BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កន្លែងកម្សាន្ត​កីឡាទេសចរណ៍​លើ​សមុទ្រ​ ដែល​ជាផលិតផល​ទេសចរណ៍ថ្មីនឹង​បដិសន្ធិ​នៅ​ខេត្ត​ព្រះសីហនុ​​

ថ្ងៃសុក្រ, 24 ខែមិថុនា 2022 09:12  មានជ័យ

2022-06-24 09.07.49

គម្រោង​​វិនិយោគ​កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ដែល​ជាផលិតផល​ទេសចរណ៍ថ្មីនេះ នឹងត្រូវសាងសង់ឡើង​ដោយ​ក្រុមហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក LE SOLEIL MEILAN INTERNATIONNAL TRAVEL Co.,LDT ហើយត្រូវបាន​ធ្វើបទបង្ហាញ​កាលពីថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២​ម្សិលមិញ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ​។​

បើតាមតំណាងក្រុមហ៊ុន​ ​គម្រោងស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រនេះគឺមានទីតាំងស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺនៅទល់មុខនឹងអគាររបស់ក្រុមហ៊ុនតែម្តងដោយទីតាំងស្នើសុំមានទំហំទទឹង​១០០ម៉ែត្រ បណ្តោយ១៥០​ម៉ែត្រ និងចម្ងាយពីឆ្នេរចូលទៅក្នុងទឹកសមុទ្រប្រមាណ២០ម៉ែត្រ មិនប៉ះពាល់នឹងលំហរឆ្នេរសាធារណៈនោះទេ។

2022-06-24 09.07.34

ចំណែកសួនកម្សាន្តកីឡាទេសចរណ៍នៅលើសមុទ្រគឺក្រុមហ៊ុននឹងរៀបចំរួមមាន ប្រាសាទទឹក, បាល់ទះលើទឹក, ពោងបង្វិលលើទឹក, ពោង​រត់បង្វិលលើទឹក, ទូក​ពោងរាងផ្លែចេក, ទូកចែវ, ពោងបណ្តែតកម្សាន្តលើទឹក, ស្ពានដើរបណ្តែតទឹក, ទោងជិះកម្សាន្ត, និងមានក្រុមម៉ូតូទឹក ក៏ដូចជាបុគ្គលិកសម្រាប់ជួយសង្គ្រោះផងដែរ។ តំណាងក្រុមហ៊ុនអះអាងថា គម្រោងនេះរៀបចំឡើង​ក្រោយពីពិនិត្យឃើញពីសក្តានុពលនិងភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ ​ហើយ​គម្រោងនេះមាន​ទុនវិនិយោគចំនួន​៥០ម៉ឺនដុល្លាអាមេរិក។

ចំណែកលោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បាន​គាំទ្រគម្រោងនេះនិងបាន​អះអាងថា កីឡាទេសចរណ៍លើទឹកនេះ​ជាផលិតផល ទេសចរណ៍ថ្មី សម្រាប់ខេត្តព្រះសីហនុ និងបង្កើតការងារដល់ប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍ចូលមកកម្សាន្តនិងស្នាក់នៅខេត្ត​ព្រះសីហនុកាន់តែច្រើន។ ជាមួយគ្នានេះ លោកបានធ្វើការណែនាំដល់ក្រុមហ៊ុន ត្រូវសិក្សា​ពីតម្លៃសេដ្ឋកិច្ចសង្គមនិងចំនួនភ្ញៀវមកកំសាន្ត ក៏ដូចជាសិក្សាអំពីលក្ខណៈបច្ចេកទេស អាកាសធាតុ ការការពារសុវត្ថិភាពភ្ញៀវ និងផលប៉ះពាល់បរិស្ថានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានក្នុងការស្នើសុំគោលការណ៍​ទៅគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាដើម្បីអនុវត្តនីតិវិធីបន្ត៕

2022-06-24 09.07.44

2022-06-24 09.07.38

2022-06-24 09.07.29


 


ថ្ងៃសុក្រ, 24 ខែមិថុនា 2022 09:12  មានជ័យ