BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកចាត់វិធានការទណ្ឌកម្ម បោសសំអាតលើយន្តការសង្រ្គាមរបស់រុស្សី ដែលនៅសេសសល់

ថ្ងៃពុធ, 29 ខែមិថុនា 2022 17:39  គុន ច័ន្ទរដ្ឋា

photo_2022-06-29_16-25-20

UPI-

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ៍ បានចេញផ្សាយនូវវិធានការទណ្ឌកម្មឆ្ពោះទៅរកអ្វីដែលខ្លួនហៅថា "គ្រឿងចក្រសង្រ្គាមរបស់រុស្សី" លើការឈ្លានពានមកលើអ៊ុយក្រែន។ ឧស្សហកម្មចំនួន១២ ដែលទាក់ទងទៅនឹងវិស័យការពារជាតិ មន្ត្រីក្រសួងការពារជាតិជាច្រើនរយនាក់ ការនាំមាសចេញរបស់រុស្សី និងក្រុមហ៊ុនអាវុធ Roster ក៏ដូចជាស្ថាប័ន្រដែលពាក់ព័ន្ធ ក្រុមប្រឹក្សានាយកនិងសមាជិកគ្រួសារ ត្រូវបានដាក់ចូលក្នុងបញ្ជីរខ្មៅរបស់សហរដ្ឋអាមេរិក ដោយក្រសួងរតនាគារជាតិនិងរដ្ឋកាលពីថ្ងៃអង្គារ៍។

បទបញ្ជាដែលត្រូវបោសសំអាតនេះវាគឺជារឿងចុងក្រោយ ដែលសហរដ្ឋអាមេរិកបានដាក់ប្រឆាំងនឹងរុស្សី ចាប់តាំងពីលោកប្រធានាធិបតី Vladimir Putin បានរៀបចំធ្វើសង្រ្គាមប្រឆាំងទៅនឹងប្រទេសភាគខាងកើត ដែលជាប្រទេសជិតខាងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបាននាំឲ្យមានការថ្កោលទោសពីពិភពលោកដែលកាន់លទ្ធិប្រជាធិបតេយ្យ។ វាក៏បានលេចចេញមកដែរ ខណៈដែលលោកប្រធានាធិបតី Joe-Biden បានចេញដំណើរទៅអាល្លឺម៉ង់ជាកន្លែង ដែលលោកបានសន្យាជាមួយនិងមេដឹកនាំ G-7 ដ៏ទៃទៀតថា នឹងបន្តគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធជាបន្តទៅទៀត។

នៅក្នុងសេចក្តីថ្លែងមួយកាលពីថ្ងៃអង្គារ៍ ក្រសួងរតនាគារជាតិបាននិយាយថា ខ្លួនបានដាក់ទណ្ឌកម្មលើ៧០ស្ថាប័ន ដែលភាគច្រើននៃពួកគេត្រូវបានពិពណ៌នា ថាជាមូលដ្ឋានដ៏សំខាន់ក្នុងឧស្សាហកម្មការពារជាតិ "ដែលជាសសរទ្រូងដ៏រឹងមាំផ្នែកការពារជាតិរបស់រុស្សី រួមបញ្ចូលទាំងក្រុមហ៊ុនសាជីវកម្ម Roster " ដែលជា សសរទ្រូងការពារជាតិរបស់រុស្សី ឧស្សាហកម្ម បច្ចេកវិទ្យា និងវិស័យផលិតអាវុធ។ ការប្តេជ្ញាចិត្តដ៏ទូលំទូលាយ និងពហុភាគី និងសកម្មភាពរបស់សមាជិក G-7 ក្នុងសប្តាហ៍នេះបានកាត់ផ្តាច់ការចូលទៅកាន់បច្ចេកវិទ្យាជាន់ខ្ពស់របស់សហព័ន្ធរុស្សី ដែលមានសារៈសំខាន់សំរាប់យោធារបស់ពួកគេ។

រដ្ឋមន្ត្រីក្រសួងរតនាគារ Janet Yellen បាននិយាយថា “ការដាក់ទណ្ឌកម្មឆ្ពោះទៅរកឧស្សហកម្មការពារជាតិរុស្សីនឹងកាត់បន្ថយសមត្ថភាពរបស់ Putin និងបង្កជាឧបសគ្គសំរាប់សង្រ្គាមរបស់គាត់ប្រឆាំងទៅនឹងអ៊ុយក្រែន ដែលទ្រុតទ្រោមរួចជាស្រេច ដោយទាហានគ្មានសីលធម៌និងវិន័យ ព្រមទាំងកាត់ផ្តាច់នូវចរន្តផ្គត់ផ្គង់ និងការបរាជ័យនៃភ័ស្តុភារ។ ក្រសួងរតនាគារជាតិបានប្រកាសផងដែរថា ការហាមឃាត់ដែលគេរំពឹងទុកលើការនាំចូលមាសពីរុស្សីចូលមកសហរដ្ឋអាមេរិក។ អង់គ្លេសបានប្រកាសកាលពីពេលមុនថា សហរដ្ឋអាមេរិកនិងអង់គ្លេស កាណាដានិងជប៉ុន បានព្រមព្រៀងគ្នាកាត់ផ្តាច់ការនាំចូលពីទីក្រុងមូស្គូនូវប្រភពចំណូល ដែលមិនមែនជាឋាមពលមានចំនួនទឹកប្រាក់ ១៥,៤៧ពាន់លានដុល្លារសហរដ្ឋអាមេរិក៕


ថ្ងៃពុធ, 29 ខែមិថុនា 2022 17:39  គុន ច័ន្ទរដ្ឋា