BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនប្តេជ្ញាចិត្តគាំទ្ររុស្សី នាំឲ្យអាមេរិកក្រហល់ក្រហាយ

ថ្ងៃព្រហស្បតិ៍, 16 ខែមិថុនា 2022 16:09  គុន ច័ន្ទរដ្ឋា

chinese-president-xi-jinping-has-described-vladimir-putin-as-his-best-friend-and-the-partnership-between-moscow-and-beijing-is-moving-beyond-mere-economic-cooperation-1563960848660-2

Beijing-

លោកប្រធានាធិបតី Xi Jing Ping កាលពីថ្ងៃព្រហស្បតិ៍ បានធានាចំពោះលោកប្រធានាធិបតី Vladimir Putin អំពីការគាំទ្ររបស់ចិនលើសន្តិសុខនិងបូរណភាពដែនដីរបស់រុស្សី ដែលនាំឲ្យទីក្រុងវ៉ាស៊ិនតោនធ្វើការព្រមានចំពោះក្រុងប៉េកាំងថា បានប្រថុយប្រថានងាកទៅរកជ្រុងមួយ ដែលខុសជាប្រវត្តិសាស្ត្រ។ ចិនបានបដិសេធក្នុងការថ្កោលទោសទីក្រុងមូស្គូ ចំពោះការវាយលុកជាទ្រង់ទ្រាយធំខាងយោធាទៅលើអ៊ុយក្រែន និងត្រូវបានចោទប្រកាន់ក្នុងការផ្តល់នូវការគាំទ្រផ្នែកការទូតចំពោះរុស្សី ដោយរិះគន់មកលើការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងការផ្តល់អាវុធទៅឲ្យទីក្រុង Kyiv ។

"ចិនមានឆន្ទះនឹងបន្តនូវការផ្តល់នៃការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហារុស្សីដែលពាក់ព័ន្ធទៅនឹងផលប្រយោជន៍ស្នូល ដែលជាការព្រួយបារម្ភដ៏ធំដូចជា រឿងសន្តិសុខនិងបូរណភាពដែនដី" ប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ដោយដកស្រង់សម្តីលោក Xi ដែលបាននិយាយទូរស័ព្ទជាមួយលោកប្រធានាធិបតី Putin ។ នេះគឺជាការសន្ទនាតាមទូរស័ព្ទជាលើកទី២ ដែលបានរាយការណ៍រវាងមេដឹកនាំទាំង២ ចាប់តាំងពី Putin បានរៀបចំការឈ្លានពានរបស់លោកទៅលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ បើយោលទៅតាម CCTV លោក Xi បានកោតសរសើរនូវកម្លាំងចលករដ៏ល្អនៃការអភិវឌ្ឍន៍ក្នុងទំនាក់ទំនងទ្វេរភាគីចាប់តាំងតែពីដើមឆ្នាំនៃការច្របូកច្របល់ និងការផ្លាស់ប្តូរនៃពិភពលោក។

"ទីក្រុងប៉េកាំងមានឆន្ទះនឹងពង្រឹងនូវកិច្ចសហការណ៍ជាយុទ្ធសាស្ត្រដ៏រឹងមាំរវាងប្រទេសទាំង២" Xi ត្រូវបានគេរាយការណ៍មកថា បាននិយាយដូច្នេះ។ ទីក្រុងក្រឹមឡាំងបាននិយាយថា មេដឹកនាំប្រទេសទាំង២ បានយល់ព្រមនឹងជំរុញនូវកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ចនៅក្នុងការប្រឈមទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចខុសច្បាប់របស់លោកខាងលិច។ "មានការយល់ព្រមថា នឹងពង្រីកកិច្ចសហប្រតិបត្តិការណ៍ផ្នែកឋាមពល ហិរញ្ញវត្ថុ ឧស្សាហកម្ម ការដឹកជញ្ជូននិងផ្នែកផ្សេងទៀត ធ្វើការពិចារណាទៅលើស្ថានភាពនៅក្នុងសេដ្ឋកិច្ចពិភពលោក ដែលបានក្លាយទៅជាសភាពស្មុគ្រស្មាញដោយសារតែការដាក់ទណ្ឌកម្មខុសច្បាប់របស់លោកខាងលិច" វិមានក្រឹមឡាំងបាននិយាយ។

ប៉ុន្តែសហរដ្ឋអាមេរិកបានធ្វើការថ្លឹងថ្លែងភ្លាមៗ ដោយស៊កសៀតពាក្យសំដីយ៉ាងត្រជាក់ទៅកាន់ទីក្រុងប៉េកាំង ដែលបញ្ចេញនូវចំណងទាក់ទងជាមួយទីក្រុងមូស្គូ។ ចិនបានអះអាងថា ប្រកាន់នូវអព្យាក្រិតភាព ប៉ុន្តែអាកប្បកិរិយាបានបញ្ជាក់ច្បាស់ថា ខ្លួននៅតែវិនិយោគយ៉ាងជិតស្និទ្ធចំណងទាក់ទងជាមួយរុស្សី អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយ។ ទីក្រុងវ៉ាស៊ីនតោន “បានកំពុងតាមមើលសកម្មភាពរបស់ចិនយ៉ាងដិតដល់” រួមបញ្ចូលទាំងអស់រយៈពេលជិត៤ខែ ក្នុងសង្រ្គាមរុស្សីលើអ៊ុយក្រែន មហាយក្សអាស៊ីមួយនេះនៅតែបន្តបន្ទរយុទ្ធនាការឃោសនានៅជុំវិញពិភពលោក និងបានផ្តល់ជាយោបល់ថាភាពចម្រូងចម្រាស់របស់ទីក្រុងមូស្គូនៅក្នុងអ៊ុយក្រែនត្រូវបានគេរៀបចំ មន្ត្រីបាននិយាយ៕


ថ្ងៃព្រហស្បតិ៍, 16 ខែមិថុនា 2022 16:09  គុន ច័ន្ទរដ្ឋា