Geneva-
ការវាយប្រហារណាមួយរបស់ចិនទៅលើតៃវ៉ាន់នឹងមានផលប៉ះពាលយ៉ាងធំដល់លំហូរពាណិជ្ជកម្មពិភពលោកជាងសង្រ្គាមនៅអ៊ុយក្រែន អ្នកចរចារអំពីពាណិជកម្មជាន់ខ្ពស់ម្នាក់នៅទីក្រុងតៃប៉ិបានប្រាប់ Reuters កាលពីថ្ងៃអង្គារ ដោយនិយាយថាវានឹងនាំឲ្យមានការខ្វះខាតនូវ Chips ដែលជាផលិតផលមិនទាន់សម្រេច។ ការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនក្នុងខែកុម្ភៈបានធ្វើឲ្យតម្លៃទំនិញឡើងថ្លៃយ៉ាងខ្ពស់ និងការហាមឃាត់នូវការនាំចេញម្ហូបអាហារ ដែលនាំឲ្យមានការព្រួយបារម្ភនូវការអត់ឃ្លាននៅក្នុងប្រទេសដែលក្រីក្រ JohnDeng បាននិយាយ បើសិនជាចិនវាយប្រហារតៃវ៉ាន់, ។
សក្តានុពលនៃនៃការរំខានអាចនឹងមានភាពអាក្រក់អាក្រីខ្លាំងមែនទែន ដោយលោកបាននិយាយថាការពឹងពាក់អាស្រ័យរបស់ពិភពលោកលើតៃវ៉ាន់ក្នុងការប្រើប្រាស់ Chips ក្នុងយានជំនិះអគ្គីសនីនិងទូរស័ព្ទចល័ត។ ការរំខានទៅដល់ចរន្តផ្គត់ផ្គង់នៃពិភពលោក ការរំខានទៅដល់របៀបរៀបរយនៃសេដ្ឋកិច្ចអន្តរជាតិ និងឱកាសនៃការរីកលូតលាស់វានឹងមានច្រើនមែនទែន ច្រើនជាងមួយនេះទៅទៀត “លោកបានប្រាប់ Reuters នៅក្នុងកិច្ចសម្ភាសន៍នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីនៃអង្គការពាណិជ្ជកម្មពិភពលោក នៅក្នុងទីក្រុងហ្សឺណែវ វានឹងមានការខ្វះខាតនូវចរន្តផ្គត់ផ្គង់ទូទាំងពិភពលោក”។
រដ្ឋាភិបាលទីក្រុងតៃប៉ិ បានរាយការណ៍ថា គ្មានសញ្ញានៃការវាយប្រហារក្នុងពេលខាងមុខពីប្រទេសចិននោះទេ ប៉ុន្តែតៃវ៉ាន់បានលើកឡើងនៃការប្រកាសកំរិតភាពអាសន្ន ចាប់តាំងពីរុស្សីបានចូលឈ្លានពានអ៊ុយក្រែន ដោយព្រួយបារម្ភពីបំណងរបស់ចិន។ រដ្ឋាភិបាលចិនបាននិយាយថា គេចង់បានការបង្រួបបង្រួមដោយសន្តិភាព ប៉ុន្តែបានរក្សារសិទ្ធនូវជម្រើសដ៏ទៃទៀតសំរាប់តៃវ៉ាន់ ដែលចាត់ទុកតៃវ៉ាន់ថាជាខេត្តរបស់ចិន ដែលជាទស្សនៈរបស់រដ្ឋាភិបាលដែលចេញពីប្រជាធិបតេយ្យក្នុងក្រុងតៃប៉ិបានប្រឆាំងដាច់ខាត។
តៃវ៉ាន់បានគ្របដណ្តប់ទៅលើទីផ្សារពិភពលោកនៃផលិតផល គឺ Chips ដែលមានការជឿនលឿនជាងគេនិងការនាំចេញរបស់គេដែលមានតម្លៃរហូតដល់ទៅ ១១៨ពាន់លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ទិន្នន័យរបស់គេបានបង្ហាញ។ Deng សង្ឃឹមថានឹងកាត់បន្ថយ៤០%ហ៊ុននៃការនាំចេញដែលចូលទៅប្រទេសចិន។តៃវ៉ាន់ដែលបានចូលរួមក្នុងការដាក់ទណ្ឌកម្មទៅលើរុស្សីជាមួយលោកខាងលិច បានចូលរួមក្នុងការសាទរជាមួយនឹងប្រតិភូរបស់អ៊ុយក្រែននៅក្នុងអង្គការ ពាណិជកម្មពិភពលោកកាលពីថ្ងៃអាទិត្យ។