BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្នុងគោលបំណងដើម្បីបញ្ចៀសពីការឡោមព័ទ្ធរបស់រុស្សីកងទ័ពអ៊ុយក្រែនបានដកចេញពីទីក្រុងភាគខាងកើត

ថ្ងៃសៅរ៍, 25 ខែមិថុនា 2022 09:24  គុន ច័ន្ទរដ្ឋា

photo_2022-06-25_09-15-18

Ukraine,AP-

បន្ទាប់ពីអស់រយៈពេលជាច្រើនសប្តាហ៍នៃការប្រយុទ្ធដ៏ស្វិតស្វាញ កងកម្លាំងអ៊ុយក្រែននឹងដកចេញពីទីក្រុងដែលត្រូវបានឡោមព័ទ្ធនៅភាគខាងកើតនៃប្រទេសដើម្បីជៀសពីការឡោមព័ទ្ធ អភិបាលតំបន់បាននិយាយកាលពីថ្ងៃសុក្រ។ ទីក្រុង Sievierodonetsk ដែលជាមជ្ឍមណ្ឌលរដ្ឋបាលនៃតំបន់Luhansk បានប្រឈមទៅនឹងការបាញ់ផ្លោងឥតឈប់ឈរ។ កងទ័ពអ៊ុយក្រែនបានប្រយុទ្ធជាមួយរុស្សីពីផ្ទះមួយទៅផ្ទះមួយ មុនពេលដែលដកខ្លួនចេញពីរោងចក្រគីមីដ៏ធំមួយនៅក្នុងទីក្រុង ជាកន្លែងដែលពួកគេបានលាក់ខ្លួននៅខាងក្រោមរោងចក្រនោះ។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ កងកម្លាំងរុស្សីមានប្រៀបបានធ្វើការឡោមព័ទ្ធ Sievierodonetsk និងទីក្រុងដែលនៅជិតខាង Lysychansk នៅតាមបណ្តោយច្រាំងទន្លេ ក្នុងគោលបំណងដើម្បីឡោមព័ទ្ធកងកម្លាំងអ៊ុយក្រែន។ អភិបាលតំបន់ Luhansk លោក Serhyi Haidai បាននិយាយថាពលទាហានអ៊ុយក្រែនត្រូវបានបញ្ជាឲ្យចាកចេញពី Sievierodonetsk ដើម្បីការពាររឿងនេះ។ "រឿងដែលគួរឲ្យសោកស្តាយ យើងនឹងត្រូវដកកងទ័ពចេញពី Sievierodonetsk" Haidai បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP “វានឹងមិនមានន័យអ្វីទេដើម្បីបន្តនៅក្នុងទីតាំងដែលត្រូវបានបំផ្លាញខ្ទេចខ្ទីទៅហើយនោះ ហើយចំនួនអ្នកស្លាប់បានកើនឡើងឥតឈប់ឈរ”។

លោកនិយាយថា "ទាហានអ៊ុយក្រែនបានទទួលនូវបទបញ្ជាឲ្យដកចេញពី Sievierodonetsk ទៅកាន់ទីតាំងថ្មីដែលមានការការពាររឹងមាំនិងបន្តការតស៊ូពីទីនោះមកវិញ" Haidai បានបញ្ជាក់ថា កម្លាំងរបស់អ៊ុយក្រែននៅតែមាននៅឈរជើងក្នង Sievierodonetsk ដែលប្រឈមទៅនឹងការផ្លោងរបស់រុស្សីដែលបានបំផ្លាញអគារអស់ប្រហែលជា៨០%។ Hadai បាននិយាយទៀតថា កងទ័ពរុស្សីក៏បានរុលមកមុខផងដែរឆ្ពោះទៅកាន់ Lysychansk ពី Zolote និង Toshkivka លោកក៏បានបន្ថែមថាអង្គភាពរបស់រុស្សីដែលជាកងឈ្លបយកការណ៍បានជ្រៀតចូលមកក្នុងជាយក្រុង ប៉ុន្តែត្រូវបានរុញច្រានទៅវិញដោយក្រុមអ្នកការពារ។

លោកអភិបាលបានបន្ថែមថា ស្ពានមួយនៅលើផ្លូវជាតិដែលឆ្ពោះទៅកាន់ Lysychansk បានត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែការវាយប្រហារតាមផ្លូវអាកាសរបស់រុស្សី ហើយរថយន្តមិនអាចឆ្លងកាត់បានទេ។ ក្រសួងការពារជាតិរុស្សីបានប្រកាសកាលពីថ្ងៃសុក្រថា ៤កងវរសេនាតូចរបស់អ៊ុយក្រែន​និងអង្គភាពមួយរបស់ក្រុមទាហានស៊ីឈ្នួលដែលបូកសារុបមានចំនួនប្រហែលជា២,០០០ នាក់ ត្រូវបានឡោមព័ទ្ធទាំងស្រុងនៅជិត Hirske និង Zolote ភាគខាងត្បូងនៃ​ Lysychansk។ អំណះអំណាងនេះមិនអាចមានប្រភពឯករាជ្យណាបញ្ជាក់បានទេ៕


ថ្ងៃសៅរ៍, 25 ខែមិថុនា 2022 09:24  គុន ច័ន្ទរដ្ឋា