BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកបញ្ជូនជំនួយយោធា១ពាន់លានដុល្លារអាមេរិកទៅកាន់អ៊ុយក្រែនបន្ថែមទៀត

ថ្ងៃព្រហស្បតិ៍, 16 ខែមិថុនា 2022 08:39  គុន ច័ន្ទរដ្ឋា

1000 (6) (1) (1)

Washington ,AP-

សហរដ្ឋអាមេរិកបានប្រកាសថាខ្លួននឹងបញ្ជូនជំនួយយោធាចំនួន១ពាន់លានដុល្លារអាមេរិកបន្ថែមទៀតទៅកាន់អ៊ុយក្រែន ខណៈដែលអាមេរិកនិងសម្ព័ន្ធមិត្តបានផ្គត់ផ្គង់អាវុធដែលមានរយៈចម្ងាយឆ្ងាយ ពួកគេបាននិយាយថានឹងអាចធ្វើឲ្យមានភាពខុសគ្នានៅក្នុងការប្រយុទ្ធដល់កងកម្លាំងអ៊ុយក្រែន ដែលមានចំនួនកងទ័ពនិងអាវុធតិចជាងកម្លាំងឈ្លានពានរុស្សី។ លោកប្រធានាធិបតី Joe-Biden និងមេដឹកនាំសន្តិសុខជាតិជាន់ខ្ពស់បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនិងបញ្ជូនយ៉ាងឆាប់រហ័សបំផុតដែលអាចធ្វើទៅបានដើម្បីអ៊ុយក្រែនបានទទួលនូវអាវុធសំខាន់ៗដើម្បីប្រយុទ្ធ ទោះបីជាមន្ត្រីអ៊ុយក្រែនបានតវ៉ាថាពួកគេត្រូវការអាវុធបន្ថែមទៀត យ៉ាងឆាប់រហ័សដើម្បីរស់បាន។

កញ្ចប់ជំនួយជាចុងក្រោយ សហរដ្ឋអាមេរិកបាននិយាយថា រួមទាំងទម្រមីស៊ីលប្រឆាំងនាវា, Howitzers និងគ្រាប់ជាច្រើននៃប្រព័ន្ធ HIMARS ដែលកងកម្លាំងអាមេរិក កំពុងហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែនក្នុងពេលបច្ចប្បន្នបន្តទៅទៀត។ ទាំងអស់នោះគឺជាប្រព័ន្ធអាវុធដ៏សំខាន់ ដែលមេដឹកនាំអ៊ុយក្រែនបានសំណូមពរជាបន្ទាន់ ខណៈដែលពួកគេបានប្រយុទ្ធដើម្បីពន្យឺតរុស្សីឲ្យជាប់គាំង តែផ្ទុយទៅវិញពួករុស្សីបានសំរុកចូលមកឈ្លានពានតំបន់ Dobas  ភាគខាងកើត។ "លោកឧត្តមសេនីយ៍ Milley និងខ្ញុំមានការប្រឆាំងគ្នាជាច្រើនដង ហើយបើសិនជាអ្នកមានការប៉ះទង្គិចគ្នាច្រើនដង អ្នកមិនអាចមានអ្វីគ្រប់គ្រាន់នោះទេ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin បាននិយាយនៅក្នុងសន្និសិទ្នកាសែតនៅក្នុងទីក្រុង Brussels ដោយនិយាយយោងទៅរកឧត្តមសេនីយ៍ Mark Milley "។

“ខ្ញុំយល់ច្បាស់ណាស់ថា តើជនជាតិអ៊ុយក្រែនមកពីណា ហើយយើងនឹងប្រយុទ្ធយ៉ាងខ្លាំងជាទីបំផុតក្នុងការផ្តល់ឲ្យពួកគេនូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ”។ HIMARS និងប្រព័ន្ធប្រឆាំងនឹងនាវាគឺជាអាវុធដែលមានរយៈចម្ងាយឆ្ងាយ ដែលអាចធ្វើឲ្យការប្រយុទ្ធមានភាពខុសគ្នា Milley បាននិយាយដោយបន្ថែមទៀតថាអ៊ុយក្រែនត្រូវតែបង្ហាត់ទ័ពអ៊ុយក្រែនក្នុងរយៈពេល២ទៅ៣សប្តាហ៍ដើម្បីប្រើប្រាស់អាវុធទាំងនោះ។ “បើសិនជាពួកគេប្រើប្រាស់អាវុធបានត្រឹមត្រូវ នឹងជ្រើសរើសមនុស្សបានត្រឹមត្រូវ ពួកគេនឹងមានសមត្ថភាពចាប់បាននូវមុខព្រួញដែលនឹងធ្វើឲ្យមានភាពខុសគ្នាក្នុងការប្រយុទ្ធ” លោកនិយាយ ប៉ុន្តែលោកបានកត់សំគាល់ថាចំនួនទាំងអស់នេះធ្វើឲ្យរុស្សីពេញចិត្ត។

“ក្នុងការពាក់ព័ន្ធទៅនឹងកាំភ្លើងផ្លោង ពួកគេមានចំនួនតិច កងទ័ពតិច” សំរាប់កងកម្លាំងអ៊ុយក្រែន។ ជំនួយនេះគឺជាផ្នែកមួយដ៏ធំនៃអាវុធនិងយុទ្ធោបករណ៍ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម។ Biden បាននិយាយជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky តាមទូរស័ព្ទប្រហែលជា៤០នាទីកាលពីថ្ងៃពុធ បាននិយាយផងដែរថា សហរដ្ឋអាមេរិកនឹងបញ្ជូន២២៥លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀតផ្នែកមនុស្សធម៌ក្នុងការផ្តល់ទឹកសំរាប់បរិភោគ គ្រឿងបរិក្ខាពេទ្យ ម្ហូបអាហារ ថែររក្សារសុខភាព ជំរក និងលុយសំរាប់គ្រួសារដើម្បីទិញសម្ភារៈសំខាន់ៗ។


ថ្ងៃព្រហស្បតិ៍, 16 ខែមិថុនា 2022 08:39  គុន ច័ន្ទរដ្ឋា