BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កងកម្លាំងរុស្សីកាត់ផ្តាច់ផ្លូវជាចុងក្រោយចេញពីទីក្រុងភាគខាងកើតអ៊ុយក្រែន

ថ្ងៃអង្គារ, 14 ខែមិថុនា 2022 10:55  គុន ច័ន្ទរដ្ឋា

2022-06-14 10.54.37 (1)

Reuters-

កងកម្លាំងរុស្សីបានកាត់ផ្តាច់ផ្លូវជាចុងក្រោយសំរាប់ជំលៀសប្រជាពលរដ្ឋពីភាគខាងកើតអ៊ុយក្រែនទីក្រុង Sievierodonetsk មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយ  ខណៈដែលទីក្រុងក្រឹមឡាំងបានរុញច្រានដើម្បីសំរេចជោគជ័យនៅក្នុងតំបន់ Donbas។ ស្ពានជាចុងក្រោយឆ្ពោះទៅកាន់ទីក្រុងត្រូវបានបំផ្លាញ ដែលធ្វើឲ្យជនស៊ីវិលដែលនៅសេសសល់ជាប់នៅទីនោះនិងធ្វើឲ្យមានការពិបាកមិនអាចធ្វើទៅបាននូវការបញ្ជូនអំណោយមនុស្សធម៌ អភិបាលតំបន់ Sergi Gaidai បាននិយាយដោយបានបន្ថែមថា៧០%នៃទីក្រុងត្រូវបានកាន់កាប់ដោយរុស្សី។

អ៊ុយក្រែនបានចេញនៅការអំពាវនាវជាបន្ទាន់មួយសំរាប់អាវុធធុនធ្ងន់បន្ថែមទៀតពីលោកខាងលិចដើម្បីជួយការពារទីក្រុង Sievierodonetsk ដែលទីក្រុង Kyiv និយាយថា អាចនឹងទប់ទល់សមរភូមិដ៏សំខាន់នៃតំបន់ Donbas និងដំណើរការនៃសង្រ្គាមដែលបច្ចុប្បន្ននេះបានឈានចូលមកដល់ខែទី៤ហើយ។ កាលពីល្ងាចថ្ងៃច័ន្ទ លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថាសមរភូមិនៅ Donbas ខាងកើត អាចនឹងធ្លាក់ចូលទៅក្នុងសង្រ្គាមមួយដែលឃោឃៅជាងគេនៅក្នុងប្រវត្តិសាស្ត្រអឺរ៉ុប ដែលរួមមានខេត្ត Luhansk និង Donetsk ដែលកាន់កាប់ដោយពួកបំបែករដ្ឋរុស្សី។

"សំរាប់ពួកយើង តម្លៃនៃសមរភូមិនេះវាខ្ពស់ណាស់ វាជារឿងគួរឲ្យខ្លាច" លោកនិយាយ យើងបានទាក់ទាញឲ្យមានការចូលរួមជារៀងរាល់ពីដៃគូររបស់យើងចំពោះការពិតថា មានតែបរិមាណគ្រប់គ្រាន់នៃអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែនទេដែលធានានូវលក្ខណៈសម្បត្តិរបស់យើង។ គោលបំណងដ៏សំខាន់របស់រុស្សីគឺការពារ Luhansk និង Donetsk  អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃច័ន្ទ បន្ទាប់ពីមេដឹកនាំម្នាក់នៃក្រុមបំបែករដ្ឋក្នុងតំបន់បានស្នើរសុំកងទ័ពបន្ថែមពីទីក្រុងមូស្គូ។ មូស្គូបានចេញនៅសេចក្តីរាយការណ៍ថ្មីៗជាចុងក្រោយជាច្រើន ដោយនិយាយថាខ្លួនបានបំផ្លាញប្រព័ន្ធការពារដែនអាកាសដែលនៅជិតស្ថានីយ៍រថភ្លើងរបស់អាមេរិក ។

អ៊ុយក្រែនត្រូវការ ១,០០០ Howitzers, រថក្រោះ៥០០គ្រឿង ,១,០០០ ដ្រូន នៅក្នុងចំណោមអាវុធធុនធ្ងន់ ទីប្រឹក្សារលោកប្រធានាធិបតីអ៊ុយក្រែន Mykhailo Podolyak បាននិយាកាលពីថ្ងៃច័ន្ទ។ រុស្សីបានរិះគន់សហរដ្ឋអាមេរិកនិងប្រជាជាតិដ៏ទៃទៀតក្នុងការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន ព្រមទាំងបានគំរាមថានឹងធ្វើការវាយប្រហារទៅលើមុខព្រួញថ្មីទៀត បើសិនជាក្រុមលោកខាងលិចបញ្ជូនកាំជ្រួចដែលមានរយៈចម្ងាយឆ្ងាយ។ គណៈកម្មាធិការអឺរ៉ុបនឹងផ្តល់អនុសាសន៍ក្នុងការផ្តល់ឲ្យអ៊ុយក្រែននូវឋានៈស្របច្បាប់ជាបេក្ខជនសមាជិកនៃ EU "Politico បានធ្វើសេចក្តីរាយការណ៍កាលពីថ្ងៃច័ន្ទ"។


ថ្ងៃអង្គារ, 14 ខែមិថុនា 2022 10:55  គុន ច័ន្ទរដ្ឋា