BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីបានវាយប្រហារ ដោយមីស៊ីលចូលផ្សារទំនើប ក្នុងប្រទេសអ៊ុយក្រែន

ថ្ងៃអង្គារ, 28 ខែមិថុនា 2022 18:11  គុន ច័ន្ទរដ្ឋា

photo_2022-06-28_17-47-15

Kremenchuk, Ukraine, AP-

ក្រុមអ្នកសង្រ្គោះបានស្វែងរកក្នុងគំនរបាក់បែកនៃផ្សារទំនើបមួយ កាលពីថ្ងៃអង្គារ៍ រកមើលជនរងគ្រោះបន្ថែមទៀត ដែលបណ្តាលមកពីការវាយប្រហារដោយមីស៊ីល ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់១៨នាក់ និងរងរបួសជាច្រើន ក្នុងអ្វីដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានហៅ ថា "ជាការវាយប្រហារដោយភេវករដ៏ហ៊ាន និងសាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃជនជាតិអឺរ៉ុប"។ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា ភាគច្រើននៃអ្នកដើរទិញអីវ៉ាន់ ដែលមានចំនួនច្រើនជាង១,០០០ នាក់ក្នុងពេលល្ងាច និងអ្នកធ្វើការដែលនៅក្នុងផ្សារទំនើបក្នុងទីក្រុង Kremenchunk បាននាំគ្នារត់ប្រសេចប្រសាច។

អណ្តាតភ្លើងដ៏ធំនិងផ្សែងខ្មៅខ្មួលខ្មាញ់ កំទេចធូលី បានជះចេញពីអគារបាក់បែក ខណៈដែលក្រុមអ្នកសង្រ្គោះបានរត់កាត់គំនរបាក់បែក ដើម្បីស្វែងរកអ្នករងគ្រោះ។ ដ្រូនហោះពីលើពពកនិងផ្សែងខ្មៅនៅតែហុយចេញពីគំនរផេះផង់ជាច្រើនម៉ោង បន្ទាប់ពីអគ្គីត្រូវបានពន្លត់។ តួរលេខនៃជនរងគ្រោះបានកើនឡើង ខណៈដែលអ្នកសង្រ្គោះបានស្ទុះចូលទៅកាយគំនររបាក់បែក។ អភិបាលតំបន់ Dymitro Lenin បាននិយាយថា យ៉ាងហោចណាស់ មនុស្ស១៨នាក់បានស្លាប់ និងសេវាកម្មសង្រ្គោះបន្ទាន់ បានរាយការណ៍ថា មានមនុស្សជាង៦០នាក់បានរងរបួស។

“យើងកំពុងតែធ្វើការបំបែកនិងកាត់ផ្តាច់សំណង់ ដូច្នេះបើអាចធ្វើទៅបានវាគួរតែមានម៉ាស៊ីននៅក្នុងទីនោះ ពីព្រោះដែកនិងសម្ភារះសំណង់ក្រាស់ និងធ្ងន់ណាស់ ដូច្នេះការធ្វើដោយដៃវាជារឿងមួយដ៏ពិបាក" Volodymyr Hychkan មន្ត្រីសេវាកម្មសង្រ្គោះបន្ទាន់បាននិយាយ។ ទៅតាមសំណូមពររបស់អ៊ុយក្រែន ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.មានកាលវិភាគនឹងបើកសម័យប្រជុំជាបន្ទាន់មួយនៅក្នុងក្រុង New York នាថ្ងៃអង្គារ៍ អំពីការវាយប្រហារនេះ។ ក្នុងការធ្វើអត្ថាធិប្បាយជាលើកទី១ ចំពោះការវាយប្រហារនេះរបស់រដ្ឋាភិបាលរុស្សី អ្នកនាំពាក្យរងទី១ដែលជាតំណាងអចិន្ត្រៃយ៍នៅអ.ស.ប. Dmitry Polyansky បានចោទប្រកាន់ថា ឧប្បទ្ទវហេតុនេះបង្កឡើងដោយអ៊ុយក្រែន រុស្សីបានប្រកែកថា ខ្លួនមិនបានតម្រង់មុខព្រួញទៅរកជនស៊ីវិលទេ។

ការវាយប្រហារដោយមីស៊ីលបានកើតមានឡើង ខណៈដែលក្រុមមេដឹកនាំលោកខាងលិចបានអះអាងថា នឹងបន្តការគាំទ្រចំពោះអ៊ុយក្រែន ហើយមហាអំណាចសេដ្ឋកិច្ចបានរៀបចំដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតប្រឆាំងនឹងរុស្សី រួមបញ្ចូលទាំងតម្លៃប្រេង និងពន្ធនាំចូលតម្លៃខ្ពស់លើមុខទំនិញ។ ទន្ទឹមគ្នានោះដែរ សហរដ្ឋអាមេរិកទំនងហាក់ដូចជា នឹងឆ្លើយតបទៅនឹងការអំពាវនាវរបស់ Zelensky សំរាប់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ហើយ NATO ក៏មានគំរោងនឹងរៀបចំនូវគំរោងផែនការ ដើម្បីបង្កើននូវចំនួនកងទ័ព ដែលជាកងកម្លាំងប្រតិកម្មរហ័សរហូតដល់ទៅ៨ដង ដែលនឹងឡើងរហូតដល់ទៅជាង ៣០០,០០០ នាក់៕


ថ្ងៃអង្គារ, 28 ខែមិថុនា 2022 18:11  គុន ច័ន្ទរដ្ឋា