BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គ្រញ៉ូងចំនួន ៤ដើម មានអាយុប្រមាណ៥០ឆ្នាំ ត្រូវគេលួចកាប់ នៅខេត្តសៀមរាប

ថ្ងៃសុក្រ, 17 ខែមិថុនា 2022 10:52  លាង ឡា

2022-06-17 10.47.05

សៀមរាប៖ ដើមគ្រញ៉ូង មានអាយុកាលប្រមាណ៥០ឆ្នាំ ចំនួន៤ដើម នៅក្នុងខេត្តសៀមរាប ត្រូវបានជនមិនស្គាល់មុខ លួចកាប់ នៅក្នុងចម្ការពូជឈើគ្រញ៉ូង ស្ថិតនៅភូមិសាស្ត្រ ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានឱ្យដឹងនៅក្នុងលិខិតមួយ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ថា នាពេលថ្មីៗកន្លងមកនេះ មានជនខិលខូចមិនស្គាល់អត្តសញ្ញាណ បានចូលលួចកាប់ដើមឈើពូជគ្រញ៉ូង ចំនួន៤ដើម ដែលមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយ ដែលជាបទល្មើសឧក្រឹដ្ឋបង្កការបាត់បង់ទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋដ៏មានតម្លៃ នៅក្នុងចម្ការពូជឈើគ្រញ៉ូងដែលមានទំហំ ១.៨៨០ហិកតា ស្ថិតនៅភូមិសាស្ត្រ ឃុំកន្ទួត ស្រុកស្វាយលើ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

2022-06-17 10.46.56

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានឱ្យដឹងថា តំបន់នេះ ត្រូវបានគ្រប់គ្រង និងអភិវឌ្ឍតាំងពីឆ្នាំ២០០១ ក្នុងគោលបំណងថែរក្សាជីវចម្រុះ អភិរក្សធនធានសេនេទិចព្រៃឈើ តំបន់លំហែកម្សាន្ត និងសម្រាប់ស្រាវជ្រាវវិទ្យា សាស្ត្រ។

តំបន់នេះដែរ មានសក្តានុពលធនធានព្រៃឈើដ៏មានតម្លៃ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ចេញប្រកាសលេខ៦០២ ប្រក.កសកទទួលស្គាល់ ជាតំបន់ស្តារ និងអភិវឌ្ឍន៍ព្រៃឈើ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់សាធារណៈជន ដែលបានស្គាល់ ដឹង ដំណឹងពាក់ព័ន្ធនិងជនល្មើស ឱ្យរាយការណ៍ និងផ្តល់ព័ត៌មាន ដល់សមត្ថកិច្ច រហូតឈានទៅចាប់ជនល្មើស នោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នឹងជូនរង្វាន់ជាប្រាក់ចំនួន ១.០០០ដុល្លារ៕

2022-06-17 10.47.00

2022-06-17 10.47.10


 


ថ្ងៃសុក្រ, 17 ខែមិថុនា 2022 10:52  លាង ឡា