BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខណៈដែលសង្រ្គាមនៅភាគខាងកើតកាន់តែស្រួចស្រាវ អ៊ុយក្រែនមានឱកាសនឹងរស់នៅក្នុងសុបិននៃជនជាតិអឺរ៉ុប

ថ្ងៃសៅរ៍, 18 ខែមិថុនា 2022 13:58  គុន ច័ន្ទរដ្ឋា

photo_2022-06-18_13-45-12

Reuters-

ខណៈដែលសង្រ្គាមកាន់តែមានភាពស្រួចស្រាវនៅក្នងអ៊ុយក្រែនខាងកើត ទីក្រុង Kyiv បានទទួលនូវភាពរីកស្គុះស្គាយដ៏ធំមួយកាលពីថ្ងៃសុក្រនៅពេលដែលសហគមន៍អឺរ៉ុបបានផ្តល់ជាអនុសាស្ត្រថាគេនឹងក្លាយទៅជាបេក្ខភាពមួយដែលចូលរួមនៅក្នុងប្លុក ដែលជះស្រមោលមកមុនក្នុងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយក្នុងពេលដែលមានការឈ្លានពានពីរុស្សី។ នៅក្នុងកិច្ចប្រជុំកំពូលមួយនាសប្តាហ៍ក្រោយ មេដឹកនាំអឺរ៉ុបត្រូវបានគេរំពឹងគិតថានឹងគាំទ្រជាសាធារណៈនូវការផ្តល់ជាអនុសាស្ត្រដោយក្រុមប្រតិបត្តិនៃប្លុកសំរាប់អ៊ុយក្រែននិងប្រទេសជិតខាង Moldova។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយនៅលើ Twitter អំពីសេចក្តីក្លាហាននៃជនជាតិអ៊ុយក្រែនដែលបាននាំមកនូវឱកាសសំរាប់អឺរ៉ុបដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីនៃសេរីភាព និងជាចុងក្រោយបានលុបបំបាត់នូវតំបន់ប្រផេះក្នុងអឺរ៉ុបខាងកើតរវាងសហគមន៍អឺរ៉ុបនិងរុស្សី។ ខណៈដែលវិស័យការទូតបានបោះជំហ៊ានទៅមុខជាមួយនឹងទីក្រុង Brussels ការប្រយុទ្ធដ៏តឹងតែងបានកំពុងបន្តនៅភាគខាងកើតនៃអ៊ុយក្រែនក្នុងតំបន់ Donbas ជាកន្លែងដែលរុស្សីស្វែងរកការពង្រឹងនិងពន្លូតនៃការកាន់កាប់ក្នុងពេលថ្មីៗនេះ ទន្ទឹមគ្នាដែរនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson​​ បានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់រដ្ឋធានី Kyiv។

Zelensky បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ក្នុងពេលយប់ថា សេចក្តីសម្រេចរបស់រដ្ឋជាសមាជិកអឺរ៉ុបនៅតែបានគេមើលឃើញ ព្រមទាំងបានបន្ថែមថាៈ “អ្នកគ្រាន់តែអាចស្រមៃឃើញនូវកម្លាំងដ៏អស្ចារ្យរបស់អឺរ៉ុប ឯករាជ្យភាពរបស់អឺរ៉ុបនិងការអភិវឌ្ឍន៍របស់អឺរ៉ុបជាមួយអ៊ុយក្រែន”។​ ប្រធានគណកម្មាធិការអឺរ៉ុប លោកស្រី Ursula Von der Leyen បានប្រកាសសេចក្តីសម្រេចខណៈដែលបានស្លៀកពាក់ពណ៌ទង់ជាតិអ៊ុយក្រែន អាវពណ៌លឿងខោពណ៌ខៀវ "ជនជាតិអ៊ុយក្រែនបានប្រុងប្រៀបរួចជាស្រេចដើម្បីស្លាប់ដើម្បីទស្សនវិស័យរបស់អឺរ៉ុប" អ្នកស្រីបាននិយាយ "យើងចង់ឲ្យពួកគេរស់នៅជាមួយពួកយើងនៅក្នុងសុបិននៃជនជាតិអឺរ៉ុប"។

លោកប្រធានាធិបតីរុស្សី Vladimir Putin បានតិះដៀលទៅកាន់លោកខាងលិចជាពិសេសសហរដ្ឋអាមេរិក នៅក្នុងសុន្ទរកថាដែលពោរពេញទៅដោយការឈឺចាប់នៅក្នុង St.Petersburg ប៉ុន្តែបានស្វែងរកនូវការចំអកចំពោះរឿងអឺរ៉ុប។ "យើងគ្មានអ្វីនឹងប្រឆាំងចំពោះវាទេ" លោកនិយាយ "វាមិនមែនជាប្លុកយោធាទេ វាជាសិទ្ធរបស់ប្រទេសនិមួយៗដើម្បីចូលរួមនៅក្នុងប្លុកសេដ្ឋកិច្ច"។ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថារុស្សីបានតាមមើលយ៉ាងដិតដល់បន្ទាប់ពីគោលបំណងអ៊ុយក្រែននៅក្នុងសហគមន៍អឺរ៉ុប ជាពិសេសនៅក្នុងពន្លឺនៃកិច្ចសហប្រតិបត្តិការណ៍ខាងការពារជាតិនៃសមាជិកប្លុកទាំង២៧ប្រទេស៕


ថ្ងៃសៅរ៍, 18 ខែមិថុនា 2022 13:58  គុន ច័ន្ទរដ្ឋា