BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រយៈពេល​៥​ខែ​ឆ្នាំនេះជើងហោះហើរចូលទៅកាន់ខេត្តសៀមរាបមាន​ចំនួន​២៩២​ជើង​ជា​ភ្ញៀវ​ទេសចរនិងអ្នកដំណើរ

ថ្ងៃចន្ទ, 27 ខែមិថុនា 2022 08:28  មានជ័យ

2022-06-27 08.22.04

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍សៀមរាប​បាន​ឲ្យដឹងថា ក្នុងរយៈពេល​០៥ខែដើម​ឆ្នាំ២០២២ នេះមានជើងហោះហើរចូលទៅកាន់ខេត្តសៀមរាប​ចំនួន​២៩២ ក្នុងនោះ​មានអ្នកដំណើរសរុបចំនួន​២៤.៥៥១​នាក់។

បើតាមលោក ង៉ូវ សេងកាក់​ ក្នុងចំណោមជើងហោះហើរទាំងនោះជើងហោះហើរជាលក្ខណៈអន្តរជាតិរួមាន៖ ក្រុមហ៊ុន Singapore Airline (សឹង្ហបុរី-សៀមរាប) មានចំនួន​១៥១ ជើង អ្នកដំណើរ​១៧.២០១ នាក់​, ក្រុមហ៊ុន Air Asia (កូឡាឡាំពួរ-សៀមរាប) មានចំនួន​១២ជើង អ្នកដំណើរ ១.៥៤៥ នាក់, ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) មានចំនួន​១០ ជើង អ្នកដំណើរ ៩៤៧ នាក់, ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) មានចំនួន ០២ ជើង អ្នកដំណើរ១៧១ នាក់, ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) មានចំនួន ០១ ជើង អ្នកដំណើរ ៦៣ នាក់, ក្រុមហ៊ុន Air Iceland (GUM-REP) មានចំនួន ០១ ជើង អ្នកដំណើរ ៣៨ នាក់ ហើយមកជាលក្ខណៈ Charter Flight មានចំនួន​២៩ ជើង អ្នកដំណើរ​១៨៥ នាក់។

2022-06-27 08.22.15

ដោយឡែកជើងហោះហើរក្នុងស្រុករួមមាន៖ ក្រុមហ៊ុន Cambodia Angkor Air (ភ្នំពេញ-សៀមរាប) មានចំនួន​៨៤ ជើង អ្នកដំណើរ ៤.១៤៧ នាក់, ក្រុមហ៊ុន Cambodia Airway (ភ្នំពេញ-សៀមរាប) មានចំនួន​០២ ជើង អ្នកដំណើរ​២១៤ នាក់​។

ជាការកត់សំគាល់​​ ក្រុមហ៊ុន Air Asia  បាន​ចាប់ផ្តើការហោះហើរ (កូឡាឡាំពួរ-សៀមរាប) កាលពីថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន ដោយធ្វើការហោះហើរ​​២​ជើងក្នុងមួយសប្តាហ៍ (ពីថ្ងៃពុធ និងថ្ងៃអាទិត្យ) ​​និងពីបាងកក-សៀមរាប ចាប់ពីថ្ងៃទី​០២ ខែ​មិថុនា ឆ្នាំ២០២២ មានចំនួន​៣​ជើង ក្នុងមួយសប្តាហ៍ (ថ្ងៃ​អង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍)​។​

សូមបញ្ជាក់ថា ​រយៈពេល​០៥ខែ ឆ្នាំ២០២២នេះដែរ ខេត្តសៀមរាប​ទទួលបានភ្ញៀវទេសចរសរុបប្រមាណ​១.០២៧.៧៧៩​នាក់កើនឡើង​៧៤៤,៨៧ ភាគរយ​ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ​​១២១.៦៤៩ នាក់ ដែលក្នុងនោះ៖ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៥.៧៧៩ នាក់ កើនឡើង៨៥៩,៩២ ភាគរយ​ បើប្រៀបធៀប​នឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ​មានចំនួន ៤.៧៧៤ នាក់ ។ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ​៩៨២.០០០ នាក់ មានការកើនឡើងចំនួន​៧៤០,២១ ភាគរយ​ បើប្រៀបធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ១១៦.៨៧៥ នាក់៕ 

2022-06-27 08.22.20

2022-06-27 08.22.25

2022-06-27 08.22.32

2022-06-27 08.22.36

2022-06-27 08.22.42


 


ថ្ងៃចន្ទ, 27 ខែមិថុនា 2022 08:28  មានជ័យ