DW-
ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនបានបង្រួបបង្រួមសម្ព័ន្ធមិត្តដែលមានទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ដែលឲ្យស្ថិតនៅមុខគេ។ ទស្សនៈនៃភូមិសាស្ត្រនយោបាយដែលពួកគេបានចែករំលែកគ្នាត្រូវបានគេមើលឃើញនូវការប្តេជ្ញាចិត្តដែលទាំងសងខាងបានធ្វើឡើង នាំឲ្យទំនាក់ទំនងអាមេរិក-អាល្លឺម៉ង់មានបទពិសោធន៍ថ្មី។ បន្ទាប់ពីមានភាពនឿយណាយអស់២ទស្សវត្យរ៍ ដែលគេមើលឃើញភាពតឹងតែងរវាងអាមេរិកនិងអាល្លឺម៉ង់បានកើនឡើងដោយសារសង្រ្គាមនៅអៀរ៉ាក់,ការស៊ើបការណ៍ទៅវិញទៅមក និងពាក្យសំដីឡកឡើយរបស់លោកអតីតប្រធានាធិបតី Donald Trump ជាញឹកញយ។
សង្រ្គាមរុស្សីក្នុងអ៊ុយក្រែនបានផ្តល់នូវទំនាក់ទំនងដែលជាគោលបណងជាថ្មី។ ប៉ុន្តែអ្នកសង្កេតការណ៍នៃសម្ព័ន្ធមិត្តនិយាយថាការធ្វើមានឡើងវិញបានកើតមានឡើងរួចទៅហើយមុនពេលដែលមានការឈ្លានពាន។ សង្រ្គាមត្រជាក់រុញច្រានឲ្យនយោបាយលោកប្រធានាធិបតី Joe-Biden ធ្លាក់ចុះ ហើយក្រុមការងារកិច្ចការបរទេសរបស់លោកនិងសកម្មភាពឆ្លុះបញ្ចាំងបានបង្ហាញថាអឺរ៉ុបជាតំបន់ដែលមានផាសុកភាព។ "សង្រ្គាមក្នុងអ៊ុយក្រែនបានធ្ធើឲ្យសកម្មឡើងវិញនៃទំនាក់ទំនងសម្ព័ន្ធមិត្តអាត្លង់ទិកទាំងមូលនិងអាល្លឺម៉ង់" Daniel Benjamin អតីតមន្ត្រីក្រសួងការបរទេសបានប្រាប់ DW។
រដ្ឋការថ្មីនៃសហរដ្ឋអាមេរិកបានផ្តោតយកការចិត្តទុកដាក់លើអាល្លឺម៉ង់និងត្រូវការជួសជុលឡើងវិញនូវការឈឺចាប់ដែលបានកើតឡើងចំពោះទំនាក់ទំនងរវាងប្រទេសទាំង២។ បុព្វហេតុរួមដើម្បីប្រឆាំងរុស្សីបានប្រញ៉ាប់ប្រញ៉ាល់ឲ្យមានការជួសជុលការងារនិងទំនាក់ទំនងឡើងវិញ។ មន្ត្រីសហរដ្ឋអាមេរិកមានការសប្បាយចិត្តនៅពេលដែលលោកអធិការបតី Olaf Scholz បានប្រកាសថារដ្ឋាភិបាលរបស់លោកបានសម្លាប់នូវគំរោងបំពង់បង្ហូរប្រេង Nord Stream 2ប្រកបដោយប្រសិទ្ធភាព ដែលលោកប្រធានាធិបតី Joe-Biden បានហៅថាជាទំនាក់ទំនងមិនល្អសំរាប់អឺរ៉ុប។
សហរដ្ឋអាមេរិកបានផ្គត់ផ្គង់យ៉ាងច្រើនក្នុងការប្រយុទ្ធនឹងរុស្សី ទាំងពេលវេលានិងថវិការ ហើយអាល្លឺម៉ង់ក៏បានតស៊ូធ្វើដូចគ្នាផងដែរក្នុងការប្រឆាំងជាមួយរុស្សី។ តាមរយះការប្រជុំ G-7 អាល្លឺម៉ង់បានបញ្ជូនទៅឲ្យអ៊ុយក្រែនចំនួន៣៥%នៃជំនួយយោធាដែលខ្លួនបានប្តេជ្ញាចិត្ត បើយោលទៅតាមវិទ្យាស្ថាន Kiel សំរាប់សេដ្ឋកិច្ចពិភពលោក។ សហរដ្ឋអាមេរិកក៏បានធ្វើបានយ៉ាងល្អប្រហែល៥០% ខណៈដែលប្រទេសដទៃទៀតដូចជាប៉ូឡូញ និងរដ្ឋបាល់ទិកដែលស្ទើរតែ១០០%៕