DW-
អ៊ុយក្រែនកាលពីថ្ងៃអង្គារ៍បាននិយាថា ការបញ្ជូនជាលើកទី១របស់អាល្លឺម៉ង់នៃកាំភ្លើង Howitzers និងអាវុធធុនធ្ងន់ផ្សេងទៀតបានទៅដល់អ៊ុយក្រែន។ ទន្ទឹមគ្នានោះដែរ រដ្ឋាភិបាលក្នុងទីក្រុង Berlin បានបញ្ចេញនូវបញ្ជីរគ្រប់មុខនៃជំនួយយោធា ដែលបានបញ្ជូនទៅឲ្យអ៊ុយក្រែន។ ការបញ្ជូនជាលើកទី១នៃអាវុធធុនធ្ងន់ដោយរដ្ឋាភិបាលអាល្លឺម៉ង់ បានទៅដល់អ៊ុយក្រែន រដ្ឋមន្ត្រីក្រសួងការពារជាតីប្រទេសអ៊ុយក្រែនលោក Oleksii Reznikov បាននិយាយកាលពីថ្ងៃអង្គារ៍។ ការមកដល់បានលេចចេញមក បន្ទាប់ពីមានការអំពាវនាវម្តងហើយម្តងទៀតពីទីក្រុង Kyiv សំរាប់អាវុធដ៏ល្អៗនិងគ្រាប់រំសេវ ខណៈដែលខ្លួនបានស្វែងរកការទប់ទល់ជាមួយការវាយលុករបស់កងទ័ពរុស្សីនៅអ៊ុយក្រែនភាគខាងកើត។
កាំភ្លើង Howitzers (Panzerhaubitze 2000) គឺជាអាវុធធុនធ្ងន់ដែលបញ្ជូនដោយអាល្លឺម៉ង់បានទៅដល់អ៊ុយក្រែន។ នៅក្នុងខែឧសភា Berlin បានអះអាងថានឹងបញ្ជូនប្រព័ន្ធកាំភ្លើងផ្លោង៧គ្រឿង បន្ថែម៥គ្រឿង Howitzers ដែលសន្យាដោយហុល្លង់។ The Panzerhaubitze 2000 គឺជាកាំភ្លើងផ្លោងដែលមានឥទ្ធិពលនៅក្នុងឃ្លាំងរបស់អាល្លឺម៉ង់។ Howitzers អាចបាញ់ដល់មុខព្រួញដែលមានចម្ងាយរហូតដល់៤០គ.ម.។ Reznikov បានកោតសសើរសមភាគីអាល្លឺម៉ង់របស់លោក Christine Lambrecht និងរដ្ឋមន្ត្រីក្រសួងការពារជាតិហុល្លង់ Kansa oll9ngren សំរាប់ការផ្តល់នេះ។
"Panzerhaubitze 2000 គឺជាផ្នែកចុងក្រោយនៃ Howitzers 155mm ដែលជាឃ្លាំងនៃកាំភ្លើងផ្លោងអ៊ុយក្រែន" Reznokov សរសេរនៅលើ Twitter ។ លោកបានហៅការបញ្ជូននេះថា "ជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិក្នុងការគាំទ្រអ៊ុយក្រែន"។ ខណៈដែល Howitzers បានមកដល់អ៊ុយក្រែន ដែលជាការបន្ថែមក្នុងពេលថ្មីៗនេះ ក្រសួងការពារជាតិអាល្លឺម៉ង់បាននិយាយថា គេបានបញ្ជូនមីស៊ីលប្រឆាំងនឹងរថក្រោះចំនួន១៤,៩០០គ្រាប់ មីស៊ីលប្រឆាំងការពារដែនអាកាស Stinger ៥០០ដើម និងមីស៊ីលប្រឆាំងយន្តហោះ ២,៧០០ ដើម។ បន្ថែមលើនោះទៀត អាល្លឺម៉ង់បានផ្តល់ឲ្យអ៊ុយក្រែន១៦លានខ្សែរនៃគ្រាប់កាំភ្លើងសំរាប់កាំភ្លើងដៃ និង១សែនគ្រាប់បែកដៃ។
ចំពោះការផ្គត់ផ្គង់បរិក្ខារដែលមិនមានគ្រោះថ្នាក់អាល្លឺម៉ង់បានផ្តល់ឲ្យរួចជាស្រេចនូវសម្ភារះរួមមាន រថយន្ត១៧៥គ្រឿង មួកសុវត្តិភាព ២៣,០០០បាវ សំរាប់ដេក ១០,០០០ គ្រែពេទ្យ ១,២០០ និងតង់ចំនួន១០០។ បញ្ជីររដ្ឋាភិបាលក៏មានរួមបញ្ចូលផងដែរ នូវអាវុធនិងគ្រាប់រំសេវដែលអាល្លឺម៉ង់បានអះអាងចំពោះអ៊ុយក្រែន ប៉ុន្តែកំពុងតែស្ថិតនៅក្នុងតំណាក់កាលនៃការដឹកជញ្ជូន។ បញ្ជីរនៃអាវុធដែលត្រូវដឹកជញ្ជូនរួមបញ្ចូលទាំង ៣០រថក្រោះ Gepard និង Mars ll ដែលជាប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះ៕