BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកជំនាញ ពន្លឿនសាងសង់កំពង់ផែដងទង់ ត្រៀមសម្ពោធនៅចុងឆ្នាំ២០២២

ថ្ងៃព្រហស្បតិ៍, 23 ខែមិថុនា 2022 17:51  លាង ឡា

photo_2022-06-23_17-39-33

កោះកុង៖ ក្រុមអ្នកជំនាញកំពុងពន្លឿនការសាងសង់កំពង់ផែដងទង់ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ខណៈផែនការសម្ពោធនឹងត្រៀមធ្វើឡើង នៅអំឡុងចុងឆ្នាំ២០២២នេះ។

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់កំពង់ផែដងទង់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំពង់ផែដងទង់ គឺជាកំពង់ផែខ្នាតមធ្យម មានទំហំ ១១៥ម៉ែត្រ x ១៦,៥ម៉ែត្រ សាងសង់ឡើងសម្រាប់បម្រើដល់នាវាទេសចរណ៍ ក្រោមកិច្ចព្រមព្រៀងបណ្តោយឆ្នេរសមុទ្រប្រទេសកម្ពុជា វៀតណាម និងថៃ ។

ក្រសួងសាធារណការ និងដឹកជញ្ជូន រំពឹងថា កំពង់ផែនេះ នឹងជួសម្រួលដល់នាវាដឹកទំនិញ    កសិផលមកពីបណ្តាខេត្តមួយចំនួន នៅប៉ែកពាយព្យប្រទេស រួមមាន៖ ខេត្តបាត់ដំបង បៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រមទាំង បម្រើដល់ការ នាំចូលទំនិញពីប្រទេសវៀតណាម និងថៃ ផងដែរ។

ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កំពង់ផែនេះ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងចុងឆ្នាំ២០២២នេះ៕

photo_2022-06-23_17-36-25

អត្ថបទ៖លាង ឡា


ថ្ងៃព្រហស្បតិ៍, 23 ខែមិថុនា 2022 17:51  លាង ឡា