BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រយៈពេល១ថ្ងៃ រកឃើញ យានយន្តល្មើសសរុបចំនួន ១៨៥គ្រឿង

ថ្ងៃព្រហស្បតិ៍, 23 ខែមិថុនា 2022 18:00  លាង ឡា

photo_2022-06-23_17-54-17

ភ្នំពេញ ៖ យានយន្តចំនួន ១៨៥គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការផាកពិន័យ តាមអនុក្រឹត្យលេខ៣៩.អនក្រ.បក ក្រោយពេលរកឃើញថា បានល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ថា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាថ្ងៃនេះសមត្ថកិច្ចបានដាក់គោលដៅសរុប ចំនួន១២៨ និងមានយានយន្តចូលគោលដៅចំនួន ២.៧៤៨គ្រឿង ក្នុងនោះមានម៉ូតូ ២.១៤៦គ្រឿង។

របាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងការរឹតបន្តឹងនេះ សមត្ថកិច្ចរកឃើញ យានយន្តល្មើសសរុបចំនួន ១៨៥គ្រឿង មានម៉ូតូចំនួន ១៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ នៅទូទាំងប្រទេស។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងដែរថា ក្នុងរយៈពេល២៣ថ្ងៃ (ចាប់ពីថ្ងៃទី០១-២៣ខែមិថុនា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្តចូលគោលដៅមានចំនួន ៤១.៤៧៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥.១១៣គ្រឿង ម៉ូតូមានចំនួន ៥៥២គ្រឿង ត្រូវបានផាកពិន័យ។

របាយការណ៍ដដែលបានវាយតម្លៃថា រយៈពេល២៣ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ និងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ផ្លូវទាំងអស់៕

photo_2022-06-23_17-54-13

photo_2022-06-23_17-54-20

អត្ថបទ៖លាង ឡា


ថ្ងៃព្រហស្បតិ៍, 23 ខែមិថុនា 2022 18:00  លាង ឡា