Manila,Reuters-
រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន ដែលត្រូវចេញពីដំណែងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការជជែកគ្នាលើរឿងរុករកឋាមពលរួមគ្នាជាមួយប្រទេសរបស់លោក ជាមួយនឹងចិននៅក្នុងសមុទ្ទចិនខាងត្បូងបានត្រូវបញ្ចប់ ដោយបានបញ្ជាក់ពីការរាំងខ្ទប់ដោយរដ្ឋធម្មនុញ្ញ និងបញ្ហាបូរណភាពដែនដី។ ប្រទេសទាំង២ បានឆ្លើយឆ្លងដាក់គ្នាអស់ជាច្រើនទស្សវត្យរ៍លើរឿងបូរណភាពដែនសមុទ្ទហើយ ទើបតែពី២០១៨បានអះអាងថា នឹងរុករកប្រេងនិងឧស្ម័នរួមគ្នា នៅក្នុងតំបន់សេដ្ឋកិច្ចខាងក្រៅរបស់ហ្វីលីពីន ទោះបីចិនបានអះអាងថាជាតំបន់ត្រួតស៊ីគ្នាផងដែរ។
ដែលជាធម្មនុញ្ញភាពដែលអាចធ្វើទៅបានឆ្ងាយប៉ុនណា ជំហ៊ានមួយដែលត្រូវទៅមុខពីកន្លែងដែលយើងឈរគឺវាស្ថិតនៅក្បែរវិបត្តិរដ្ឋធម្មនុញ្ញ “លោក Teodoro Locsin បាននិយាយនៅក្នុងសុន្ទរកថាមួយ” ៣ឆ្នាំកន្លងទៅហើយ ដែលយើងមិនបានទទួលជោគជ័យនៃគោលបំណងរបស់យើងក្នុងការអភិវឌ្ឍន៍ប្រេង និងឧស្ម័នដែលជាប្រភពធនធានដ៏សំខាន់សំរាប់ហ្វីលីពីន ប៉ុន្តែវាមិនមែនជាតម្លៃនៃអធិបតេយ្យភាព សូម្បីតែការអនុវត្តិន៍របស់វា។ វានៅមិនទាន់ច្បាស់នៅឡើយ ថាតើពេលណាសេចក្តីសំរេចចិត្តត្រូវធ្វើឡើង។
ហ្វីលីពីន ដែលពឹងពាក់ទៅលើការនាំប្រេងឆៅចូលយ៉ាងច្រើននោះ បានប្រឹងប្រែងតស៊ូដើម្បីស្វែងរកដៃគូរបរទេស ដើម្បីជួយរុករកប្រេងដែលជាឋាមពលបម្រុងរបស់ខ្លួន ដោយសារតែមានការអះអាងពីចិននូវតំបន់ត្រួតស៊ីគ្នា។ ផ្ទុយទៅវិញ ប្រទេសទាំង២បានប្តេជ្ញាចិត្តនឹងធ្វើការជាមួយគ្នា ដែលជួយជ្រោមជ្រែងដោយប្រធានាធិបតីហ្វីលីពីន ដែលនឹងត្រូវចេញពីតំណែង Rodrigo Duterte ដែលមានទំនាក់ទំនងល្អជាមួយចិន។ ប៉ុន្តែអ្នកជំនាញការជាច្រើនមានការសង្ស័យថា ការសម្របសម្រួលដូចនោះវាអាចធ្វើទៅបានដោយសារភាពរសើបនៃនយោបាយ។
មានការព្រមានផងដែរថា ទំនាក់ទំនងណាមួយដើម្បីចែករំលែកធនធាននៃឋាមពល អាចត្រូវបានគេមើលឃើញថា វាជាភាពស្របច្បាប់សំរាប់ភាគីម្ខាងទៀតក្នុងការអះអាងនូវអធិបតេយ្យភាព ឬក៏វាជាការប្រគល់នូវអធិបតេយ្យភាព និងបូរណភាពដែនដីឲ្យទៅគេ។ នៅក្នុងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលក្នុងឆ្នាំ២០១៦ បានសម្រេចច្បាស់ថា ហ្វីលីពីនមានសីទ្ធជាអធិបតេយ្យ ដើម្បីរុករកឋាមពលដែលស្ថិតនៅក្នុងរង្វង់៣២០គ.ម.នៃតំបន់សេដ្ឋកិច្ចខាងក្រៅរបស់ខ្លួន ប៉ុន្តែចិនដែលបានអះអាងអំពី៩០% នៃសមុទ្ទចិនខាងត្បូងជារបស់ខ្លួន បានបដិសេធមិនទទួលស្គាល់នូវសេចក្តីសម្រេចនោះទេ៕