BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រកឃើញបំណែករូបទេវតាទាញព្រ័ត្រ ដែលបានកប់ក្នុងដីអស់រយៈពេលរាប់រយឆ្នាំកន្លងមក 

ថ្ងៃអាទិត្យ, 19 ខែមិថុនា 2022 17:27  មានជ័យ

 

photo_2022-06-19_03-13-01

 ក្នុងកំឡុងពេលធ្វើកំណាយស្រាវជ្រាវនៅផ្នែកខាងជើងស្ពានហាល នៃខ្លោងទ្វារតាកាវ បានរកឃើញបំណែករូបទេវតាទាញព្រ័ត្រដែលរំលំធ្លាក់ពីស្ពានហាលចូលក្នុងកសិន្ធុផ្នែកខាងជើង និងបានកប់ក្នុងដីអស់រយៈពេលរាប់រយឆ្នាំកន្លងមក ហើយបំណែករូបទាំងអស់ត្រូវចុះបញ្ជីគូរនិងថតរូបមុននឹងលើកយកចេញពីក្នុងរណ្តៅកំណាយមកលាងសម្អាត ជួសជុល ទៅដាក់នៅលើស្ពានហាលត្រៀមបន្តទៅដាក់នៅតាមទីកន្លែងដើមវិញ។

 អ្នកស្រី ទឹម ធីតា បុរាណវិទូ នៃនាយកដ្ឋានអភិរក្ស ក្នុងប្រាសាទឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបាននិយាយថា ដំណាក់កាលកំណាយស្រទាប់ដីចាក់បង្គរប្រវែង៦០ ម៉ែត្រ ទទឹង៦ ម៉ែត្រ និងជម្រៅប្រមាណជា១០សង់ទីម៉ែត្រ បានប្រទះឃើញបំណែកផ្សេងៗរួមមានបំណែកដងខ្លួនរូបទេវតាទាញព្រ័ត្របំណែកប្រអប់ដៃ-ជើង និងព្រះសិរទេវតាចំនួន៨។ ព្រះសិរចំនួន៦ ត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលបេតិភណ្ឌ ដើម្បីរក្សាសុវត្ថិភាព រីឯព្រះសិរចំនួន២ ផ្សេងទៀតមានព្រះសិរ១ បែកពាក់កណ្តាលជា២បំណែក ហើយព្រះសិរ១ទៀត មានសភាពសឹករេចរឹល និងផុយស្រួយខ្លាំង ដែលតម្រូវឱ្យរងចាំរហូតដល់សាច់ថ្មរឹងមាំល្អមុននឹងអាចផ្លាស់ទីព្រះសិរនេះទៅកន្លែងជួសជុល។

 អ្នកស្រី ធីតា បន្ថែមថា ការរកឃើញបំណែកបដិមាទាំងអស់នេះផ្តល់ជាប្រយោជន៍យ៉ាងសំខាន់ សម្រាប់ការជួសជុលចម្លាក់ទាញព្រ័ត្រនៅស្ពានហាលខ្លោងទ្វារតាកាវបានគ្រប់គ្រាន់ដូចដើមឡើងវិញ។ អ្នកស្រីបញ្ជាក់ថា មកដល់ពេលនេះ ការងារកំណាយបានរកឃើញបំណែកចម្លាក់ទេវតាបានប្រមាណជា៣០ ភាគរយ ហើយបំណែកចម្លាក់មួយផ្នែកធំទៀត បានដួលរលំនៅលើតួស្ពានហាល។

 អ្នកជំនាញរូបនេះ  ឱ្យដឹងទៀតថា ការធ្វើកំណាយនៅដំណាក់ដំបូង មិនទាន់ដល់ស្រទាប់ដីដើមក្នុង សម័យសាងសង់ស្ពានហាលនៅឡើយ។ បន្ទាប់ពីបញ្ចប់កំណាយស្រទាប់ទី១ អាជ្ញាធរជាតិអប្សរា នឹងបន្តធ្វើកំណាយស្រាវជ្រាវស្រទាប់ទី២ នឹងបន្តដល់ស្រទាប់ដីធម្មជាតិ ដើម្បីស្វែងយល់ពីរចនាសម្ពន្ធនៃស្ពានហាល ដើម្បីឱ្យវិស្វករស្ថាបត្យករ រៀបចំពង្រឹងស្ពាននេះឡើងវិញ។ 

 សូមបញ្ជាក់ថា ការធ្វើកំណាយស្រាវជ្រាវនេះ បានចាប់ផ្ដើមតាំងពីដើមខែឧសភា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ៕  (មានជ័យ)

photo_2022-06-19_03-13-07

 

photo_2022-06-19_03-13-12

 

photo_2022-06-19_03-13-24

 

photo_2022-06-19_03-13-17


 

photo_2022-06-19_03-13-29

photo_2022-06-19_03-13-33


 


ថ្ងៃអាទិត្យ, 19 ខែមិថុនា 2022 17:27  មានជ័យ