BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជា ចាប់ផ្តើមកើតឡើងជំងឺកូវីដ-១៩ជាថ្មីក្រោយស្ងប់ស្ងាត់រយៈពេលជាង១ខែ

ថ្ងៃពុធ, 29 ខែមិថុនា 2022 10:54  លាង ឡា

2022-06-29 10.48.41 (1)

ភ្នំពេញ៖ ជំងឺកូវីដ-១៩ ដែលស្ងប់ស្ងាត់អស់រយៈពេលជាង១ខែកន្លងទៅនេះ បានចាប់ផ្តើមកើតមានជាថ្មីទៀត ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសារមួយបន្ទាន់ កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។

នៅក្នុងសារសំឡេងនាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងថា ជំងឺកូវីដ-១៩ បានចាប់ផ្តើមមានការឆ្លងឡើងវិញ នៅក្នុងសហគមន៍។ការឆ្លងនេះ ត្រូវបានរកឃើញតាមរយៈម៉ាស៊ីន PCR និងឧបករណ៍ធ្វើតេស្តរហ័ស លើពលរដ្ឋមួយចំនួនក្នុងសហគមន៍ និងអ្នកដំណើរចេញចូលក្នុង និងក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានវិធានការការពារផ្ទាល់ខ្លួន ហើយគ្រប់ទីកន្លែងទាំងអស់ត្រូវមានភាពហ្មត់ចត់តាមដានលើការវិវត្ត ដោយមន្ទីរ និងក្រសួងសុខាភិបាល ព្រមទាំងអាជ្ញាធរពាក់ព័ន្ឋ ដើម្បីបញ្ចៀសករណី នៃការរីករាលដាលធ្ងន់ធ្ងរជាយថាហេតុ ខណៈការឆ្លងនេះ បានកើតមានជាច្រើនកន្លែងមកហើយ។

2022-06-29 10.48.36

ជាមួយគ្នានេះ សម្តេច នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញដល់ប្រជាពលរដ្ឋត្រូវប្រញាប់ប្រញាល់ទៅទទួលវ៉ាក់សាំងដូសជំរុញ ព្រោះប្រសិនបើមិនមានវិធានការហ្មត់ចត់ទេនោះ កម្ពុជានឹងវិលត្រលប់ទៅរកស្ថានការណ៍ដ៏អាក្រក់ជាមិនខាន។

គួរកត់សម្គាល់ថា កម្ពុជា មានភាពស្ងប់ស្ងាត់ជំងឺកូវីដ-១៩ អស់រយៈពេលជាង១ខែកន្លងទៅនេះ ដោយពុំមានពលរដ្ឋណាម្នាក់ បានឆ្លងជំងឺកូវីដ-១៩ នោះឡើយ ហើយអ្នកជំងឺភាគច្រើនក៏បានជាសះស្បើយ និងវិលត្រលប់ទៅផ្ទះវិញដែរ។

របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ មានពលរដ្ឋកម្ពុជា ចំនួន៩៤,២៧ភាគរយ នៃចំនួនប្រជាជនសរុប ១៦លាននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩៕

2022-06-29 08.22.15


 


ថ្ងៃពុធ, 29 ខែមិថុនា 2022 10:54  លាង ឡា