MetroNews-
ថ្លែងទៅកាន់ទូរទស្សន៍រដ្ឋរុស្សីក្នុងសប្តាហ៍នេះ ឧត្តមសេនីយ៍ឯក Evgeny Buzhinsky បាននិយាយថា លោកខាងលិចកំពុងលេងជាមួយភ្លើងក្នុងការរាំងខ្ទប់ផ្នែកមួយទឹកដីរុស្សី Kaliningrad ដើម្បីការពារការដាក់ទណ្ឌកម្មទំនិញពីការទៅដល់ទឹកដីនោះតាមរយះរដ្ឋ NATO Lithuania ។ អ្នកជំនាញការយោធាក៏បានវាយបកត្រឡប់ទៅវិញទៅកាន់លោកឧត្តមសេនីយ៍អង់គ្លេស Sir Patrick Sanders ដែលជាមេបញ្ជាការកងទ័ពជើងគោកអង់គ្លេសក្នុងអាទិត្យនេះ និងបានប្រកាសការមកដល់របស់លោកជាមួយសារដ៏ក្រហល់ក្រហាយ ដោយនិយាយថា កងទ័ពគួរតែត្រៀមខ្លួន ដើម្បីប្រយុទ្ធជាមួយរុស្សីនិងការពារអឺរ៉ុប។
“លោកមិនយល់ថា លទ្ធផលនៃសង្រ្គាមលោកលើកទី៣ប្រទេសអង់គ្លេស នឹងលែងមាននៅលើពិភពលោក” ឧត្តមសេនីយ៍ Buzhinsky បាននិយាយ។ “កោះនោះនឹងបាតបង់ពីលើពិភពលោក ដូច្នេះខ្ញុំគ្មានគំនិតថា តើលោកនិងកូនចៅរបស់លោកនឹងត្រូវរស់នៅកន្លែងណាទេ”។ នៅក្នុងសារដែលបញ្ជូនទៅកាន់កងទ័ពរបស់លោកក្នុងថ្ងៃទី៤ ដែលលោកបានទទួលខុសត្រូវលើកងទ័ព លោកឧត្តមសេនីយ៍ Sanders បាននិយាយថា "ខ្ញុំជាប្រធានទី១ នៃអគ្គសេនាធិការចាប់តាំង១៩៤១ ដើម្បីបញ្ជាលើកងទ័ពនៅក្នុងស្រមោលនៃសង្រ្គាមលើដីក្នុងអឺរ៉ុប ក្នុងការពាក់ព័ន្ធមហាអំណាចមួយនៅក្នុងទ្វីប"។
“ទំហំនៃការគំរាមកំហែងពីរុស្សីបានបង្ហាញថា យើងបានចូលទៅក្នុងសករាជថ្មីនៃអសន្តិសុខ”។ "នេះគឺជាភារៈកិច្ចតែមួយគត់របស់ខ្ញុំ ដើម្បីធ្វើឲ្យកងទ័ពរបស់យើងជាកងទ័ពដែលប្រកបដោយគ្រោះថ្នាក់ និងប្រសិទ្ធភាពដែលអាចធ្វើបាន។ ពេលវេលាបច្ចប្បន្ននេះវាជាឱកាសនៃការចាប់យករបស់យក"។ ក្នុងការឆ្លើយតប លោកឧត្តមសេនីយ៍ Buzhinsky បានអះអាងថា នៅជាមួយនឹងសង្រ្គាមនៅអ៊ុយក្រែន ស្ថានការណ៍នៅ Kaliningrad មានសភាពធ្ងន់ធ្ងរ និងជំរុញឲ្យលោកប្រធានាធិបតី Vladimir Puti រុញអាវុធនុយគ្លេអ៊ែរ ទៅកាន់ទឹកដីដែលរាំងខ្ទប់ ដើម្បីការពារផលប្រយោជន៍រុស្សី។
ដែលជាអតីតកាល ប៉ុស្ត៍ជួរមុខនៃ Konigsberg ដែលជាទីក្រុងនៃ Kaliningrad គឺជាទឹកដីរុស្សីដែលនៅខាងលិចឆ្ងាយ និងជាប៉ុស្ត៍ជួរមុខ ដែលជាយុទ្ធសាស្ត្រគន្លឹះចាប់តាំងពីសង្រ្គាមលោកលើកទី២។ “នេះគឺជាកាញែកឬសៀតចូលរវាងប៉ូឡូញនិង Lithuania និងវាអាចក្លាយទៅជាទីបញ្ជាការនៃកងនាវាជើងទឹករបស់ក្រឹមឡាំងនៅក្នុងសមុទ្ទបាល់ទិក។ "នេះគឺជាល្បែងដ៏យូរអង្វែង ដើម្បីរុញយើងចេញពីសមុទ្ទបាល់ទិក ការប៉ុនប៉ងណាមួយដើម្បីរាំងខ្ទប់និងកាត់ Kaliningrad ចេញ និងជាចុងក្រោយនឹងយកវាចេញពីយើង" លោកបញ្ជាក់៕