BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោក ស៊ុន ចាន់ថុល ព្រមានមិនលើកលែងចំពោះរថយន្តដឹកលើសទម្ងន់

ថ្ងៃព្រហស្បតិ៍, 23 ខែមិថុនា 2022 11:17  លាង ឡា

2022-06-23 11.14.27

ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានព្រមានជាថ្មីចំពោះរថយន្តដឹកទំនិញលើសទម្ងន់ថា នឹងគ្មានការលើកលែងទៀតនោះឡើយ ហើយក៏គ្មានការយោគយល់ចំពោះអ្នកអន្តរាគមន៍ណាមួយនោះដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យយគម្រោងជួសជុល ផ្លូវជាតិលេខ៤ និងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា មន្រ្តីជំនាញនៅតែចាប់បានរថយន្តដឹកទំនិញលើសទម្ងន់២០ភាគរយ ជាបន្តបន្ទាប់។

រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការចាប់រថយន្តដឹកទំនិញលើសទម្ងន់ត្រូវបានធ្វើឡើងតាមគោលការណ៍ច្បាប់ដោយស្មើភាពគ្នា ហើយលោកក៏ពុំមានសិទ្ឋិដោះលែងតាមសំណូមពររបស់បណ្តាក្រុមហ៊ុនណាមួយនោះដែរ។

2022-06-23 11.14.34

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ឱ្យដឹងដែរថា មកទល់ពេលនេះ មន្រ្តីជំនាញ ចាប់ឃាត់រថយន្តដឹកលើសទម្ងន់២០ភាគរយ បានប្រមាណ២០០គ្រឿង ហើយតម្រូវឱ្យរើទំនិញចេញ និងអនុវត្តការផាកពិន័យ ព្រមទាំងឃាត់រថយន្តទុករយៈពេល១ឆ្នាំ។

សូមរំលឹកថា កាលពីឆ្នាំ២០២១កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់រថយន្ត ផ្ទុកលើសទម្ងន់កម្រិតកំណត់ចំនួន ២២៩គ្រឿង និងរក្សាទុករយៈពេល១ឆ្នាំ ប៉ុន្តែត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកលែងបន្ធូរបន្ថយ ដើម្បីផ្ដល់ឱកាសដល់ម្ចាស់រថយន្តទាំងនោះ ឱ្យចូលរួមគោរពប្រតិបត្តិ និងអនុវត្តតាម បទប្បញ្ញត្តិច្បាប់ឱ្យម៉ឺងម៉ាត់ និងត្រឹមត្រូវទាំងអស់គ្នា។

ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បានកត់សម្គាល់ឃើញថា នៅតែមានរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសពី២០ភាគរយ ធ្វើចរាចរណ៍នៅលើបណ្តាញ ផ្លូវថ្នល់ ហើយត្រូវបានមន្ត្រីមានសមត្ថកិច្ចស្ទាក់ចាប់បានជាបន្តបន្ទាប់ផងដែរ៕

2022-06-23 11.14.40


 


ថ្ងៃព្រហស្បតិ៍, 23 ខែមិថុនា 2022 11:17  លាង ឡា