Americanmilitarynews -
កាលពីសប្តាហ៏មុនសមាជិកសភារុស្សី ដែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់លោកប្រធានាធិបតីរុស្សី Vladimir Putin បានបញ្ចេញឈ្មោះទីក្រុងដែលរុស្សីនឹងត្រូវធ្វើការវាយប្រហារមុនគេ ដែលជាមុខព្រួញនៃសង្រ្គាម បើសិនជាសង្រ្គាមរវាង NATO និងរុស្សីផ្ទុះឡើង គឺទីក្រុង London ប្រទេសអង់គ្លេស។ ក្នុងអម្លុងពេលដែលបង្ហាញមុខនៅលើកកញ្ចក់ទូរទស្សន៍រដ្ឋរុស្សី Vremya Pakazhet កាលពីថ្ងៃសុក្រ ឧត្តមសេនី៍យ៍រុស្សីដែលបានក្លាយទៅជាសមាជិកសភា Andrew Guruliov បានពិភាក្សារអំពីមុខព្រួញទី១ បើសិនជារុស្សីចាប់ផ្តើមសង្រ្គាមជាមួយ NATO ។
Gurulyov បានចាប់ផ្តើមដោយពិពណ៌នាការវាយប្រហារណាមួយឬទៅលើផ្កាយរណបទាំងអស់ និងប្រព័ន្ធការពារមីស៊ីលនៃប្រជាជាតិសមាជិក NATO ប៉ុន្តែបានបរិយាយច្បាស់លាស់ថា វាយប្រហារទៅលើទីក្រុង London មុនគេ។ "ទី២ យើងនឹងបន្ថយនូវប្រព័ន្ធទាំងមូលនៃប្រព័ន្ធការពារមីស៊ីល គ្រប់ទីកន្លែងនិង១០០% របស់សត្រូវ" សមាជិករុស្សីបានបន្ថែមទៀតថា "ទី៣ យើងនឹងមិនចាប់ផ្តើមពីទីក្រុងវ៉ាសូវី, Paris ឬ Berlin ទេ ដំបូងគេគឺ London " "វាច្បាស់ណាស់ថា ការគំរាមកំហែងពិភពលោកវាចេញមកពីពួកអង់គ្លេស" Gurulyov បានបន្ថែម។
Gurulyov បាននិយាយថា រុស្សីនឹងចាប់ផ្តើមបើកការវាយប្រហារនឹងឆ្ពោះទៅផងដែរ តម្រង់ទៅបំផ្លាញទីកន្លែងដ៏សំខាន់ ដើម្បីកាត់ផ្តាច់និងធ្វើឲ្យគាំងចរន្តផ្គត់ផ្គង់ឋាមពលទៅកាន់អឺរ៉ុបខាងលិច។ "ខ្ញុំអាចមើលឃើញអ្វីដែលអាមេរិកនឹងប្រាប់អឺរ៉ុប ក្នុងការបន្តនូវការប្រយុទ្ធដ៏ត្រជាក់ ដោយគ្មានម្ហូបអាហារនិងអគ្គីសនី" Gurulyov និយាយ "ខ្ញុំឆ្ងល់ដែរថា តើគេអាចឈរមើលដោយរបៀបណា?" Gurulyov បានបញ្ចប់ដោយនិយាយថា "នេះជាផែនការដ៏គ្រោតគ្រាត ហើយខ្ញុំចង់បញ្ចេញវាឲ្យដឹង ក្នុងពេលវេលាដ៏ជាក់លាក់មួយ ពីព្រោះគេមិនត្រូវយកវាមកជជែកនៅក្នុងទូរទស្សន៏ទេ"។
នេះមិនមែនជាលើកទី១ទេ ដែល Gurulyov បាននិយាយឌីដងបញ្ឆិតបញ្ឆៀងចំពោះសង្រ្គាមរវាងរុស្សីនិង NATO ។ ក្នុងអម្លុងពេលពេលមួយកាលពីថ្ងៃទី១៧ ខែមិថុនាថា រុស្សីបានប្រុងប្រៀបនឹងធ្វើសង្រ្គាមមួយដ៏ធំសម្បើមជាមួយ NATO ។ Gurulyov បាននិយាយថា "កងទ័ពរុស្សីបានបន្សល់ទុកឲ្យអ៊ុយក្រែនច្រើនណាស់នូវពេលវេលាសំរាប់ការពិចារណា មុនពេលដែលកងកម្លាំងរុស្សីធ្វើចលនាទ័ពចូលទៅក្នុងអ៊ុយក្រែន ដែលមានព្រំប្រទល់ជាប់នឹងប៉ូឡូញ។ យើងបានធ្វើការពិចារណាគ្រប់ជំរើសទាំងអស់រួមទាំងសង្រ្គាមដ៏ធំមហិមាជាមួយកងកម្លាំង NATO "៕