New Delhi(AP)-
ទីតាំងយុទ្ធសាស្ត្រស្រីលង្កាបានទាក់ទាញផលប្រយោជន៍យ៉ាងធំក្នុងប្រជាជាតិកោះដ៏តូចមួយនេះពីមហាយក្សនៅក្នុងតំបន់ចិននិងឥណ្ឌាអស់រយៈពេលជាច្រើនទស្សវត្យរ៍ជាមួយនឹងបំណុលដែលបង្ហូរចូលដោយទីក្រុងប៉េកាំងដោយមិនយកការប្រាក់និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាមានប្រៀបនិងឥទ្ធិពល។ ប៉ុន្តែការដួលរលំនៃសេដ្ឋកិច្ចស្រីលង្កាបានបង្ហាញនូវឱកាសសំរាប់ឥណ្ឌាក្នុងការទាញយកប្រៀបត្រឡប់មកវិញ ដែលក្រុងNew Delhi បានបោះជំហ៊ានចូលជាមួយនឹងហិរញ្ញវត្ថុដ៏ធំនិងជំនួយជាសម្ភារៈទៅកាន់ប្រទេសជិតខាងមួយនេះ។
“វាមិនមានរឿងដូចនេះទេ សប្បុរសធម៌នៅក្នុងនយោបាយអន្តរជាតិ” Seeram Chaulia បាននិយាយ “គោលបំណងគឺចង់ឲ្យចិនចាកចេញពីសំយ៉ាបផ្ទះ និងធ្វើឲ្យមានឡើងវិញនូវតុល្យភាពដែលទីក្រុង New Delhi ពេញចិត្ត”។ ស្រីលង្កាដែលមានប្រជាពលរដ្ឋ២២លាននាក់ ដែលស្ថិតនៅភាគខាងត្បូងនៃឥណ្ឌា ដែលជាប់នឹងច្រកចេញចូលផ្លូវនាវារបស់ឥណ្ឌា ដែលចិនបានទទួលច្រើនបំផុតក្នុងការនាំប្រេងចូលពីមជ្ឍឹមបូព៌ា។ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែរក្រវ៉ាត់របស់លោកប្រធានាធិបតី Xi Jing Ping ដើម្បីចាក់លុយចូលទៅក្នុងគំរោងហេដ្ឋារចនាសម្ព័ន្ធនៅពាសពេញអាស៊ីនិងអាហ្វ្រិក។ អតីតប្រធានាធិបតីស្រីលង្កា លោក Mahinda Rajapaksa បានខ្ចីបំណុលជាច្រើន រួមបញ្ចូលទាំងទឹកប្រាក់១,១ពាន់លានដុល្លារ ដើម្បីស្ថាបនាកំពង់ផែនៅក្នុងតំបន់នៃស្រុកកំណើតរបស់លោក Hambantota ទោះបីជាគំរោងការត្រូវបានបដិសេធដោយក្រុមជំនាញការ។ នៅពេលដែលកំពង់ផែទឹកជ្រៅខកខានមិនបានទទួលនូវប្រាក់ចំណូលបរទេស ដើម្បីសងត្រឡប់ទៅចិនវិញ ស្រីលង្កានៅក្នុងឆ្នាំ២០១៧ ត្រូវបានគេបង្ខំឲ្យប្រគល់កំពង់ផែនិងដីដែលនៅជុំវីញជាច្រើនរយហិកតាទៅឲ្យទីក្រុងប៉េកាំងសំរាប់រយៈពេល៩៩ឆ្នាំ ដែលផ្តល់ឲ្យចិនបានឈរជើងដោយផ្ទាល់នៅនឹងសំយ៉ាបផ្ទះរបស់ឥណ្ឌា។
ការព្រួយបារម្ភទៅលើចិនដែលកើនឡើងនូវការទន្រ្ទានយ៉ាងជ្រៅនៅក្នុងតំបន់ក្នុងាឆ្នាំ២០២០ នៅពេលដែលទាហានចិននិងឥណ្ឌា បានប៉ះទង្គិចគ្នា ដែលមានគ្រោះថ្នាក់ដល់ស្លាប់ទាំងសងខាងនៅតាមព្រំប្រទល់ Ladakh តាមជួរភ្នំហិម៉ាឡាយ៉ា។ ក្នុងការខិតមកជិតដែនសមុទ្ទរបស់ខ្លួន យោធាប៉េកាំងបានផ្តោតបន្ថែមទៀតក្នុងពេលបច្ចុប្បន្ន មកលើសមុទ្ទចិនខាងត្បូងនិងមហាសមុទ្ទប៉ាស៊ីហ្វីក ខណៈដែលផលប្រយោជន៍ក្នុងស្រីលង្កាហើយនិងមហាសមុទ្ទឥណ្ឌាហាក់ដូចជាមានការជំរុញយ៉ាងខ្លាំងខាងផ្នែកសេដ្ឋកិច្ច។ ផ្នែកសន្តិសុខសំរាប់ចិនហាក់ដូចជាមិនមែនជាវិស័យអាទិភាព ប៉ុន្តែវាហាក់ដូចជាផ្តល់ឱកាសឲ្យចិនដើម្បីពង្រឹងឥទ្ធិពលនៅក្នុងសមុទ្ទចិនខាងត្បូង៕