ក្រោយពីមានការឆាបឆេះនូវផ្ទះឈើរបស់ប្រជាពលរដ្ឋមួយខ្នងស្ថិតនៅ ភូមិចុង ឃុំពោធ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដោយសារកំហុសអចេនារបស់ក្មេងប្រុសម្នាក់ដោយការការអុចធូកនៅថ្ងៃសិលមុនពេលកើតហេតុ។ តាមប្រភពព័ត៌មាននៅតាមមូលដ្ឋានបានអោយដឹងថា ក្មេងប្រុសវ័យជំទង់ អាយុ១៦ឆ្នាំម្នាក់ ដែលជាកូនទោលនៅក្នុងគ្រួសារបានធ្វើការធុចធូកនៅថ្ងៃសិល រួចក៏បានធ្វើដំណើរទៅស្នាក់អាស្រ័យជាមួយម្តាយមីញ ដើម្បីស្នើរសុំថវិការខ្លះៗដើម្បីធ្វើដំណើរទៅរស់នៅក្នុងទីក្រុងភ្នំពេញ ដើម្បីជួយជ្រំជ្រែងសេដ្ឋកិច្ចក្រុមគ្រួសារ។ គួរបញ្ជាក់ផងដែរថា ម្តាយរបស់ក្មេងប្រុសកំសត់ម្នាក់នេះ ពុំមានស្មារតីនឹងនរដូចជាមនុស្សទូទៅនោះទេ ចំណែកឯឪពុកវិញបាននឹងកំពុងរស់នៅនិងធ្វើការចំណាកស្រុកនៅឯប្រទេសថៃ ដើម្បីជួយគ្រួសារសម្រាលទុក្ខក្រុមគ្រួសារ។ ដោយការអាណិតអាសូរយ៉ាងក្រៃលែងពីសំណាក់ថ្នាក់ដឹងនាំប្រកបទៅដោយមេត្តាធម៌ លោក នួន ថូ ប្រធានក្រុមប្រឹក្សាស្រុក តំណាង ឯកឧត្តម ជាម ប៉េអា ព្រមទាំងលោក ថុង សុខន ប្រធានគណបក្សឃុំ និងក្រុមការងារ បាននាំនៅមូលដ្ឋានផ្ទាល់ បានចុះជួយដល់ក្រុមគ្រួសាររងគ្រោះ ដែលមានដូចជា អង្ករចំនួន៤០គីឡូក្រាម និងថវិការចំនួន ១,១០០,០០០ រៀល ដែលទទួលបានពីសប្បុរសជនដែលមានរាយនាមដូចខាងក្រោម៖
១. ឯកឧត្តម ជាម ប៉េអា ២០០,០០០៛
២.លោកបណ្ឌិត លី រិទ្ធ ២០០,០០០៛
៣.លោក នួន ថូ ១០០,០០០៛
៤.ក្រុមប្រឹក្សាឃុំព្រដេីមថ្នឹង និងស្មៀនឃុំ ៦០,០០០៛
៥.លោកគាម ហាន ២០$
៦.កញ្ញា ផាន ស្រី រ័ត្ន ១៥$
៧.កុមារា ជាម គជ់ពិនសក្ដា (កូនប្រុសឯកឧត្តម ជាម ប៉េអា) ១០០,០០០៛
៨.លោក ប៉ែន រស្មីពេជ្យ ១៥$
៩.លោក ឃុន វុត្ថា ៣០$
១០.លោកស្រី សយ សុទ្ធាវី ១០$
១១.លោកស្រី អេីប ស៊ាងហេង ១០$
១២. លោកមេភូមិព្រៃដេីមថ្នឹងទាំង៤ ភូមិ ៤០,០០០៛
នៅក្នុងចំណោមសប្បុរសជនខាងលើទៀតសោត ក៏មាននូវការចូលរួមដ៏ថ្លៃថ្លាពី សំណាក់កុមារា ចិត្តបុណ្យ ជាម គជ់ពិនសក្ដា ដែលជាបុត្របង្តើតរបស់ ឯកឧត្តម ជាម ប៉េអា បានប្រមូលនូវថវិការសន្សំផ្ទាល់ខ្លួនដែលនៅសេះសល់ពីការសិស្សារបស់ខ្លួន ដើម្បីជួយដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយសារអគ្គីភ័យខាងលើផងដែរ។ ថ្វិត្បិត កុមារា ជាម គជ់ពិនសក្ដា ស្ថិតនៅវ័យសិស្សានិងមិនទាន់ពេញវ័យក៏ពិតមែន តែដោយសារការដឹងនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ បានរីកសាយភាយនូវសេចក្តីសុខសន្តិភាព ទៅដល់យុវជននិងក្មេងជំនាន់ក្រោយអោយចេះជួយអាស្រ័យគ្នាគ្នាគ្រាមានអាសន្ន ដើម្បីរក្សាបាននូវសេចក្តីសុខស្ថេរភាពជានិរន្តន៏។ ជាចុងក្រោយសូមថ្លែងអំណរគុណទៅដល់ ឯកឧត្តម លោកបណ្ឌិត លោក លោកស្រី នាងកញ្ញា ជាសប្បុរសជនដែលបានជួយដល់គ្រួសារងគ្រោះ សូមគោរពជូនពរដល់ ឯកឧត្តម លោកបណ្ឌិត និងសប្បុសជន ទាំងអស់ នូវពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីអាកខានឡើយ ៕
អត្ថបទដោយ ណាន់សំណាង