៅក្នុងទឹកដីដែលរុស្សីបានកាន់កាប់នៅផ្នែកខាងត្បូងឆៀងខាងកើតអ៊ុយក្រែន ដែលមិនបានបញ្ចេញនូវអត្តសញ្ញាណព្រោះហេតុផលសុវត្តិភាព។ ពួកគេបាននិយាយថាប្រហែលជាពាក់កណ្តាលខែមិថុនា អាជ្ញាធរនៅនឹងកន្លែងដែលទើបនឹងតែងតាំងថ្មីបានប្រាប់ពួកគេថា ពួកគេមានពេលរហូតដល់ថ្ងៃទី២១ខែកក្កដា ថាតើត្រូវចុះហត្ថលេខាលើឯកសារមួយដើម្បីជាវិញ្ញាបនប័ត្រនូវការរៀបចំរបស់ខ្លួនដើម្បីធ្វើតាមសាលារុស្សីឬក៏លាលែងពីមុខតំណែង ដែលភាគច្រើននៃពួកគេត្រូវបានគំរាមកំហែងថានឹងបណ្តេញចេញពីផ្ទះ។
រដ្ឋមន្ត្រីក្រសួងអប់រំរុស្សី Serey Kratsov បានប្រកាសក្នុងខែមិថុនា ថានៅពេលដែលសាលាចាប់ផ្តើមចូលរៀនជាថ្មីនៅខែកញ្ញា សាលារៀនទាំងអស់របស់អ៊ុយក្រែនដែលកាន់កាប់ដោយរុស្សី ត្រូវតែធ្វើតាមគំរូរបស់រុស្សី។ “យើងនឹងចាប់ផ្តើមធ្វើកិច្ចការរបស់យើងឲ្យកាន់តែប្រសើរឡើងដោយ បើកសាលារៀននៅថ្ងៃទី១ខែកញ្ញា ដូច្នេះពួកគេអាចប្រុងប្រៀបដំណើរការដែលអាចធ្វើទៅបាន យោងទៅតាមស្តង់ដាររបស់រុស្សី” Kravtsov និយាយ "ការធ្វើសមាហរណកម្មនឹងចាប់ផ្តើម យើងបានចាប់ផ្តើមបោះជំហ៊ានរួចជាស្រេចនៅក្នុងទិសដៅនេះ ការហ្វឹកហ្វឺនគ្រូបង្រៀននិងផ្គត់ផ្គង់អត្ថបទនិងសៀវភៅ"។
គ្រូបង្រៀនម្នាក់ដែលរស់នៅក្នុងភូមិនៅក្នុង Kharkiv ដែលកាន់កាប់ដោយរុស្សីបាននិយាយថា “នៅក្នុងពេលនេះ មានតែប្រវត្តិសាស្ត្រនិងភូមិសាស្ត្រ ភាសា គ្រូបង្រៀននៅសាលាបឋមសិក្សាត្រូវបានគេសុំឲ្យចុះហត្ថលេខានៅលើឯកសារទាំងនោះ”។ “កម្មវិធីសិក្សារ គណិតវិទ្យា រូបវិទ្យា ជីវវិទ្យានិងគីមីនៅក្នុងរុស្សីមិនពាក់ព័ន្ធនិងការឃោសនាទេ ដូច្នេះពួកគេទុកវាចោល យ៉ាងហោចណាស់ក៏នៅក្នុងពេលឥឡូវនេះដែរ” លោកបន្ថែម។ ក្នុងការបង្រៀនអក្សរសាស្ត្រ ការងារដែលធ្វើឡើងដោយអ្នកសរសេរអ៊ុយក្រែនទំនងជានឹងត្រូវលុបបំបាត់ ខណៈដែលកម្មវិធីប្រវត្តិសាស្ត្ររុស្សីបានក្លាយទៅជារឿងនយោបាយក្នុងពេលថ្មីៗនេះ៕