Taiwan-
តៃវ៉ាន់បានប្រញ៉ាប់ប្រញ៉ាល់បញ្ជូនយន្តហោះប្រយុទ្ធកាលពីថ្ងៃអង្គារ៍ឡើងទៅព្រមានយន្តហោះប្រយុទ្ធចិនឲ្យចេញពីតំបន់ការពារដែនអាកាសរបស់ខ្លួន រួមមានទាំងយន្តហោះទម្លាក់គ្រាប់បែកហោះចូលទៅផ្នែកខាងត្បូងនៃកោះនិងចូលទៅក្នុងសមុទ្ទប៉ាស៊ីហ្វិក ដែលជាការទន្រ្ទានជាចុងក្រោយនិងធំជាងគេចាប់តាំងពីចុងខែឧសភា។ តៃវ៉ាន់ ដែលចិនបានអះអាងថាជាបូរណភាពដែនដីរបស់ខ្លួន បានត្អូញត្អែរអស់រយៈពេលជាង២ឆ្នាំឬក៏ច្រើនជាងមកហើយ នៃប្រតិបត្តិការណ៍ដដែលៗរបស់កងកម្លាំងអាកាសរបស់ចិននៅជិតដែនកោះដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ ដែលជាញឹកញ៉យនៅផ្នែកខាងត្បូងឈាងខាងលិចនៃតំបន់ការពារដែនអាកាសក្បែរកោះ Pratas ។
តៃវ៉ាន់បានហៅសកម្មភាពយោធាដែលកើតមានឡើងជាញឹកញ៉ាប់នៅក្បែរកោះរបស់ខ្លួនថា ជាល្បែងសង្រ្គាមនៅក្នុងតំបន់ប្រផេះ ដែលមានគោលបំណង២គឺ ធ្វើឲ្យកម្លាំងរបស់តៃវ៉ាន់ហត់នឿយក្នុងការឡើងចុះយន្តហោះនិងជាការសាកល្បងផងដែរនូវការឆ្លើយតបរបស់តៃវ៉ាន់។ បេសកកម្មជាចុងក្រោយរបស់ចិនរួមបញ្ចូលមានយន្តហោះប្រយុទ្ធ១៧គ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន៦គ្រឿង រួមទាំងយន្តហោះសង្រ្គាមអេឡិត្រូនិកដែលប្រឆាំងនឹងនាវាមុខទឹកព្រមទាំងយន្តហោះចាក់សាំងលើអាកាស ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយ។
យន្តហោះខ្លះបានហោះចូលទៅក្នុងទីកន្លែងនៃប៉ែកខាងជើងឈៀងខាងកើតនៃកោះ Pratas បើយោងទៅតាមផែនទី ដែលក្រសួងការពារជាតិតៃវ៉ាន់បានផ្តល់ឲ្យ។ ទោះជាយ៉ាងណាក៏ដោយ អមដោយយន្តហោះសង្រ្គាមអេឡិកត្រូនិកនិងយន្តហោះស៊ើបការណ៍ បានហោះចូលច្រក Bashi ដែលបែងចែកតៃវ៉ាន់និងហ្វីលីពីននិងចូលទៅក្នុងសមុទ្ទប៉ាស៊ីហ្វីកមុនពេលដែលត្រឡប់ទៅចិនវិញតាមផ្លូវដែលខ្លួនចូលមក។ តៃវ៉ាន់បានបញ្ជូនយន្តហោះប្រយុទ្ធឲ្យទៅព្រមានឲ្យយន្តហោះចិនឲ្យចាកចេញទៅវិញ ខណៈដែលប្រព័ន្ធមីស៊ីលត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យពួកគេ ក្រសួងបាននិយាយដោយប្រើពាកពេជន៍ស្តង់ដារក្នុងការឆ្លើយតប។
នេះគឺជាការទន្រ្ទានដ៏ធំចាប់តាំងពីតៃវ៉ាន់បានរាយការណ៍អំពីយន្តហោះចិនចំនួន៣០គ្រឿងនៅក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួនកាលពីខែឧសភាទី៣០។ ការទន្រ្ទានដ៏ធំជាងគេនៅក្នុងឆ្នាំនេះបានកើតឡើងនៅក្នុងថ្ងៃទី២៣ ខែមករា ដែលមានយន្តហោះចំនួន៣៩គ្រឿង។ មិនមានការធ្វើអត្ថាធិប្បាយភ្លាមៗពីចិននោះទេ ដែលកាលពីអតីតកាលចិនបាននិយាយថាទង្វើរទាំងអស់នេះគឺជាសមយុទ្ធដែលមានគោលបំណងការពារបូរណភាពដែនដីរបស់ប្រទេស។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ Reuters នៅក្នុង e-mail ថា ទីក្រុងប៉េកាំងគួរតែបញ្ឈប់នូវសកម្មភាពដាក់សម្ពាធខាងយោធា, ការទូត, និងសេដ្ឋកិច្ច ព្រមទាំងការបំភិតបំភ័យមកលើតៃវ៉ាន់។