BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បុណ្យសមុទ្រឆ្នាំ២០២២នេះ គ្រោងធ្វើឡើង រយៈពេល៣ថ្ងៃ នៅខេត្តព្រះសីហនុ

ថ្ងៃពុធ, 29 ខែមិថុនា 2022 08:42  មានជ័យ

2022-06-29 08.37.19

បុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលគ្រោងនឹងរៀបចំនៅខេត្តព្រះសីហនុនោះ នឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំមួយកាលពីម្សិលមិញ។

ពិធីបុណ្យនេះ ធ្វើឡើងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក៏ដូចជាអ្នកវិនិយោគឲ្យចូលមកកម្ពុជា កាន់តែច្រើនឡើងថែមទៀត ហើយក៏ជាឱកាស ដើម្បីផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​តំបន់​ឆ្នេរ​សមុទ្រ ទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិ​ ឱ្យ​កាន់តែ​ល្បីល្បាញបន្ថែម​ទៀតផងដែរ ខណៈ​​ឆ្នេរសមុទ្រ​កម្ពុជា​ទាំងអស់ (​ព្រះ​សីហ​នុ កំពត កែប និង​កោះកុង​) ត្រូវ​បាន​អង្គការ​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​ជាងគេ​លើ​ពិភពលោក បានចាត់​បញ្ចូល​ជា​ឆ្នេរសមុទ្រ​ដែល​ស្អាត​ជាងគេ​នៅ​លើ​ពិភពលោក​ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រសិទ្ធ​នាម​តំបន់ឆ្នេរ​សមុទ្រ​ទាំង៤ នោះ ថាជា "តារា​រះ​នា​ទិសនិរតី​" ផងដែរ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំបុណ្យសមុទ្រ បានលើកឡើងថា ស្ថិតក្នុងដំណាក់កាលក្រោយកូវីដ១៩នេះ និន្នាការនៃការធ្វើ ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ មិនមានច្រើនដូចមុនកូវីដនោះទេ ដោយសាតែកត្តាជីវភាព ទាំងភ្ញៀវក្នុងស្រុក និងក្រៅស្រុក ដូចនេះវិស័យឯកជន គួរកែប្រែលើកកម្ពស់គុណភាពសេវារបស់ខ្លួនឱ្យល្អ ហើយត្រូវរៀបចំកញ្ចប់សេវាទស្សនកិច្ចរបស់ខ្លួនឱ្យកាន់តែរស់រវើក និងតម្លៃឱ្យបានសមសម្យ។

2022-06-29 08.37.27

លោក ថោង ខុន បានបង្ហាញជំនឿជាក់ថា បើសិនជាវិស័យឯកជនរៀបចំតម្លៃតម្លៃទស្សនកិច្ចបានថោកសមរម្យ ព្រមជាមួយនឹងការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ ចូលមកក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលផងនោះ វិស័យទេសចរណ៍នៅកម្ពុជា នឹងកើនឡើងបន្ថែមទៀត។

ជាមួយនឹងការលើកឡើងខាងលើនេះ លោករដ្ឋមន្ត្រីបានអំពាវនាវដល់ផ្នែកឯក ជនទាំងអស់ ត្រូវរៀបចំដាក់ចុះនូវតម្លៃកញ្ចប់ទស្សនកិច្ចឱ្យបានសមរម្យ និងសមស្របសម្រាប់ភ្ញៀវទេសចរអាចទទួលយកបាន ដើម្បីជាការប្រកួតប្រជែងសម្រាប់តម្លៃទីផ្សារសម្រាប់ទាក់ទាញទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។

សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្របជាមួយនិងមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅលើទឹកដីខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន៕ 

2022-06-29 08.37.35

2022-06-29 08.37.40


 


ថ្ងៃពុធ, 29 ខែមិថុនា 2022 08:42  មានជ័យ