BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំអឺរ៉ុបបានលើឡើងអំពីទស្សនវិស័យសំរាប់អ៊ុយក្រែនក្នុងទស្សនកិច្ចលើកទី១ចាប់តាំងពីមានសង្រ្គាម

ថ្ងៃសុក្រ, 17 ខែមិថុនា 2022 08:40  គុន ច័ន្ទរដ្ឋា

2022-06-17 08.36.41

CNA-

មេដឹកនាំអាល្លឺម៉ង់ បារាំងនិងអុីតាលី ទាំងអស់គ្នាដែលធ្លាប់បានរិះគន់ដោយទីក្រុង Kyiv ពីអតីតកាលចំពោះការគាំទ្រដែលហាក់ដូចជាមានការប្រុងប្រយ័ត្នខ្លាំងពេក  បានមកធ្វើទស្សនកិច្ចនៅទីក្រុង Kyiv កាលពីថ្ងៃព្រហស្បតិ៍និងបានស្នើរផ្តល់នូវក្តីសង្ឃឹមជាសមាជិកនៃសហគមន៍អឺរ៉ុបចំពោះប្រទេសមួយដែលបានស្នើរសុំនូវអាវុធដើម្បីទប់ទល់ជាមួយការឈ្លានពានរបស់រុស្សី។ ស្នូរស៊ីរ៉ែនបានបន្លឺឡើងនៅលើអាកាសក្នុងទីក្រុង Kyiv ខណៈដែលទស្សនកិច្ចដោយលោកប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺម៉ង់ Olaf Scholz និងនាយករដ្ឋមន្ត្រីអុីតាលី Mario Draghi បានចាប់ផ្តើម ហើយមេដឹកនាំទាំងនោះបានធ្វើដំណើរជុំវិញនៅទីក្រុងជិតៗដែលខ្ទេចខ្ទាំដោយសារសង្រ្គាម។

បន្ទាប់ពីបានជជែកជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky មេដឹកនាំទាំងនោះបានផ្តល់សញ្ញាថា អ៊ុយក្រែនគួរតែត្រូវបានផ្តល់ឋានៈជាបេក្ខជនសំរាប់សមាជិកសហគមន៍អឺរ៉ុប ដែលជាកាយវិការជានិម្មិត្តរូបមួយដែលនឹងទាញទីក្រុង Kyiv ឲ្យកាន់តែចូលទៅជិតប្លុកសេដ្ឋកិច្ចមួយនេះ។ Scholz បាននិយាយថា អាល្លឺម៉ង់បានទទួលយកជនភៀសខ្លួនអ៊ុយក្រែន ៨០០,០០០ នាក់ ដែលបានរត់គេចចេញពីទំនាស់ហើយថានឹងបន្តគាំទ្រអ៊ុយក្រែនយ៉ាងយូរតាមតែគេត្រូវការ។ “អ៊ុយក្រែនជាសមាជិកគ្រួសារអឺរ៉ុប” លោកនិយាយ។

2022-06-17 08.36.52

នៅលើសមរភូមិ មន្ត្រីអ៊ុយក្រែនបាននិយាយថាកងកម្លាំងរបស់ពួកគេនៅតែទប់ទល់ប្រឆាំងទៅនឹងការបាញ់ផ្លោងយ៉ាងខ្លាំងរបស់កងទ័ពរុស្សីនៅទីក្រុងភាគខាងកើតនៃ Sievierodonetsk  និងបានបរិយាយអំពីការរុលទៅមុខថ្មីៗក្នុងការវាយបកនៅប៉ែកខាងត្បូង។ ប៉ុន្តែពួកគេបាននិយាយថាសមរភូមិមុខទាំង២ដ៏សំខាន់នេះវាអាស្រ័យទៅលើការទទួលបានបន្ថែមទៀតនូវជំនួយយោធាពីលោកខាងលិច ជាពិសេសកាំភ្លើងផ្លោងដើម្បីទប់ទល់នឹងការផ្លោងដ៏ខ្លាំងក្លារបស់កងទ័ពរុស្សី។ "យើងអបអរសាទរនូវការគាំទ្រដែលមានរួចមកហើយផ្តល់ដោយដៃគូររបស់យើង" យើងរំពឹងថានឹងមានការបញ្ជូនមកថ្មីទៀតនូវអាវុធធុនធ្ងន់។

"វាមានទំនាក់ទំនងស្នូលដោយផ្ទាល់ អាវុធដែលមានឥទ្ធិពលដែលយើងបានទទួលបន្ថែមទៀត វាកាន់តែលឿនដែលយើងអាចរំដោះប្រជាពលរដ្ឋនិងទឹកដីរបស់យើង" លោកបាននិយាយ។ Macronបាននិយាយថា បារាំងនឹងពន្លឿននូវការបញ្ជូនអាវុធទៅកាន់ទីក្រុង Kyiv ខណៈដែលកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិ NATO នៅក្នុងទីក្រុង Brussels បានអះអាងថានឹងបញ្ជូនអាវុធបន្ថែមទៀតសំរាប់អ៊ុយក្រែន ហើយក៏បានរៀបចំផែនការដើម្បីពង្រឹងសម្ព័នមិត្តដែលដឹកនាំដោយអាមេរិកនៅស្លាបខាងកើតអឺរ៉ុប។

2022-06-17 08.36.46


 


ថ្ងៃសុក្រ, 17 ខែមិថុនា 2022 08:40  គុន ច័ន្ទរដ្ឋា