BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនក្រុមឆបោកតាំងខ្លួនជា ឯកឧត្តម ឬឧកញ៉ា ដើរលក់ម៉ាស៊ីនភ្លើងតាមជនបទ

ថ្ងៃពុធ, 15 ខែមិថុនា 2022 11:18  លាង ឡា

2022-06-15 11.14.25

ខេត្តសៀមរាប ៖ ជនសង្ស័យជាក្រុមឆបោក ចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនក្រោយពេលពួកគេបានរៀបចំផែនការនិងធ្វើសកម្មភាពដើរលក់ម៉ាស៊ីនភ្លើងបោកប្រាស់ពលរដ្ឋនៅជនបទ។

អធិការដ្ឋាននគរបាលក្រុងសៀមរាបបានឱ្យដឹងថា ក្រុមជនឆបោក ដើរលក់ម៉ាស៊ីនភ្លើង ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១. ឈ្មោះ សុះ សាលី អាយុ ៥២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៣ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ ,២. ឈ្មោះ មឿន សារ៉ាវី ហៅ សឿន សាវី  អាយុ ៥០ឆ្នាំ មុខរបរ យោធាព្យួឈ្មោះ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ៣. ឈ្មោះ ទីន លី អាយុ ៥៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិច្រាំងចំរះទី២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌអូរឫស្សី ៤. ឈ្មោះ ឈុន សុជា ហៅ ហ៊ុយ អាយុ៤៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល និងទី៥. ឈ្មោះ ស្មាន ស្មាអែល អាយុ ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល ។ចំណែកឯជនរងគ្រោះឈ្មោះ រឹត សា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។

2022-06-15 11.14.30

សមត្ថកិច្ចបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ក្រុមជនសង្ស័យបានជិៈរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២R-៤១៧៩ ដើរលក់ម៉ាស៊ីនភ្លើង នៅក្នុងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប។

នៅក្នុងសកម្មភាពនេះ ពួកគេបានតាំងខ្លួនជាឯកឧត្តម ឬឧកញ៉ា ហើយចូលទៅផ្ទះជនរងគ្រោះឈ្មោះ រឹត សា រួចប្រាប់ថា មានម៉ាស៊ីនភ្លើងលក់ ដែលតម្លៃដើម១២០០ដុល្លារ តែពួកគេលក់តែ៧០០ដុល្លារប៉ុណ្ណោះ ដើម្បីយកលុយទិញស្រាផឹក ប៉ុន្តែជនរងគ្រោះមិនព្រមទិញ ក៏ធ្លាក់ថ្លៃ ក្នុងតម្លៃ៤០០ដុល្លារ តែជនរងគ្រោះមិនទិញទៀត។ បន្ទាប់មកជនសង្ស័យ បានលួងលោមជនរងគ្រោះ ដោយបក្ខពួកបាននាំជនរងគ្រោះទៅយកប្រាក់ បានចំនួន ២៧០ដុល្លារ ខណៈពេលដែលនាំជនរងគ្រោះទៅយកប្រាក់ ស្រាប់តែក្រុមជនសង្ស័យម្នាក់ទៀត បានប្រាប់ទៅប្អូនប្រុសរបស់ជនរងគ្រោះថា (បងឯងខ្វះលុយអោយថែមស្រាបៀ ចំនួន១៥កេះ )ហើយប្អូនជនរងគ្រោះក៏ជួយលើកដាក់រថយន្តជនសង្ស័យ។ ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបាននាំគ្នាបើករថយន្តគេចខ្លួនបាត់អស់ ទើបជនរងគ្រោះដឹងខ្លួនចាញ់បោកគេ ក៏ប្តឹងសមត្ថកិច្ច រហូតឈានដល់ការឃាត់ខ្លួនតែម្តង។

ជនសង្ស័យបានសារភាពពីផែនការរបស់ខ្លួន ក្នុងការឆបោកប្រជាពលរដ្ឋ ដើម្បីយកប្រាក់ចែកគ្នាចាយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

2022-06-15 11.14.34


 


ថ្ងៃពុធ, 15 ខែមិថុនា 2022 11:18  លាង ឡា