BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេច ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនជនផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ឋជំងឺកូវីដ-១៩

ថ្ងៃសុក្រ, 01 ខែកក្កដា 2022 09:48  លាង ឡា

2022-07-01 09.45.31

ភ្នំពេញ ៖ សមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទើបស្រាវជ្រាវចាប់ខ្លួនបុគ្គលម្នាក់ រស់នៅក្នុងខេត្តត្បូងឃ្មុំ តាមបញ្ជារបស់នាយករដ្ឋមន្រ្តីកម្ពុជា ក្រោយពេលបុគ្គលរូបនោះ បានធ្វើការផ្សព្វផ្សាយរូបភាពមិនពិតតាមបណ្តាញសង្គម ស្តីពីករណីមានមនុស្សឆ្លង និងស្លាប់ ដោយសារជំងឺកូវីដ-១៩។នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ថ្លែងនៅក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ០១ កក្កដា ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចាប់ខ្លួនបុគ្គលម្នាក់មានរហ័សនាមឈ្មោះ អ៊ូខុង បានធ្វើឡើងបន្ទាប់ពីបុគ្គលរូបនោះ បានផ្សព្វផ្សាយករណីមនុស្សឆ្លង និងស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តកោះកុង។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការផ្សព្វផ្សាយព័ត៌មាន ស្តីពីមនុស្សឆ្លង និងស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅខេត្តកោះកុង ជាព័ត៌មានមិនពិត បំភ្លៃ នឹងបង្កការយល់ច្រឡំ ធ្វើឱ្យចលាចលសង្គម ខណៈបច្ចុប្បន្នកម្ពុជា នៅអាចគ្រប់គ្រងជំងឺកូវីដ-១៩ ហើយក៏ពុំមានអ្នកជំងឺកូវីដ-១៩ ណាម្នាក់ នៅក្នុងមន្ទីរពេទ្យ នោះដែរ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាដល់សមត្ថកិច្ច ឱ្យធ្វើការតាមដាន និងចាប់ខ្លួនចំពោះជនណា ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ឋនឹងជំងឺកូវីដ-១៩ ដើម្បីចាត់ការតាមច្បាប់ ខណៈកម្ពុជា មានគុកសម្រាប់ដាក់អ្នកទោស៕

2022-07-01 09.45.36


 


ថ្ងៃសុក្រ, 01 ខែកក្កដា 2022 09:48  លាង ឡា