Military.Com-
ទាហានវ័យចាស់អាមេរិក២រូប ត្រូវបានគេរាយការណ៍មកថា ត្រូវបានចាប់ខ្លួនដោយកងកម្លាំងរុស្សីនៅអ៊ុយក្រែនកាលពីសប្តាហ៍មុន ខណៈដែលក្រុមគ្រួសាររបស់គេនិងអ្នកច្បាប់កំពុងតែធ្វើការ ដើម្បីចង់ដឹងថា តើមានរឿងអ្វីកើតឡើង និងចង់ដឹងថា តើពួកគេកំពុងតែនៅក្នុងមន្ទីរឃុំឃាំងរបស់រុស្សីឬយ៉ាងណា។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា គេបានដឹងដោយសាររបាយកាណ៍នៃសារព័ត៌មាន ដែលថាជនជាតិអាមេរិក២រូបវ័យចាស់ ដែលបានស្ម័គ្រចិត្តនៅក្នុងអ៊ុយក្រែនត្រូវបានចាប់ខ្លួន។
Military.Com ក្នុងការថ្លែងទៅកាន់មន្ត្រីរដ្ឋាភិបាលនិងសមាជិកគ្រួសារបានបញ្ជាក់ថា បុរសទាំង២រូប Alexander Drueke អាយុ៣៩ឆ្នាំ និង Andy Huynh អាយុ២៧ឆ្នាំ ដែលជាវ័យចាស់បានធ្វើដំណើរទៅអ៊ុយក្រែនកាលពីខែមេសា។ គ្រួសាររបស់ពួកគេឥឡូវនេះបាននិយាយថា គេទាំង២នាក់បានបាត់ខ្លួនចាប់តាំងពីពេលនោះមក។ សេចក្តីរាយការណ៍លើកទី១របស់ Telegraph បាននិយាយថា អ្នកទាំង២ដែលជាជនជាតិអាមេរិកស្ម័គ្រចិត្តជាមួយនឹងអង្គភាពកងទ័ពអ៊ុយក្រែន បានចាប់ខ្លួនជាឈ្លើយសឹកនៅជិតទីក្រុង Kharkiv ។
សេចក្តីរាយការណ៍នៃការចាប់ខ្លួនរបស់ពួកគេ បានលេចចេញមកបន្ទាប់ពីមានដំណឹងថា ឈ្លើយសឹកអង់គ្លេស២រូប ដែលជាទាហានស្ម័គ្រចិត្តបានត្រូវកាត់ទោសប្រហារជីវិតដោយតុលាការជាន់ខ្ពស់នៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk ដែលគាំទ្រដោយរុស្សី។ ទាំងមន្ត្រីអ.ស.ប.និងអង់គ្លេស បានថ្កោលទោសការកាត់ទោសនោះ។ Lois Dueke ដែលត្រូវជាម្តាយរបស់ Alexander បានប្រាប់ Military.Com ថាកូនប្រុសរបស់លោកស្រី គឺជាជាទាហានវ័យចាស់ដែលបានចេញពីយោធាក្នុងឋានៈជាព្រិន្ទបាល និងបានស្ម័គ្រចិត្តបង្ហាត់ទាហានអ៊ុយក្រែនតាំងពីខែមេសា។
កាសែតនៅក្នុងស្រុកក្នុងរដ្ឋ Alabama បានរាយការណ៍ថា លោកគឺជាកងម៉ារីនវ័យចាស់ដែលបានចាកចេញទៅប្រយុទ្ធនៅក្នុងអ៊ុយក្រែនតាំងពីខែមេសា បន្ទាប់ពីបានឃើញរូបភាពនៃយុវជនអ៊ុយក្រែនប្រយុទ្ធជាមួយកងកម្លាំងរុស្សី។ អង្គភាពយោធានិងម៉ារីនបានបញ្ជាក់ពីសេវាកម្មនៃបុរសវ័យចាស់ទាំង២ Dueke គឺជា "អ្នកឯកទេសប្រតិបត្តិការណ៍ខាងគីមី" ដែលធ្លាប់បានដាក់ពង្រាយនៅអៀរ៉ាក់និងម្តងនៅគុយវ៉ែត។ លោកធ្លាប់បានបម្រើនៅក្នុងយោធាបម្រុងអស់រយៈពេល១២ឆ្នាំ នេះបើយោលទៅតាមសេវាកម្ម Huynh ដែលជាប្រតិបត្តិករជំនាញវីស្វកម្មដែលបានចាកចេញពី Marine អស់រយៈពេល៤ឆ្នាំ៕