SkyNews-
នាយករដ្ឋមន្ត្រីស្រីលង្ការ Ranil Wickremensinghe បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសបានដួលរលំទាំងស្រុង ដោយបានបន្សល់ទុកឲ្យប្រទេសគ្មានលទ្ធភាពនឹងបង់តម្លៃប្រេងដែលត្រូវនាំចូល។ វាមានរយៈពេលជាបន្តបន្ទាប់ជាច្រើនខែ ក្នុងការខ្វះខាតនូវម្ហូបអាហារ ប្រេង និងចរន្តអគ្គីសនី និងការដឹងបានថាសូម្បីតែចរន្តទឹកប្រាក់ដែលខ្ចីពីប្រទេសជិតខាងឥណ្ឌា រហូតមកដល់ពេលនេះក៏មិនគ្រប់គ្រាន់ដែរ។ លោក Wickremensinghe បានប្រាប់សភាស្រីលង្ការថា “ឥឡូវនេះ យើងកំពុងតែប្រឈមនៅក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់ លើសពីការខ្វះខាតប្រេង ឧស្ម័ន អគ្គីសនី និងម្ហូបអាហារទៅទៀត”។ សេដ្ឋកិច្ចរបស់យើងបានដួលរលំទាំងស្រុង ដែលជារឿងធ្ងន់ធ្ងរមែនទែននៅចំពោះមុខយើង”។
លោក Wickremensinghe បាននិយាយថា ក្រុមហ៊ុនសាជីវកម្ម ប្រេងឥន្ធនៈ Ceylon ដែលជាក្រុមហ៊ុនរបស់រដ្ឋជំពាក់គេ៧០០លានដុល្លារ ដោយបន្ថែមទៀតថា “ដែលជាលទ្ធផល គ្មានអង្គការឬប្រទេសណានៅក្នុងពិភពលោកមានចិត្តចង់ផ្តល់ប្រេងដល់យើងទេ” ពួកគេមានការស្ទាក់ស្ទើរសូម្បីតែលក់ឲ្យយើង។ ស្រីលង្ការបានខិតខំតស៊ូនៅក្រោមទម្ងន់នៃប្រាក់បំណុល ដែលរួមជាមួយនឹងផលប៉ះពាល់ជម្ងឺរាតត្បាតពិភពលោក កូរ៉ូណាវីរុស រួមបញ្ចូលទាំងការបាត់បង់ប្រាក់ចំណូលនៃទេសចរណ៍ និងការឡើងថ្លៃនៃទំនិញ។ នៅក្នុងខែមេសា គេបានព្យួរនូវការសងបំណុលបរទេសដែលមានតម្លៃស្មើនឹង ៩,៨ពាន់លានដុល្លារ។
លោក Wickremensinghe បាននិយាយថា ការខិតខំប្រឹងប្រែងដើម្បីទ្រទ្រង់ស្ថានការណ៍ឲ្យវិលត្រឡប់មកវិញ បានទទួលនូវការបរាជ័យដោយបានបន្ថែមថា "បើសិនជាជំហ៊ានដែលត្រូវបោះទៅមុខ យ៉ាងហោចណាស់ក៏វាត្រូវបានទៅដោយយឺតៗក្នុងការដួលរលំនៃសេដ្ឋកិច្ច ក្នុងពេលដែលវាចាប់ផ្តើម យើងក៏មិនប្រឈមទៅនឹងស្ថានភាពដ៏លំបាកដូចសព្វថ្ងៃនេះដែរ" ។ “ប៉ុន្តែយើងបានបាត់បង់ឱកាសនេះតែម្តង”។ ឥឡូវនេះ យើងបានមើលឃើញសញ្ញាថា វាអាចនឹងធ្លាក់ចុះទៅដល់បាតតែម្តង។ លោកនាយករដ្ឋមន្ត្រីមុន Mahinda Rajapaksa បានលាលែងពីតំណែងនៅក្នុងខែឧសភា បន្ទាប់ពីអស់រយៈពេលជាច្រើនខែ នៃការតវ៉ាប្រឆាំង និងមានការប៉ះទង្គិចរវាងអ្នកគាំទ្ររដ្ឋាភិបាល និងអ្នកតវ៉ាប្រឆាំងឲ្យរដ្ឋាភិបាលលាលែងចេញពីតំណែង។
រឿងនេះបាននាំឲ្យអ្នកនយោបាយជើងចាស់ លោក Wickremensinghe បានហក់ចូលមកក្នុងនាមជានាយករដ្ឋមន្ត្រីលើកទី៦ ដែលជាទង្វើរមួយដែលអ្នកនយោបាយគណបក្សប្រឆាំងបាននិយាយថា មានគោលបំណងក្នុងការការពារ លោកប្រធានាធិបតី Gotabaya Rajapaksa និងក្រុមគ្រួសារពីកំហឹងរបស់អ្នកតវ៉ា។ ក្រុមមួយមកពី អង្គការ រូបិយប័ណ្ណមូលនិធិអន្តរជាតិ (IMF) បានមកដល់ទីក្រុងកូឡុមបូក្នុងដើមសប្តាហ៍នេះ ហើយការជជែកគ្នាបានមានការរីកចម្រើនទៅមុខជាមួយពួកគេ លោក Wickremensinghe បាននិយាយកាលពីថ្ងៃពុធ ដោយបន្ថែមថា កិច្ចព្រមព្រៀងទំនងជាបញ្ចប់នៅចុងខែនេះ៕