BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រយៈពេល៥ខែដើមឆ្នាំនេះ សៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ជាង១លាននាក់

ថ្ងៃសៅរ៍, 25 ខែមិថុនា 2022 09:14  មានជ័យ

photo_2022-06-25_08-36-25

របាយការណ៏ពីមន្ទីរទេសចរណ៍សៀមរាបបានឲ្យដឹងថា រយៈពេល០៥ខែ ឆ្នាំ២០២២ នេះខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ១.០២៧.៧៧៩ នាក់កើនឡើង ៧៤៤,៨៧ ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ១២១.៦៤៩ នាក់។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៥.៧៧៩ នាក់ កើនឡើង៨៥៩,៩២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ មានចំនួន ៤.៧៧៤ នាក់ ហើយភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៩៨២.០០០ នាក់ មានការកើនឡើងចំនួន ៧៤០,២១ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ១១៦.៨៧៥ នាក់។ 

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍សៀមរាបបានឲ្យដឹងដែរថា ក្នុងចំណោម ភ្ញៀវទេសចរទាំងនោះបើចែកតាមខែនីមួយៗរួមាន៖
១- ខែមករា ឆ្នាំ២០២២ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរចំនួនប្រមាណ១២.៨៥៩ នាក់ កើនឡើង២២០,០៣ ភាគរយប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ៤.០១៨ នាក់។ ក្នុងនោះ ៖ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤.៣៥៩ នាក់ មានការកើនឡើង២៥៩,៣៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ចំនួន ១.២១៣ នាក់។ ភ្ញៀវទេសចរជាតិ
មានចំនួនប្រមាណ ៨.៥០០ នាក់ មានការកើនឡើង ២០៣,០៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ២.៨០៥ នាក់។

២- ខែកុម្ភៈ ឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចំនួនប្រមាណ ៦៤.៣០៤ នាក់ថយចុះ ៤៣,៩២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ១១៤.៦៨១  នាក់។ ក្នុងនោះ ៖ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៧.៣០៤ នាក់ មានការកើនឡើង ១៤៥,០២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ២.៩៨១ នាក់។ ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ៥៧.០០០ នាក់ ថយចុះ ៤៨,៩៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ១១១.៧០០ នាក់។

photo_2022-06-25_08-36-24

៣- ខែមីនា ឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចំនួនប្រមាណ ២៩៧.៦៧៧នាក់ កើនឡើង
២៨៥៦២,៥២ ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ១.០៣៨ នាក់។ ក្នុងនោះ ៖ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៨.១៧៧ នាក់ មានការកើនឡើង ២៧៣៩,២៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ចំនួន ២៨៨ នាក់។ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៨៩.៥០០ នាក់ កើនឡើង ៣៨៤៧៨,៦៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ៧៥០ នាក់។

៤ - ខែមេសា ឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចំនួនប្រមាណ ៥៥០.៣៦៣ នាក់កើនឡើង ១១៩៦៣៤៥,៦៥ ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រ មាណ ៤៦ នាក់។ ក្នុងនោះ ៖ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៣.៣៦៥ នាក់ កើនឡើង ២៨៩៥៤,៣៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ៤៦ នាក់។ ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ៥៣៧.០០០ នាក់ កើនឡើង  ១០០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ០ នាក់។

៥- ខែឧសភា ឆ្នាំ២០២២ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរចំនួនប្រមាណ ១០២.៥៧៤ នាក់កើនឡើង ៥៣៩៧,០០ ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួនប្រមាណ ១៨៦៦ នាក់។ ក្នុងនោះ ៖ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ១២.៥៧៤ នាក់ មានការកើនឡើង ៥០១១,៣៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ២៤៦ នាក់។ ភ្ញៀវទេសចរជាតិ
មានចំនួនប្រមាណ ៩០.០០០ នាក់ កើនឡើង ៥៤៥៥,៥៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ១.៦២០ នាក់៕ (មានជ័យ)

photo_2022-06-25_08-36-24 (2)

photo_2022-06-25_08-36-25 (2)

photo_2022-06-25_08-36-27 (2)

photo_2022-06-25_08-36-27

photo_2022-06-25_08-36-28 (1)

photo_2022-06-25_08-36-29




 


ថ្ងៃសៅរ៍, 25 ខែមិថុនា 2022 09:14  មានជ័យ