BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យន្តហោះកំពូលទាំង៣ ដែលលឿនជាងគេបំផុតលើពិភពលោក

ថ្ងៃព្រហស្បតិ៍, 23 ខែមិថុនា 2022 15:24  BeeTube News

យន្តហោះដែលលឿនជាងគេបំផុតនៅលើពិភពលោកគឺជាប្រធានបទដែលមានការប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុកនៅក្នុងចំណោមអ្នកជំនាញខាងអាកាសចរណ៍។មានគូប្រជែងជាច្រើនដែលបានដណ្តើមផលិតយន្តហោះប្រភេទនេះដូច្នេះវាមានច្រើនតែដើម្បីឲ្យយើងអាចវាយតម្លៃយន្តហោះនោះបានត្រឹមត្រូវគឺយើងត្រូវមើលទៅលើកត្តាពីរយ៉ាង៖ល្បឿនដែលពួកវាអាចហោះបានលឿនប៉ុណ្ណាហើយនិងទម្ងន់សរុបដែលបង្កើតដោយប្រេងឥន្ធនៈប៉ុន្មាន។សព្វថ្ងៃមានមនុស្សជាច្រើនបានឆ្ងល់​និងចង់ដឹងថាយន្តហោះប្រភេទណាដែលលឿនជាងគេបំផុតនៅលើភពផែនដី។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនិយាយអំពី យន្តហោះដែលលឿនជាងគេបំផុតនៅលើពិភពលោក​។

3. ឡុកឃីដ វាយអែហ្វ ១២ (Lockheed YF-12) 

វាមានល្បឿន ៣,៦៦១ km/h ហើយវាគឺជាយន្តហោះយោធារបស់សហរដ្ធអាមេរិក ដែលបានក្លាយជាយន្តហោះដែលមានល្បឿនលឿនជាងគេបំផុតមួយនៅលើពិភពលោក។ វាផលិតឡើងដោយក្រុមហ៊ុន ឡុកឃីដ ហើយវាប្រើដើម្បីស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែកសូវៀត ដែលផ្ទុកអាវុធនុយក្លេអែ៊រក្នុងកំឡុងពេលនៃសង្រ្គាមត្រជាក់។ វាអាចហោះលឿនជាងសំលេងបីដង ជាមួយនឹងមា៉ស៊ីន Turbojet ទាំងពីរដ៏ខ្លាំងរបស់វា។​កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩៧០​ YF-12 បានបង្កើតកំណត់ត្រាពិភពលោកទាំងរយៈកម្ពស់និងល្បឿនខ្យល់ហើយបានក្លាយជាយន្តហោះដែលមានល្បឿនលឿនជាងគេបំផុតនៅក្នុងពេលនោះ។ វាបានចូលនិវត្តន៍នៅក្នុង​១៩៧៦ ប៉ុន្តែវានៅតែជាប់ឈ្មោះថាជាយន្តហោះដែលលឿនជាងគេបំផុតមួយនៅលើពិភពលោក ជាមួយនឹងល្បឿនរបស់វា ពី ២០០០ ទៅ​៣០០០ km/h។ 

YF-12A

2. ចាបខ្មៅ អេស​ អា ៧១ ឡុកឃីដ (Lockheed SR-71 Blackbird) 

យន្តហោះដែលមានល្បឿនលឿនជាងគេបំផុតទីពីររបស់ពិភពលោក គឺ ចាបខ្មៅ អេសអា ៧១។ វាមានល្បឿន ៣,៥២៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះឡើងដល់កម្ពស់ ២៦ គីឡូម៉ែត្រ។ វាត្រូវបានរចនាឡើងជាយន្តហោះដឹកប្រេងសម្រាប់បេសកកម្មរយៈចម្ងាយឆ្ងាយ ដោយរួមមាន ការឈ្លបយកការណ៍ ឬ ការវាយប្រហារនុយក្លេអ៊ែរជាមួយនឹង​ល្បឿនលឿនបំផុត ដែលមានសមត្ថភាពអាចហោះគេចចេញពីការចាប់ស្ទាក់របស់ប្រព័ន្ធរ៉ាដាពីស្ថានីយ៍នៅដី។ យន្តហោះនេះត្រូវបានដាក់ឲ្យហោះជាផ្លូវការដំបូងនៅក្នុងឆ្នាំ១៩៦៨។ ដោយសារតែល្បឿនដ៏លឿនបំផុត វាត្រូវបានជាប់នៅក្នុងកំណត់ត្រាជាច្រើន។ 

1200px-Lockheed_SR-71_Blackbird

3. North American X-15 

វាមានល្បឿន​ ៧,២៧៤ km/h។ វាជាយន្តហោះយោធាអាមេរិកខាងជើង X-15 ហើយត្រូវបានជាប់ចំណាត់ថ្នាក់ថា ជាយន្តហោះដែលលឿនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២២។ វាជាយន្តហោះដើរដោយគ្រាប់រុ៉ក្កែត ដែលផលិតចេញពីលោហធាតុ អាលុយមីញ៉ូម និងទីតាញ៉ូម។ វាត្រូវបានបើកហោះហើរសាកល្បងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៥៩​ ដោយលោក Scott Crossfield ដល់កម្ពស់ ៩៣ គីឡូម៉ែត្រ ហើយចាប់តាំងពីពេលនោះមក វាបានក្លាយជាយន្តហោះដែលមានល្បឿនលឿនជាងគេបំផុតនៅលើពិភពលោករហូតមកដល់សព្វថ្ងៃ និងត្រូវបានគេប្រើសម្រាប់ បេសកកម្មស្រាវជ្រាវដែលជាប់ពាក់ព័ន្ធនឹង ឌីណាមិកអាកាស ឬថាមពលអាកាស។ 

3094c72ecce77bc2f3f7e99698ec79f7

បកប្រែដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃព្រហស្បតិ៍, 23 ខែមិថុនា 2022 15:24  BeeTube News

Tags: cybertech