BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួង​ទេសចរណ៍​ ចែកពានបរិស្ថានគ្មានផ្សងបារី​​ ដល់ម្ចាស់អាជីវកម្មចំនួន​៥៦​ កន្លែង​នៅកោះកុង​​

ថ្ងៃពុធ, 15 ខែមិថុនា 2022 10:04  មានជ័យ

2022-06-15 10.00.23

ពិធីចែកពាននេះ បាន​ធ្វើឡើងនៅ​ក្នុងសិក្ខាសាលា ​ដើម្បីលើកកម្ពស់សុវត្ថិភាព សុខុមាលភាពសកល ម្សិលមិញនា​​ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២​នេះ ​ក្រោមអធិបតីលោក ហោ សារុន រដ្ឋលេខាធិ​ការ ក្រសួងទេសចរណ៍ និងមានការចូលរួមពីលោក ស្រេង ហុង អភិបាលរងនៃគណៈអភិបា​លខេត្តកោះកុង​ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើន។

ថ្លែងនៅក្នុងពិធីនោះ លោក ស្រេង ហុង ​បានលើកឡើងថា ខេត្តកោះកុង ជាខេត្តមួយដែលសម្បូរ​ទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ជ្រោះជ្រង ជ្រលងដងអូរ ស្ទឹង ព្រែកជាច្រើន ដែល​កត្តាទាំងអស់នេះ បានអំណោយផលទៅដល់ការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍បែបធម្មជាតិ ជាពិសេសខេត្តក៏មានឆ្នេរសមុទ្រវែងជាងខេត្តតំបន់ឆ្នេរទាំងបីទៀត ហើយត្រូវបានបញ្ចូល​ជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើសកលលោក ដែលត្រូវបានប្រសិទ្ធិនាមថា តារារះនាទិសនិរតី។

បើតាមលោក ស្រេង ហុង ​​ខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលដាក់ជាគោលដៅខេត្តអេកូទេសចរណ៍តំបន់ឆ្នេរផងដែរ។ រយៈពេល​២ឆ្នាំកន្លងមកនេះ វិស័យទេសចរណ៍របស់ពិភពលោក ក៏ដូចជាទេសចរណ៍កម្ពុជា បាននឹងកំពុងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរីករាលដាលជម្ងឺកូវីដ-១៩។ លោកថា ​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដាច់ខាត និងម៉ត់ចត់ ដ៏មានប្រសិទ្ធិភាព និង​ទាន់ពេលវេលាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសសគោលនយោបាយវ៉ាក់សាំងជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រទេសរបស់យើងអាចបើកដំណើរការឡើងវិញគ្រប់វិស័យ ក្នុងនោះ​ស្ថានភាពទេសចរណ៍បាន​ងើបឡើងគួរឱ្យកត់សំគាល់។

2022-06-15 10.00.19

​ក្នុងឱកាសនោះដែរ លោក​បាន​ថ្លែងអំណរគុណ​ចំពោះក្រសួងទេស​ចរណ៍ ក្រសួង​សុខាភិបាល និង​ដៃគូអភិវឌ្ឍន៍ ដែល​បានរៀបចំសិក្ខាសាលា និងពិធីចែកពានស្ដីពី “បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍” ដល់បណ្ដាអាជីវកម្ម សេវាកម្ម ដែលបានខិតខំអនុវត្ត បានត្រឹមត្រូវតាមសេចក្ដីណែនាំ​ ស្ដីពីបរិស្ថានគ្មានផ្សែងបារី ដល់​ម្ចាស់មូលដ្ឋានអាជីវកម្ម  សេវាកម្មទេស​ចរណ៍​ទូទាំងព្រះរាជាណាចក្រកម្ពុជា។​

លោកអភិបាលរងបញ្ជាក់ថា​ កម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងគ្រោះដោយផលិត​ផលថ្នាំជក់ផងដែរ ហើយ​អ្នក​គាំទ្រ និង​ប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំ​ ដែលបានចែង​ក្នុងអនុសញ្ញាត្រួតពិនិត្យថ្នាំជក់របស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិផល​ថ្នាំជក់។​​

ចំណែកលោក ហោ សារុន​ ​បានលើកឡើងថា បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យ​ទេសចរណ៍ មិន​ត្រឹមតែចូលរួម​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជា​ពលរដ្ឋ​ និងទេសចរប៉ុណ្ណោះទេ ថែមទាំង​ចូលរួមកាត់បន្ថយឱកាសនៃការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈការយក​ដៃមិនស្អាតទៅប៉ះមាត់នៅពេលជក់បារី និងការខូចខាត​សួត ដោយសារផ្សែងបារី​ ហើយ​បរិស្ថាន​គ្មាន​​ផ្សែងបារី ក្នុងវិស័យទេសចរណ៍ ក៏បាន​​ចូលរួម​ចំណែកយ៉ាងសំខាន់​ក្នុង​ធានា​​បានថា កម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតងផងដែរ។​

2022-06-15 10.00.28

បើតាមលោក ហោ សារុន ​ការផ្តល់ពាន និងប័ណ្ណសរសើរដល់ម្ចាស់អាជីវកម្ម​៥៦ កន្លែង លើសេវាកម្មទេសចរណ៍  ភោគជនីយដ្ឋាន និងអាហារដ្ឋាននេះ ដើម្បីកិច្ចសហការ អនុវត្តរបស់​អ្នកពាក់ព័ន្ធ បានល្អពីទប់ស្កាត់ការជក់បារី តាមតំបន់ទេសចរណ៍ ដែលត្រូវហាមប្រាម។​

គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២០ ដល់ឆ្នាំ២០២១ វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាពិភព​លោក បានទទួលរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដោយសារវិបត្តិជំងឺកូវីដ-១៩។ ក្នុងឆ្នាំ​២០២០ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៣ លាននាក់ ថយចុះ​៨០,២ភាគ​រយ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ជាមួយការបាត់បង់ប្រាក់ចំណូលប្រមាណ ៣ ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២១ វិញ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ​១៩ ម៉ឺននាក់ ថយចុះ​៨៥ ភាគរយ​ ធៀប​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕

2022-06-15 10.00.33

2022-06-15 10.00.37

2022-06-15 10.00.42


 


ថ្ងៃពុធ, 15 ខែមិថុនា 2022 10:04  មានជ័យ