BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបអ្នកប្រើប្រាស់និងទីតាំងលក់បារីអេឡិចត្រូនិច ឃាត់មនុស្ស៣១នាក់

ថ្ងៃពុធ, 29 ខែមិថុនា 2022 18:17  លាង ឡា

photo_2022-06-29_18-11-29 (1)

ភំ្នពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន១៥ទីតាំងផ្សេងគ្នា បានជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងរាជធានីភំ្នពេញ ឃាត់មនុស្ស៣១នាក់មកធ្វើការអប់រំនិងធ្វើកិច្ចសន្យា។

តាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២៣ ដល់២៥ ខែមិថុនា សមត្ថកច្ចបានចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន០៩ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដោយបានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិច ចំនួន១២នាក់(ស្រី៣)  និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ចំនួន៨នាក់(ស្រី១) មកកាន់មន្ទីរប្រឆាំងគ្រឿងញៀនធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិច។

ដោយឡែកកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២  កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបទីតាំងលក់បារីអាឡិចត្រូនិច (E-Cigarette)   ចំនួន០៦ទីតាំងផ្សេងគ្នាជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ដោយបានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិច ចំនួន០៨នាក់(ស្រី១) មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់ការធ្វើអាជីវកម្មបារីអេឡិចត្រូនិចផងដែរ។

របាយការណ៍បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការជាបន្តបន្ទាប់នេះ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖ បារីអេឡិចត្រូនិចប្រភេទ Yooz និង Vape  ព្រមទាំងឧបករណ៍ពាក់ព័ន្ឋមួយចំនួនធំយកទៅរក្សាទុក ដើម្បីចាត់វិធានការតាមនីតិវិធី៕

photo_2022-06-29_18-11-32

photo_2022-06-29_18-11-36

photo_2022-06-29_18-11-38

អត្ថបទ៖លាង ឡា


ថ្ងៃពុធ, 29 ខែមិថុនា 2022 18:17  លាង ឡា