Task purpose-
ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងរុស្សីបានហូរហៀរជិតឈានទៅដល់ការប្រយុទ្ធដោយផ្ទាល់នៅក្នុងប្រទេសស៊ីរី។ កាសែត Wall Street Journal បានរាយការណ៍កាលពីសប្តាហ៍មុនអំពីការវាយប្រហារតាមយន្តហោះមកលើមូលដ្ឋានអាមេរិកនៅក្នុងប្រទេសស៊ីរី គ្មានពលទាហានអាមេរិកណារងរបួសទេឬក៏ស្លាប់នៅក្នុងបន្ទាយ Al-Tanf ខណៈពួកគេមិនស្ថិតនៅទីកន្លែងនោះ ដោយរុស្សីបានព្រមានអាមេរិកជាមុន ដោយនិយាយថាគេបានឆ្ពោះមុខព្រួញទៅរកកងកម្លាំងដែលប្រឆាំងទៅនឹងមេដឹកនាំស៊ីរី Bashar al-Assad។ នេះគឺជាការប្រឈមមួយក្នុងឱកាសជាច្រើនកាលពីខែមិថុនា។
Al-Tanf ជាបន្ទាយជួរមុខដែលបានរៀបចំនៅផ្នែកខាងត្បូងនៃប្រទេសស៊ីរីនៅជិត Jordan។ កងទ័ពអាមេរិកបានប្រើប្រាស់វាជាមូលដ្ឋាននៃប្រតិបត្តិការណ៍ក្នុងការប្រឆាំងទៅនឹងភេវរកម្មនិងហ្វឹកហ្វឺនកងកម្លាំងសម្ព័ន្ធមិត្ត Kurdish ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងក្រុម ISIS។ ទាហានប្រហែលជិត១,០០០នាក់ កំពុងស្ថិតនៅក្នុងប្រទេសស៊ីរី ចំនួនពិតប្រាកដនៃកងទ័ពអាមេរិកនៅក្នុង Al-Tanf ពុំត្រូវគេបានដឹងឡើយ ប៉ុន្តែរបាយការណ៍បានឲ្យដឹងថាប្រហែលជាជា១៥០ទៅ២០០នាក់ ដែលភាគច្រើននៃកងទ័ពអាមេរិកនៅទីនោះគឺជាផ្នែកនៃកងកម្លាំងប្រតិបត្តិការណ៍ពិសេស។
កាសែត Wall Street Journal បានដកស្រង់សម្តីមេបញ្ជាការកណ្តាលកងទ័ពអាមេរិក ឧត្តមសេនីយ៍ Erik Kurilla ដោយនិយាយថា គោលបំណងនៅតែបញ្ចៀសនូវការគណនាខុសក្នុងប្រទេសស៊ីរីជាមួយរុស្សី Kurilla បានហៅសកម្មភាពរបស់រុស្សីគឺជាការបង្កើនកំដៅ។ រដ្ឋការលោក Biden មានការប្រុងប្រយ័ត្នជាទីបំផុតក្នុងការរក្សារកងទ័ពអាមេរិកឲ្យនៅក្រៅអ៊ុយក្រែន សូម្បីតែអ្នកហ្វឹកហ្វឺនអាមេរិក ដោយបារម្ភនិងភ័យខ្លាចមិនចង់ឲ្យមានការទំនាស់ដោយផ្ទាល់ជាមួយទាហានរុស្សី ដែលអាចនាំឲ្យមានសង្រ្គាមរាលដាលទៅដល់រុស្សីនិង NATO។ រឿងជាចុងក្រោយដែលរួមបញ្ចូលនូវការប្រយុទ្ធ គឺកងទ័ពអាមេរិកបានចូលទៅចាប់មេបញ្ជាការកងទ័ព ISIS ដោយកងទ័ពបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់ភាគខាងជើងស៊ីរីនៅជិតព្រំប្រទល់ទួរគី។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកកំពុងតែមានការប្រុងប្រយ័ត្នដើម្បីបញ្ចៀសការប្រយុទ្ធផ្ទាល់ជាមួយរុស្សីនៅក្នុងប្រទេសរុស្សី។ មានទំនាក់ទំនងផ្ទាល់តាមទូរស័ព្ទរវាងកងទ័ពប្រទេសទាំង២ដើម្បីបញ្ចៀសនូវការប្រយុទ្ធគ្នាទៅវិញទៅមក។ មានទាហានជាច្រើនរយនាក់នៅក្នុងប្រទេសស៊ីរី ហើយស៊ីរីខ្លួនឯងកំពុងតែជាប់សោរនៅក្នុងសង្រ្គាមស៊ីវិលដែលពោរពេញទៅដោយការបង្ហូរឈាមដែលពាក់ព័ន្ធទៅនឹងកម្លាំងប្រដាប់អាវុធជាច្រើនដែលមានទំនាស់នឹងគ្នា រួមបញ្ចូលទាំង Turkish-Kurdish ដែលមានការប៉ះទង្គិចគ្នាជាញឹកញយនិងបន្តប្រតិបត្តិការណ៍ប្រឆាំងរួមគ្នាជាមួយនឹងភេវរកម្មជាមួយលោកខាងលិច។