BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រកឃើញ "ថ្មបញ្ចុះសីមា" នៅកំពូលខ្លោង ទ្វារតាកាវ នៅពេលរុះរើផ្នែកខាងលើនៃរចនាសម្ពន្ធសំណង់ដើម្បីជួសជុល

ថ្ងៃសុក្រ, 01 ខែកក្កដា 2022 09:02  មានជ័យ

2022-07-01 08.41.26

ថ្មភក់រាងបួនជ្រុង ទំហំ៥៣ សង់ទីម៉ែត្រ គុណ និង៥៣សង់ទីម៉ែត្រ និងកម្រាស់ ១២ សង់ទីម៉ែត្រ ដែលគេស្គាល់ជាទូទៅថាជា "ថ្មបញ្ចុះសីមា" ត្រូវបានរកឃើញទើនៅលើខ្លោងទ្វារ ពេលរុះរើផ្នែកខាងលើនៃរចនាសម្ពន្ធសំណង់ខ្លោងទ្វារតាកាវ ដើម្បីជួសជុល នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ ខ្ពស់អាជ្ញាធរជាតិអប្សរា។

នៅលើថ្មបញ្ចុះមានរន្ធជាច្រើន ដែលរន្ធរាងមូលធំមួយនៅចំកណ្តាលនៃផ្ទៃថ្មព័ទ្ធជុំវិញដោយរន្ធរាងបួនជ្រុងស្មើនៅតាមទិសទាំង៨ និងនៅជ្រុងឦសាន ដែលជាទិសសំខាន់នៅក្នុងជំនឿខ្មែរតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ត្រូវបានគេដាប់រន្ធបួនជ្រុងបន្ថែមមួយទៀតនៅចន្លោះរន្ធមូលកណ្តាល និងរន្ធបួនជ្រុងនៅទិសឦសាន។ រន្ធទាំងអស់ព័ទ្ធពីក្រៅដោយជញ្ជាំងថ្មភក់ ដែលជញ្ជាំងនេះត្រូវបានកាត់ផ្តាច់ចេញជា៤ជ្រុងដោយចង្អូរនៅតាមអ័ក្សសំខាន់ទាំងបួន។ នៅពីលើផ្នែកខ្ពស់មានរន្ធតូចៗ រាងបួនជ្រុងចំនួន៣៤ ដែលគេដាប់រាក់ល្មមចំនួន១០នៅជ្រុងឦសាន៩ នៅជ្រុងអាគ្នេយ៍៧ នៅជ្រុងនិរតី និង៨ នៅជ្រុងពាយ័ព្យ។

លោក គឹម សុធិន អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា ថ្មបញ្ចុះសីមាភាគច្រើនប្រទះឃើញនៅកណ្ដាលបាតប្រាសាទ ប៉ុន្តែវាច្រើនមានកម្រាស់ក្រាស់ និងដោយនៅផ្នែកខាងលើកំពូល គឺស្ដើងដូចថ្មដែលបានរកឃើញ។  លោកបានប្រៀបធៀបជំនឿ និងទំនៀមទម្លាប់នៃការបញ្ចុះថ្មសីមា ទៅនិងសំណង់ផ្ទះលំនៅដ្ឋានខ្មែរជាមួយនឹងការចងក្រណាត់ពណ៌ក្រហម (យ័ន្ត) នៅចំកណ្តាលមេដំបូលដែលទើបតែសាងសង់ថ្មី ដើម្បីការពារផ្ទះផងដែរ។

2022-07-01 08.42.09

បើតាមលោក គឹម សុធិន ថ្មបញ្ចុះ ដែលរកឃើញនៅពេលជួសជុលត្រូវបានបញ្ចុះកាលដើមឡើយនៅលើកំពូលប្រាង្គកណ្តាល ប៉ុន្តែវាបានរលុះធ្លាក់មកទើរនៅពាក់កណ្តាលនៃខ្លោងទ្វារ។  ក្រៅពីការបញ្ចុះថ្ម ដែលមានរន្ធច្រើននៅកំពូលប្រាសាទ គេបានឃើញថ្មបញ្ចុះស្រដៀងគ្នានៅក្នុងគ្រឹះប្រាសាទមួយចំនួននៅតំបន់អង្គរ។ ការបញ្ចុះថ្មទាំងអស់មិនថាតែនៅក្នុងគ្រឹះ និងលើកំពូលប្រាសាទ គឺនឹងធ្វើឱ្យសំណង់ដែលកំពុងសាងសង់មានភាពរឹងមាំ ព្រមទាំងនាំមកនូវសេចក្តីសុខ និងសេចក្តីចម្រើនដល់សំណង់។ លោកថា ថ្មបញ្ចុះ គឺជាពាក្យដែលយើងប្រើបច្ចុប្បន្ន តែពាក្យដែលប្រើដើម្បីហៅថ្មសម្រាប់បញ្ចុះឱ្យបានត្រឹមត្រូវតាមក្បួនបុរាណហាក់ដូចជាមិនទាន់ប្រទះឃើញសរសេរនៅក្នុងឯកសារណាមួយនៅឡើយ។

ទាក់ទងនឹងរន្ធនៅលើថ្មបញ្ចុះវិញ លោក គឹម សុធិន លោកអះអាងថា រន្ធតូចៗប្រើសម្រាប់ដាក់សន្លឹកមាសស្ដើង  ហើយរន្ធមួយធំនៅចំកណ្ដាលប្រើសម្រាប់ដាក់ដងបង្គោលត្រីសូល៍ ដូចឃើញមាននៅចម្លាក់ប្រាសាទបាយ័ន្តស្រាប់។ យើងពិនិត្យឃើញថា កំពូលប្រាសាទបាយ័ន្តបានបាត់ត្រឹមផ្កាឈូក និងមានសេសថ្មខ្លះៗដែលជាទម្រឬសសីមាប៉ុណ្ណោះ។

2022-07-01 08.41.57

លោកបានកត់សម្គាល់ថា ជាការរុះរើដោយមនុស្សរករបស់មានតម្លៃ។  បច្ចុប្បន្ន យើងបានលើកយកថ្មបញ្ចុះទៅដាក់នៅលើកំពូលប្រាង្គកណ្តាលនៃខ្លោងទ្វារតាកាវវិញ ក្រោយពីបានពង្រឹងកន្លែងពុកផុយ និងជួសជុលកន្លែងប្រេះបែករួចរាល់។ ការរកឃើញថ្មបញ្ចុះនៅកំពូលប្រាសាទនេះ មិនមែនជាលើកដំបូងទេនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក-អង្គរ ព្រោះកាលពីពេលកន្លងមក គេធ្លាប់បានរកឃើញថ្មបញ្ចុះដែលមានទម្រង់ផ្សេងៗ ដែលវិវឌ្ឍទៅតាមសម័យកាលនៅប្រាសាទដំរីក្រាបលើភ្នំគូលែន ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយក្តី និងប្រាសាទទន្លេស្ងួតជាដើម។ បច្ចុប្បន្ន យើងបានលើកយកថ្មបញ្ចុះទៅដាក់នៅលើកំពូលប្រាង្គកណ្តាលនៃខ្លោងទ្វារតាកាវវិញក្រោយពីបានពង្រឹងកន្លែងពុកផុយ និងជួសជុលកន្លែងប្រេះបែករួចរាល់។

គួរបញ្ជាក់ផងដែរថា គម្រោងជួសជុលខ្លោងទ្វាតាកាវនេះឧបត្ថម្ភដោយលោកស្រីឧញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍។ លោកស្រី តែងតែចូលរួមឧបត្តម្ភដល់សកម្មភាពថែរក្សា និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ មានជាអាទិ៍ ការជួសជុលរហាត់ទឹក ការជួសជុលប្រាសាទស្រះស្រង់ និងការជួសជុលខ្លោងទ្វារតាកាវនេះ៕ 

2022-07-01 08.41.44

2022-07-01 08.42.03

2022-07-01 08.41.50


 


ថ្ងៃសុក្រ, 01 ខែកក្កដា 2022 09:02  មានជ័យ