ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី លើគម្រោងវិនិយោគចំនួន៦ ដែលមានទំហំទឹកប្រាក់ប្រមាណ១០៥លានដុល្លារអាមេរិក ខណៈគម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារ បានជាង១០០០កន្លែង។
តាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះថា គម្រោងដែលបានសម្រេចចុះបញ្ជីទាំង៦ រួមមាន៖
១. BAOSTEEL CAN MAKING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រ ផលិតសំបកកំប៉ុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥០,៧លានដុល្លារអាម៉េរិក នឹងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។
២. GTV MOTOR CO., LTD. គម្រោងបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក នឹងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។
៣. GLOTEC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដើមឫស្សី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាម៉េរិក នឹងអាចបង្កើតការងារបានចំនួន ១៤១កន្លែង។
៤. ECKL PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក នឹងអាចបង្កើតការងារបានចំនួន ២៣៤កន្លែង។
៥. KONDA FURNITURE CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម (គ្រោងធ្វើពីអាលុយមីញ៉ូម ដែក និងជ័រ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាម៉េរិក នឹងអាចបង្កើតការងារបានចំនួន ២៥៣កន្លែង។
និងទី៦. K FINE (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A ផ្លូវពៅរតនា ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក នឹងអាចបង្កើតការងារបានចំនួន ១.២២០កន្លែង៕