BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លំនៅដ្ឋានចំនួន៤០ខ្នង ក្នុងខេត្តបាត់ដំបងរងការខូចខាតដោយសារខ្យល់កន្ត្រាក់

ថ្ងៃពុធ, 22 ខែមិថុនា 2022 10:44  លាង ឡា

photo_2022-06-22_10-38-48 (3)x

បាត់ដំបង៖ លំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន ៤០ខ្នង តាមបណ្តាស្រុក ចំនួន៦ ក្នុងខេត្តបាត់ដំបង បានរងការខូចខាត ដោយសារគ្រោះធម្មជាតិ ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់។

របាយការណ៍របស់អាជ្ញាធរ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះថា ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ នៅទូទាំងខេត្តបាត់ដំបង មានករណីគ្រោះធម្មជាតិ ភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ កើតឡើងបណ្តាលឱ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន ៤០ខ្នង លើ៦ស្រុក ក្នុងនោះរួមមាន៖ ស្រុក មោងឫស្សី ស្រុករុក្ខគីរី ស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុកគាស់ក្រឡ និងស្រុកបវេល។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចនគរបាល បានឱ្យដឹងថា នៅស្រុកមោងឫស្សី ក្នុងឃុំព្រៃស្វាយ និងឃុំគារ មានភ្លៀងលាយឡំខ្យល់កន្ត្រាក់ បង្កឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន១៦ខ្នង និងរន្ទះបាញ់ ងាប់សត្វគោ ចំនួន១ក្បាល។ នៅស្រុករុក្ខគីរី គ្រោះធម្មជាតិ ភ្លៀងខ្យល់កន្ត្រាក់ បានកើតឡើងលើឃុំ ចំនួន២ បណ្តាលឱ្យរងការខូចខាតរបើកដំបូលផ្ទះ អស់ចំនួន ៦ខ្នង ក្នុងនោះ ឃុំមុខរាហ៍ ចំនួន៤ខ្នងផ្ទះ និងឃុំស្តុកប្រវឹក ចំនួន២ខ្នងផ្ទះ។ 

photo_2022-06-22_10-38-48x

របាយការណ៍បានឱ្យដឹងបន្តថា នៅស្រុកថ្មគោល មានករណីខ្យល់កន្រ្តាក់ កាលពីវេលាម៉ោង១៥ និង៥០នាទី បណ្ដាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង នៅឃុំអូរតាគី។ ចំណែកនៅស្រុកឯកភ្នំ ក្នុងឃុំព្រែកនរិន្ទ របើកដំបូលផ្ទះ ចំនួន១ខ្នង។នៅស្រុកគាស់ក្រឡ ឃុំធិបតី ភ្លៀងលាយឡំខ្យល់កន្ទ្រាក់ បណ្តាលឱ្យរបើកដំបូលស័ង្កសីអស់៥០សន្លឹក លើ៧ខ្នងផ្ទះ និងស្រុកបវេល ឃុំបឹងប្រាំ បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយឱ្យមានការប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២២។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា កម្ពុជា នឹងរងឥទ្ឋិពលប្រព័ន្ឋសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតី បក់ក្នុងល្បឿនមធ្យម ទៅបង្គួរ នឹងបង្កឱ្យមានភ្លៀងធ្លាក់ ខ្យល់កន្រ្តាក់ ផ្គរ រន្ទះ កើតមាននៅតំបន់មួយចំនួន៕

photo_2022-06-22_10-38-48 (2)c


 


ថ្ងៃពុធ, 22 ខែមិថុនា 2022 10:44  លាង ឡា