BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បំបែកសំណុំរឿងលួចលុយ១៥ម៉ឺនដុល្លារ ឃាត់ខ្លួនជនជាតិចិន២នាក់

ថ្ងៃពុធ, 15 ខែមិថុនា 2022 10:41  លាង ឡា

2022-06-15 10.36.15

ភ្នំពេញ៖ ជនជាតិចិន ចំនួន២នាក់ ត្រូវបាននគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ឃាត់ខ្លួន ក្រោយពេលពយកគេបានធ្វើសកម្មភាពលួចប្រាក់ចំនួន១៥០,០០០ដុល្លារ កាលពីពេលថ្មីៗកន្លងទៅនេះ នៅត្រង់ចំណុចខាងមុខផ្សារទំនើបមួយកន្លែងស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ WEI JING YUN ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន និងឈ្មោះ QING YUI YUN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន។ពួកគេត្រូវបានឃាត់ខ្លួននៅត្រង់ចំណុចផ្លូវ២៨៩កែងផ្លូវ៥១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីយកមកធ្វើការសាកសួរ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានដកហូតសម្ភារមួយចំនួន រួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FR-5515 -ទូរសព្ទចំនួន០២គ្រឿង ម៉ាក OPPO ពណ៌ខៀវ និងម៉ាកVIVO ពណ៌ផ្កាឈូក-កូនកាំបិតស្នៀតចំនួន០២ -តួឡឺវិស ចំនួន០១-សោរកាច់ អក្សរT ចំនួន០៣ (ទុកសម្រាប់កាច់សោរទ្វាររថយន្ត-សោរចិញ្ជៀន លេខ៨-៩ ចំនួន០២ និងមេដែកចំនួន០១។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២២ មានករណីលួចប្រាក់ចំនួន១៥០,០០០ដុល្លារ នៅត្រង់ចំណុចខាងមុខផ្សារទំនើបឈ្មោះ សឺជីហួរលាន ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

2022-06-15 10.36.20

2022-06-15 10.36.24


 


ថ្ងៃពុធ, 15 ខែមិថុនា 2022 10:41  លាង ឡា