BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចំណូលពន្ធក្នុងខែមិថុនា រកបានជិត៥០០លានដុល្លារចូលថវិកាជាតិ

ថ្ងៃសុក្រ, 01 ខែកក្កដា 2022 10:34  លាង ឡា

2022-07-01 10.29.19

ភ្នំពេញ៖ ចំណូលពន្ធដារ និងគយ បានឡើងដល់ជិត ៥០០លានដុល្លារ ក្នុងខែមិថុនា ឆ្នាំ២០២២ ខណៈកំណើនតម្រូវការក្នុងស្រុក និងកំណើនតម្រូវការនាំចូលមានការកើនឡើង។

មានប្រសាសន៍នៅក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ចំណូលជិត ៥០០លានដុល្លារ ក្នុងខែមិថុនា ឆ្នាំ២០២២ នៅតែទាប បើធៀបនឹងកម្ពុជា ឆ្លងជំងឺកូវីដ-១៩។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍លើកឡើងថា នៅមុនពេលមានកូវីដ-១៩ កម្ពុជា ទទួលបានចំណូលចន្លោះពី៥០០-ទៅ៧០០លានដុល្លារអាមេរិក ក្នុង១ខែ។

សូមរំលឹកថា កាលពីឆ្នាំ២០២១កន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ២ ២៩៤លានដុល្លារ ដែលស្មើនឹង៩៧,១ភាគរយនៃផែនការ ខណៈអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ២៧៨១,៩២លើសផែនការ ២៤,០២ភាគរយ នៃច្បាប់គ្រប់គ្រងហិរញ្ញប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងចំនួន ២ ២៤៣លានដុល្លារ៕

2022-07-01 10.29.10

2022-07-01 10.29.15


 


ថ្ងៃសុក្រ, 01 ខែកក្កដា 2022 10:34  លាង ឡា