BBC-
រុស្សីមានលុយនិងមានបំណងនឹងសង ប៉ុន្តែទណ្ឌកម្មបានធ្វើឲ្យរុស្សីមិនអាចធ្វើឲ្យលុយនោះធ្លាក់ទៅដល់ដៃម្ចាស់បំណុលអន្តរជាតិ។ វិមានក្រឹមឡាំងបានធ្វើការប្តេជ្ញាចិត្តដើម្បីជៀសវាងនូវការខកខាននេះចាប់តាំងពីឆ្នាំ១៩៩៨ ដែលវានឹងធ្វើឲ្យខូចខាតនូវសេចក្តីថ្លៃថ្នូររបស់ជាតិ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្សីបានហៅស្ថានភាពនេះថាជា"ឆាកល្ខោន"រុស្សីហាក់ដូចជាមិនអាចជៀសរួចពីផ្លូវនេះទេ ក្នុងការខកខានសងបំណុលបរទេស ចាប់តាំងពីទណ្ឌកម្មត្រូវបានដាក់ជាដំបូងដោយសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបបន្ទាប់ពីមានការឈ្លានពានទៅលើអ៊ុយក្រែន។
ការដាក់បំរាមមិនឲ្យប្រទេសមានទំនាក់ទំនងជាមួយប្រព័ន្ធធនាគារអន្តរជាតិ វានឹងតម្រូវឲ្យមានការខកខានទូរទាត់សាច់ប្រាក់ពីរុស្សីទៅម្ចាស់បំណុលនៅជុំវិញពិភពលោក។ រដ្ឋាភិបាលរុស្សីបាននិយាយថាគេចង់ធ្វើការទូរទាត់បំណុលទាំងអស់ឲ្យទាន់ពេល ហើយតាំងពីដើមរហូតមកដល់ពេលនេះបានទទួលជោគជ័យ។ សាច់ប្រាក់ប្រហែលជាន៤០ពាន់លានដុល្លារ នៃបំណុលរុស្សីត្រូវទូទាត់ជាដុល្លារសហរដ្ឋអាមេរិកឬអឺរ៉ូ ដែលប្រហែលជាពាក់កណ្តាលនៃបំណុលនេះស្ថិតនៅក្រៅប្រទេស។ ការខាកខានមិនបានទូរទាត់បំណុលនេះវាជាលើកទី១ចាប់តាំងពី១៩៩៨ នៅពេលដែលមានភាពចលាចលក្នុងការដួលរលំនៃរបប លោក Boris Yelsin។
សាច់ប្រាក់ចំនួន១០០លានដុល្លារអាមេរិក ដែលជាការប្រាក់នឹងត្រូវដល់ថ្ងៃបង់នៅថ្ងៃទី២៧ឧសភា រុស្សីបាននិយាយថាលុយត្រូវបានផ្ញើរទៅ Euroclear ដែលជាធនាគារមួយដែលនឹងត្រូវទូរទាត់ទៅឲ្យម្ចាស់បំណុល។ ប៉ុន្តែសាច់ប្រាក់នោះត្រូវបានកកស្ទះនៅទីនោះ ដោយយោលទៅតាម សារព័ត៌មាន Bloomberg ហើយម្ចាស់បំណុលមិនបានទទួលវាទេ។ "ពួកគេមិនបានទទួលវាទេ" មេធាវីអាមេរិក Jay Auslander ដែលធ្វើការលើរឿងក្តីបំណុលរដ្ឋាភិបាលជាច្រើន "'លក្ខ័ណដែលជាទំនងភាគច្រើន បើសិនជាម្ចាស់បំណុលមិនបានទទួលវាទេ មានន័យថាបើសាច់ប្រាក់មិនបានមកដល់ក្នុងរយៈពេល៣០ថ្ងៃ នៃកាលកំណត់ នឹងត្រូវចាត់ទុកថាជាការខកខាន"។
ធនាគារ Euroclear មិនបាននិយាយថា សាច់ប្រាក់នោះត្រូវបានរាំងខ្ទប់នោះទេប៉ុន្តែបានបន្ថែមថាវាជាការផ្សារភ្ជាប់ទៅនឹងទណ្ឌកម្ម។ ការខកខានទូរទាត់សាច់ប្រាក់បំណុលនេះហាក់ដូចជាមិនអាចជៀសរួច នៅពេលដែលក្រសួងរតនាគារអាមេរិកបានសម្រេចមិនឲ្យធនាគារអន្តរជាតិទាំងអស់ធ្វើការផ្ទេរការទូទាត់លុយរុស្សីទៅឲ្យវិនិយោគិនបរទេស។ វិមានក្រឹមឡាំង ឥឡូវនេះហាក់ដូចជាទទួលយកភាពជៀសមិនរួចនេះដែរ ដោយបានចេញក្រិតកាលពីថ្ងៃទី២៣មិថុនា ដោយបាននិយាយថា ការទូទាត់សងប្រាក់បំណុលក្នុងពេលអនាគតនឹងត្រូវធ្វើជាប្រាក់រូប្ល និងតាមរយះធនាគាររុស្សី ទោះបីជាកិច្ចសន្យាបាននិយាយថាត្រូវសងជារូបីយប័ណ្ណអន្តរជាតិ ដុល្លារឬអឺរ៉ូ។