Dailymail-
ឧត្តមសេនីយ៍ជាន់ខ្ពស់អង់គ្លេសបានប្រាប់ពលទាហានរបស់ខ្លួនប្រុងប្រៀបនឹងប្រយុទ្ធដើម្បីផ្តួលកងទ័ព Putin នៅក្នុងសង្រ្គាមនៃទឹកដីអឺរ៉ុប បើសិនជាវាកើតឡើងនៅក្នុងយប់នេះ។ លោកឧត្តមសេនីយ៍ Sir Patrick Sanders ដែលជាមេបញ្ជាការនឹងត្រូវទទួលបន្ទុកកងទ័ពអង់គ្លេសទាំងអស់ចាប់តាំងពីសប្តាហ៍នេះតទៅ បានព្រមានថា "ពួកយើងស្ថិតនៅក្នុងជំនាន់ដែលត្រូវតែរៀបចំកងទ័ពដើម្បីប្រយុទ្ធនៅក្នុងអឺរ៉ុបម្តងទៀត ខណៈដែលការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែនបានធ្វើឲ្យពិភពលោកបាតបង់នូវស្ថិរភាព"។
នៅក្នុងសារមួយទៅកាន់កងទ័ពអង់គ្លេសលោកបានសរសេរថា "ខ្ញុំជាមេបញ្ជាការទី១នៃអគ្គសេនាធិការចាប់តាំងពីឆ្នាំ១៩៤១ ដើម្បីចាប់យកតួរនាទីជាមេបញ្ជាការកងទ័ពនៅក្នុងស្មោលនៃសង្រ្គាមលើទឹកដីអឺរ៉ុប ដែលពា់ព័ន្ធទៅនឹងមហាអំណាចក្នុងតំបន់ ទំហំនៃការគំាមកំហែងដែលកំពុងតែធ្វើឡើងដោយរុស្សីបានបង្ហាញថា យើងបានចូលមកដល់សករាជថ្មីនៃអសន្តិសុខ" នេះគឺជាភារះកិច្ចតែមួយគត់របស់ខ្ញុំដើម្បីធ្វើឲ្យកងទ័ពរបស់យើងជាកងទ័ពដែលប្រកបទៅដោយគ្រោះថ្នាកនិងប្រសិទ្ធភាពដែលអាចធ្វើទៅបាន ពេលវេលាបានមកដល់ហើយហើយកាលៈទេសៈនៅលើយើងដែលត្រូវចាប់យក។
វាបានបង្ហាញឲ្យឃើញថា Putin ថា Putin កំពុងតែគំរាមប្រទេស NATO និងនៅក្នុងសប្តាហ៍នេះបាននិយាយចំអកឡកឡើយអតីតនៃរដ្ឋសហភាពសូវៀតនៅក្នុងអឺរ៉ុបដោយប្រកាសថាជាផ្នែកនៃប្រវត្តិសាស្រ្តរុស្សី៉។ Putin បានធ្វើអត្ថាធិប្បាយក្នុងការឆ្លើយតបទៅនឹងសេចក្តីថ្លែងការដ៏សោកសង្រេងរបស់ប្រធានាធិបតី Kazakh លោក Kashmiri -Jomart Tokayev ដែលបានប្រកាសថា លោកមិនទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតុ Luhansk និង Donetsk ដែលប្រកាសដោយខ្លួនឯង។ យើងមិនទទួលស្គាល់ Taiwan ,Kosovo, South Ossetia ឬ Abkhazia យើងចាត់ទុកថានេះជាគោលការណ៍នៃរដ្ឋដែលប្រហាក់ប្រហែលទៅនឹងរដ្ឋដែលមានទឹកដីមិនច្បាស់លាស់ ។
លោកប្រធានាធិបតីរុស្សី Vladimir Putin បានអង្គុយដោយស្ងៀមស្ងាត់ ពិចារណារនូវការធ្វើអត្ថាធិប្បាយរបស់លោក Tokayev មុនពេលដែលបានបង្ហាញនូវការបញ្ជូនភាពស្ងៀមស្ងាត់នេះដែលប្រកបទៅដោយការគំរាមកំហែង "តើអ្វីទៅជាសហភាពសូវៀត ?" Putin បានប្រើវោហារសាស្ត្រ នេះជាប្រវត្តិសាស្ត្ររបស់រុស្សី។លោកបានបន្តថា Kazastan ជាប្រជាជាតិមួយដែលជាមិត្តរបស់រុស្សី ប៉ុន្តែបានបន្ថែមភ្លាមៗថា "រឿងដូចគ្នាដែលបានកើតនៅអ៊ុយក្រែន ព្រោះពួកគេមិនមែនជាសម្ព័ន្ធមិត្តរបស់យើង "។